រូបភាព​ជុំវិញ​ពិភពលោក ១៣ ឧសភា ២០១៨

ម៉ូតូ​ជាច្រើន​បាន​ឆេះ​ បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ព្រះវិហារ Pentecost Church Central Surabaya នៅ​ក្នុង​ក្រុង Surabaya ខេត្ត East Java ប្រទេស​ឥណ្ឌូនេស៊ី។

ប្រហោង​គ្រាប់​កាំភ្លើង​ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​បង្អួច​ហាង​កាហ្វេ​មួយ​នៅ​ក្បែរ​តំបន់​ដែល​ជន​ដៃដល់​នៃ​ការ​វាយប្រហារ​ដោយ​ប្រើ​កាំបិត​ ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

ក្រុម​អ្នក​ជិះ​កង់​ប្រណាំង​ជិះ​កាត់​វាល​ផ្កា​មួយ​ម្យ៉ាង​ក្នុង​ការ​ប្រណាំង​កង់​វគ្គ​ទី៩​នៅ​ចន្លោះ​ពី​សង្កាត់ Pesco Sannita និង​ភ្នំ Gran Sasso ក្នុង​ការ​ប្រណាំង​កង់ Giro d'Italia លើក​ទី១០១ ក្នុង​ប្រទេស​អ៊ីតាលី។

អ្នក​ទេសចរណ៍​ឈរ​ថត​រូប​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍ German Fetish Ball នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

មនុស្ស​ម្នាក់​មើល​កម្អែល​ភ្នំភ្លើង​ផ្ទុះ​ចេញ​ពី​តំបន់ Leilani Estates ក្នុង​ពេល​ផ្ទុះ​ភ្នំភ្លើង Kilauea Volcano កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

ទង់ជាតិ​អង់គ្លេស​ត្រូវ​បាន​គេ​ដាក់​នៅ​តាម​ផ្លូវ Regent Street ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប៉ាគីស្ថាន​រុករក​សាកសព​នៅ​កន្លែង​បាក់​ស្ពាន​នៅ​ក្នុង​ភូមិ Kundal Shahi ក្នុង​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ប៉ាគីស្ថាន។

តារា​សម្តែង Helen Mirren ឈរ​ថត​រូប​នៅ​ពេល​អញ្ជើញ​ទៅ​ដល់​ការ​ចាក់​បញ្ចាំង​ពិសេស​សម្រាប់​ភាពយន្ត Girls of The Sun នៅ​ក្នុង​ពិធីបុណ្យ​ភាពយន្ត​អន្តរជាតិ​លើក​ទី៧១ នៅ​ក្នុង​ក្រុង Cannes ប្រទេស​បារាំង កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

កីឡាករ​ម្នាក់​ប្រកួត​នៅ​ការ​ប្រណាំង​ម៉ូតូ​កង់​៤ Kings of the Off-road នៅ​ក្នុង​តំបន់​មួយ នៅ​ក្បែរ​រមណីយដ្ឋាន Zagorie ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

នាង Netta មក​ពី​អ៊ីស្រាអែល​សម្តែង បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​ចម្រៀង Grand Final of Eurovision Song Contest ឆ្នាំ២០១៨ នៅ​សាល Altice Arena ក្នុង​ក្រុង Lisbon ប្រទេស​ប័រទុយហ្គាល់ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

មនុស្ស​ម្នាក់​រាំ​នៅ​ក្រោម​គោម​នៅ​វត្ត​ព្រះពុទ្ធ​សាសនា​ឈ្មោះ Jogye បន្ទាប់​ពី​ដើរ​ក្បួន​គោម ដែល​ជា​ផ្នែក​នៃ​កម្មវិធី Lotus Lantern Festival ដើម្បី​ប្រារព្ធ​ថ្ងៃ​ព្រះ​ពុទ្ធ​ប្រសូត្រ នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

មនុស្ស​ម្នា​ត្រៀម​ចូលរួម​ក្នុង​ការ​ជិះ​ប្រណាំង​សត្វ​អូដ្ឋ Bronte Vintage Gathering ប្រចាំ​ឆ្នាំ​លើក​ទី២០ នៅ​ក្នុង​ភូមិ Cullingworth ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។