រូបភាព​ជុំវិញ​ពិភពលោក ១២ ឧសភា ២០១៩

អ្នក​​ដំណើរ​ម្នាក់​ប្រើប្រាស់​ទូរស័ព្ទ​របស់​នាង​ថត​សកម្មភាព​របស់​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​កន្លែង​កើត​ហេតុ បន្ទាប់​ពី​យន្តហោះ UB103 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Myanmar National Airlines បាន​ចុះ​ចត​ដោយ​កង់​មុខមិន​ដំណើរការ នៅ​ព្រលានយន្តហោះ​អន្តរជាតិ Mandalay នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

បព្វជិត​ក្រាប​ចុះ​ទៅ​លើ​កម្រាលព្រំ នៅ​ក្នុង​ពិធី​មួយ ដែល​យាង​ចូលរួម​ដោយ​សម្តេច​ប៉ាប Francis នៅ​ក្នុង​ព្រះវិហារ St. Peter's Basilica បុរី​វ៉ាទីកង់។

ពលរដ្ឋ​តៃវ៉ាន់​ធ្វើ​ការ​សម្តែង​នៅ​ក្នុង​ពិធីបុណ្យ​វិសាខបូជា នៅ​ពី​មុខ​អាគារ Chiang Kai-shek ក្នុង​ក្រុង​តៃប៉ិ។

ទូក​នានា​កំពុង​ធ្វើ​ដំណើរ​ នៅ​ក្បែរ​ព្យុះ​កួច​ នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។

សមាជិក​ក្រុម Extinction Rebellion ប្រមូល​ផ្តុំ​គ្នា​បន្ទាប់​ចាក់​ឈាម​ក្លែងក្លាយ​នៅ​លើ​ជណ្តើរ​អគារ Trocadero ក្នុង​បាតុកម្ម​មួយ​ដើម្បី​បង្ហាញ​ពី​ការ​បាត់បង់​ជីវៈចម្រុះ​ នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។​

កីឡាករ Lorenzo Bertelli មក​ពី​អ៊ីតាលី​បើក​រថយន្ត M-Sport Ford WRT របស់​លោក​ជាមួយ​នឹង​កីឡាករ​ម្នាក់​ទៀត​គឺ Simone Scattolin ក្នុង​ពេល​ប្រណាំង​រថយន្ត WRC Chile 2019 នៅ​ក្នុង​ប្រទេស​ឈីលី កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។

មនុស្សម្នា​ដំឡើង​ផ្ទាំង​បដា​ផ្លូវការ​នៃ​ការ​មហោស្រព​ភាពយន្ត Cannes លើក​ទី៧២ នៅ​ខាង​ក្រៅ​អគារ នៅ​ក្នុង​ក្រុង Cannes ប្រទេស​បារាំង។

កីឡាការនី Courtney Conlogue មក​ពី​សហរដ្ឋអាមេរិក ជិះ​ក្តារ​លើ​ទឹក​ នៅ​មុន​ពេល​ប្រកួត​យក​ពានរង្វាន់ World Surf League សម្រាប់​ស្ត្រី នៅ​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី។

ទន្សាយ​ព្រៃ​មួយ​រត់​កាត់​ចម្ការ​មួយ​នៅ​ក្នុង​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

សិល្បករ​អ៊ីស្រាអែល​ឈ្មោះ Nirit Levav Packer មើល​ស្នាដៃ​របស់​គាត់​ ដែល​គាត់​ដាក់​ឈ្មោះ​ថា Toy សម្រាប់​កម្មវិធី​បើក​ការ​ប្រកួត​ចម្រៀង Eurovision Song Contest នៅ​ក្នុង​ក្រុង Tel Aviv ។ Toy ​ជា​ឈ្មោះ​នៃ​បទ​ចម្រៀង​របស់ Netta Barzilai ជនជាតិ​អ៊ីស្រាអែល ​ដែល​បាន​ឈ្នះ​ការ​ប្រកួត​ចម្រៀង Eurovision Song Contest កាលពី​ឆ្នាំ​មុន។