រូបភាព​ជុំវិញ​ពិភពលោក ១១ ឧសភា ២០១៨

សេះ​ពូជ​ប្រទេស​អ៊ីស្លង់​កំពុង​ត្រូវ​បាន​ម្ចាស់​នាំ​ពី​កន្លែង​ស៊ីស្មៅ ត្រឡប់​ទៅ​ក្រោល​វិញ នៅ​ក្រុង Wehrheim ក្បែរ​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។

កសិករ​ឥណ្ឌា​ម្នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វាល​ស្រែ​នៅ​ជាយ​ក្រុង​ Amritsar។

អ្នក​គាំទ្រ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ​លើក​ដៃ​ទៅ​កាន់​លោក ដើម្បី​ឲ្យលោក​​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​មួយ​នៅ​សាលា North Side ក្នុង​ក្រុង Elkhart រដ្ឋ Indiana។

នាង ​Lea Sirk មក​ពី​ប្រទេស​ស្លូវេនី ច្រៀង​បទ Hvala, ne! នៅទីក្រុង​លីសបោន ប្រទេស​ព័រទុយហ្គាល់ ក្នុង​ការ​ហាត់​សម​ត្រៀម​ចូលរួម​ការ​ប្រកួត​ប្រឡង​ចម្រៀង​ទ្វីប​អឺរ៉ុប Eurovision Song Contest។

តួអង្គនៃ​រឿង​ Chewbacca ឈរ​ថត​រូប​នៅពេល​​ដាក់បញ្ចាំង​ដំបូង​រឿង​ Solo: A Star Wars Story នៅ​ក្រុង​ឡូសអេនជឺឡែស រដ្ឋ California។

អ្នកស្រី Wang-Chen Bi-Jin អាយុ ៩១ឆ្នាំ ដែលជា​សមាជិក​ក្រុម​រាំ Hip Hop ឈ្មោះ​ក្រុម Six Carat កំពុង​ហាត់​សម​នៅទីក្រុង Taichung កោះ​តៃវ៉ាន់។

ទង់​ជាតិ​ត្រូវ​បាន​គេ​រៀប​ចំ​តុប​តែង​នៅ​ផ្លូវ Regent ក្នុង​ទីក្រុង​ឡុងដ៍ សម្រាប់​អាពាហ៍ពិពាហ៍​ព្រះ​អង្គម្ចាស់ Harry និង​ស្ត្រី​តួសម្តែង​អាមេរិក Meghan Markle។

សិស្ស​សាលា​បឋម​សិក្សា​កំពុង​ហាត់​ក្បួន​ការពារ​ខ្លួន​នៅ​ពេល​មាន​រញ្ជួយ​ដី នៅ​មុន​ពេល​ខួប​ទី​១០​នៃ​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ឆ្នាំ​២០០៨ នៅ​ខេត្ត​ Sichuan។ សិស្ស​​ទាំង​នេះ​កំពុង​ហ្វឹកហាត់​នៅ​ក្នុង​ថ្នាក់រៀន​មួយ​នៅ​ក្រុង Handan ខេត្ត Hebei ប្រទេស​ចិន។

អ្នក​បើក​បរ Ryan Hunter-Reay កំពុង​រង់​ចាំ​ឡាន​របស់​លោក មុន​ពេល​ចាប់​ផ្តើ​ម​បើក​ហាត់​សម នៅ​ទីលាន​ប្រណាំង​រថយន្ត IndyCar Grand Prix​ ក្នុង​ក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋ​អាមេរិក។