រូបភាព​ជុំ​វិញ​ពិភពលោក ១១ ឧសភា ២០១៧

អ្នក​ធ្វើ​ធម្មយាត្រា​ម្នាក់​ដើរ​ដោយ​ជង្គង់​កំពុង​ដាក់​ទោស​ខ្លួន​ឯង​នៅ​បដិសរណដ្ឋាន​ Fatima ក្នុង​ទីក្រុង Fatima ប្រទេស​ព័រទុយហ្គាល់។

ក្រុមបាតុករដែលគាំទ្រការរក្សាទុកវិមាន​ដែល​នៅ​សល់​ពីសម័យ​សង្គ្រាម​អាមេរិក ពីឆ្នាំ១៨៦១ ដល់ ១៨៦៥ បាន​តវ៉ា​នៅមុខ​រូប​សំណាក Jefferson Davis មុន​ពេល​រូប​នេះ​ត្រូវ​បាន​គេ​ផ្តួល​នៅក្នុង​រដ្ឋ New Orleans។

ស្ត្រីវ័យចំណាស់ម្នាក់និងកូនរបស់គាត់ត្រូវបានគេរុញនៅលើរទេះ​មួយ​ ខណៈ​អ្នក​ភូមិ​ផ្សេង​ទៀត​កំពុង​រត់​គេច​ខ្លួន​​ចេញ​ពី​ការ​វាយ​ប្រហារ​គ្នា​យ៉ាង​ខ្លាំង​ក្លា​​ រវាង​យុទ្ធជន​រដ្ឋ​ឥស្លាម និង​កង​កម្លាំង​ពិសេស​អ៊ីរ៉ាក់ នៅ​ភាគ​ខាង​លិច​នៃ​ទីក្រុង​ម៉ូស៊ុល។

លោក Fabio Barone និងឡានប្រណាំងម៉ាក Ferrari ៤៥៨ របស់​គាត់​ កំពុង​ប្រកួត​ជាមួយ​រទេះដែល​អូស​ដោយ​សេះ​ពីរ​ក្បាល នៅ​លើ​ទីតាំង​ថត​ខ្សែភាពយន្ត Ben Hur នៅ​ឧទ្យាន​កម្សាន្ត Cinecitta World ក្នុង​ទីក្រុង Romano ជិត​ទីក្រុង​រ៉ូម។

ក្មេង​ប្រុស​ម្នាក់​បាន​ឲ្យ​បាច់​ផ្កា​ទៅ​កាន់​ម្ចាស់​ក្សត្រី​អង់គ្លេស នៅ​ប្រទេស​លុច​សំបួ។

អ្នកចូលរួមក្នុងការដង្ហែ​ក្បួន​ស្ត្រី​អ្នក​បួស​ចូល​រួម​ក្នុង​កម្មវិធី​ផ្តល់​កិត្តិយស​ដល់សន្ដបុគ្គល (អ្នក​ដែល​គួរ​យក​ជា​គំរូ) Domingo de La Calzada (១០១៩ - ១១០៩) ដែល​បាន​ជួយ​មនុស្ស​ក្រីក្រ​និង​អ្នក​ធ្វើ​ធម្មយាត្រា​ នៅ​សាលាក្រុង Santo Domingo de La Calzada ភាគ​ខាង​ជើង​ប្រទេស​អេស្ប៉ាញ។

បុគ្គលិកក្រុមហ៊ុន អាលីបាបា ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ជា​ច្រើន​គូរ នៅ​ទីស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង​ Hangzhou ខេត្ត​ Zhejiang ប្រទេស​ចិន។

អ្នកទេសចរម្នាក់កំពុងសម្លឹង​មើល​ការ​រៀប​ចំ​សិល្បៈ​ដែល​គេ​ដាក់​ឈ្មោះ​ថា «លើស​ពី​ភាព​គ្មាន​សណ្ដាប់​ធ្នាប់» របស់​សិល្បករ Takahiro Iwasaki នៅ​ក្នុង​ទីតាំង​សម្រាប់​ក្រុមការងារ​មក​ពីប្រទេស​ជប៉ុន នៅ​កម្មវិធីតាំង​ពិព័រណ៍​  La Biennale នៅ ទីក្រុង Venice ប្រទេស​អ៊ីតាលី។

តួសម្តែង Johnny Depp បាន​មក​ដល់​កម្រាល​ព្រំ​ពណ៌​ក្រហម​សម្រាប់​កម្មវិធី​បើក​សម្ពោធ​ខ្សែ​ភាព​យន្ត «ចោរ​សមុទ្រ​តំបន់​ខារីប៊ីន៖ មនុស្ស​ស្លាប់​​ប្រាប់​រឿងពិត នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន។

ក្មេងៗស្លៀក​សម្លៀក​បំពាក់​ប្រពៃណី សម្តែង​ជាមួយ​នឹង​ស្គរ ក្នុង​ទីក្រុង​ Guangan ខេត្ត Sichuan ប្រទេស​ចិន។

ស្ត្រីម្នាក់មាន​ពាក់​មួក​ កំពុង​ឈរ​នៅ​ក្នុង​វាល​​រុក្ខជាតិ​ប្រភេទ rape នៅ​ជាយក្រុង​​ Frankfurt ប្រទេស​អាល្លឺម៉ង់។