រូបភាពជុំវិញពិភពលោក ១១ ឧសភា ២០១៦
បុរសម្នាក់មើលទៅផ្ទាំងសរសេរសម្រាប់រំឭកវិញ្ញាក្ខន្ធជនរងគ្រោះពីការវាយប្រហារនៅថ្ងៃទី២២ ខែមីនា នៅឯច្រកចូលស្ថានីយរថភ្លើងក្រោមដី Maelbeek Maalbeekក្នុងទីក្រុងប៊្រុចស៊ែល ប្រទេសប៊ែលហ្សិក។
អ្នកចូលរួមនៅក្នុងពិធីមួយដើម្បីផ្តល់កិត្តិយសដល់បុព្វជិត Domingo de La Calzada Saint (1019-1109) ដែលបានជួយប្រជាជនក្រីក្រនិងអ្នកដើរតាមធម្មយាត្រានាអំឡុងពេលនោះ ក្នុងទីក្រុង Santo Domingo de La Calzada ភាគខាងជើងប្រទេសអេស្ប៉ាញ។
ក្មេងៗដែលទើបតែកោរត្រងោលថ្មី នាំគ្នាមើលត្រីបបែលនៅឯសួនទឹកមួយក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កុមារ១០នាក់នឹងចំណាយពេល២សប្តាហ៍ក្នុងភាពជាសង្ឃ ដើម្បីអបអរពិធីបុណ្យពិសាខបូជា ដែលជាកំណើតទី២៥៦០វស្សារបស់ព្រះពុទ្ធ នាថ្ងៃទី១៤ ខែឧសភានេះ។
អ្នកពន្លត់អគ្គីភ័យពន្លត់ភ្លើងឆេះនៅឯឃ្លាំងមួយនៅឯផ្សារ Dong Xuan Center ជាផ្សារលក់ទំនិញអាស៊ីដ៏ធំមួយ ក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
លោក Mohinder Singh Gill អាយុ៧៩ឆ្នាំ ជាឳពុកជនជាតិឥណ្ឌានិងអ្នកស្រី Daljinder Kaur អាយុ៧០ឆ្នាំ បីកូនប្រុសទើបតែកើតឈ្មោះ Arman នៅផ្ទះរបស់គេនៅក្នុងទីក្រុង Amritsar។ អ្នកស្រី Daljinder Kaur បានបង្កើតកូនប្រុសម្នាក់កាលពីខែមុន ក្រោយពីទទួលការព្យាបាលតាមបច្ចេកទេស IVF ជាមួយប្តីរបស់ លោកស្រី នៅឯគ្លីនិកមួយ ក្នុងភាគខាងជើងរដ្ឋ Haryana។
កាំជ្រួចត្រូវបានបាញ់បង្ហោះឡើង ពីក្រោយអ្នកចូលរួមក្បួនដង្ហែរដ៏ធំមួយនៅឯកន្លែងប្រារព្ធពិធីបុណ្យ មួយថ្ងៃបន្ទាប់ពីគណបក្សកាន់អំណាចWorker's Party of Korea បញ្ចប់សមាជជាលើកដំបូងក្នុងរយៈពេល៣៦ឆ្នាំចុងក្រោយ ក្នុងទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។
បុរសកាន់សាសនាហិណ្ឌូម្នាក់ផ្តេកខ្លួនលើបន្លានៃដើម Babul ដើម្បីសុំទាននៅតាមបណ្តោយមាត់ទន្លេ Shipra នៅក្នុងអំឡុងពិធីបុណ្យសាសនា Simhastha Kumbh Mela ក្នុងខេត្ត Ujjain ប្រទេសឥណ្ឌា។
សមាជិកអង្គភាពសង្រ្គោះពិសេសនៃនាយកដ្ឋានអគ្គីភ័យទីក្រុងតូក្យូ ស្លៀកឈុតពិសេសការពារសារធាតុគីមី (ពីអាវុធនុយក្លេអ៊ែរ ជីវ គីមី ) នៅអំឡុងពេលហាត់សមប្រឆាំងភេរវកម្មមួយក្នុងប្រតិបត្តិការត្រៀមសម្រាប់កិច្ចប្រជុំកំពូល G-7 នៅក្នុងសណ្ឋាគារ Shima Kanko ក្នុងខេត្ត Mie ភាគកណ្តាលប្រទេសជប៉ុន។
សកម្មជនឥណ្ឌាមកពីអង្គការសាសនាហិណ្ឌូស្តាំនិយមឈ្មោះ Hindu Sena ធ្វើពិធីបុណ្យស្រន់បូជាភ្លើង ដើម្បីគាំទ្រលោក Donald Trump បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ នៅក្នុងរដ្ឋធានីញូវដេលី។