រូបភាព​ជុំវិញ​ពិភពលោក ១០ ឧសភា ២០២០

ក្រុម​អ្នក​តវ៉ា​សែង​បុរស​រងរបួស​ម្នាក់​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​នឹង​កងកម្លាំង​សន្តិសុខ​នៅ​លើ​ស្ពាន Al-Jumhuriyah នៅ​ក្នុង​ក្រុង​ Baghdad ប្រទេស​អ៊ីរ៉ាក់ បន្ទាប់​ពី​មាន​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​មួយ។

ប៉ូលិស​ឃាត់​ខ្លួន​បាតុករ​ម្នាក់​ដែល​ប្រឆាំង​នឹង​វិធានការ​​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា នៅ​ខាង​ក្រៅ​វិមាន​សភា​នៅ​ក្នុង​ក្រុង Melbourne ប្រទេស​អូស្ត្រាលី។

បុគ្គលិក​សុខាភិបាល​ដែល​មាន​ពាក់​ឈុត​ការពារ​ជួយ​អ្នក​ជំងឺ​កូវីដ១៩​នៅ​មន្ទីរពេទ្យ​តំបន់​នៅ​ក្នុង​ក្រុង Iquitos ដែល​ជា​ក្រុង​ធំ​បំផុត​នៅ​តំបន់ ​Peruvian Amazon កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

ស្ត្រី​ម្នាក់​ធ្វើ​ការ​នៅ​កសិដ្ឋាន​អំបិល​នៅ​ក្នុង​ខេត្ត Phetchaburi ប្រទេស​ថៃ កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

បុរស​ម្នាក់​ពាក់​ម៉ាស់​ដើរ​នៅ​កន្លែង​បញ្ចុះ​សព​នៅ​ក្បែរ​វត្ត Honmonji Goju-no-to នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

មនុស្សម្នា​ជិះ​ក្តារ​លើ​ទឹក​នៅ​លើ​ឆ្នេរ​មួយ​ដែល​ត្រូវ​បាន​បើក​ឡើង​វិញ​សម្រាប់​សកម្មភាព​កីឡា បន្ទាប់​ពី​មាន​ការ​ដាក់​កំហិត​សកម្មភាព​សង្គម​នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

កាំជ្រួច​ផ្ទុះ​ពី​លើ​សាកលវិទ្យាល័យ Moscow State University នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី៧៥​នៃ​ការ​ចុះ​ចាញ់​របស់​ក្រុម Nazi នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី២ នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

មនុស្សម្នា​សប្បាយ​រីករាយ​ជាមួយ​នឹង​ការ​កម្សាន្ត​នៅ​ក្នុង​ឧទ្យាន Happy Valley ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

យាន Yakovlev Yak-130 របស់​បេឡារុស​ចូល​រួម​ក្នុង​ក្បួន​យោធា​មួយ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៧៥​នៃ​ជ័យជម្នះ​របស់​សហភាព​សូវៀត​នៅ​លើ​ក្រុម Nazi នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី២ នៅ​ក្នុង​ក្រុង Minsk កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។