រូបភាព​ជុំវិញ​ពិភពលោក ១០ ឧសភា ២០១៩

លោក​នេន​ព្រះ​ពុទ្ធសាសនា​ពី​តំបន់​ទីបេ កំពុង​ស្ងាប​នៅ​ពេល​គង់​លើ​ភ្លៅ​ព្រះ​សង្ឃ​មួយ​អង្គ​ ក្នុង​ពិធី​ទេសនា​មួយ​សម្ដែង​ដោយ​សម្ដេច​សង្ឃ ដាឡៃ ឡាម៉ា នៅ​ព្រះ​វិហារ Tsuglakhang នៅ​ទីក្រុង Dharmsala ប្រទេស​ឥណ្ឌា។

ស្ត្រី​ម្នាក់​កំពុង​ថត​រូប​នៅ​​ចន្លោះ​រូប​ថត​ស្រ្តី​ដែល​បាន​បាត់​ខ្លួន នៅ​ក្នុង​ទិវា​មាតា​ពិភពលោក នៅ​ទីក្រុង​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក។

សមាជិក​សន្តិសុខ​ជាតិ​រុស្ស៊ី​ផ្ដល់​ផ្កា​ដល់​អតីត​យុទ្ធជន​ក្នុង​ពេល​ប្រារព្ធ​ទិវា​ជ័យ​ជម្នះ​ ដែល​ជា​ការ​រំឭក​ដល់​ជ័យ​ជម្នះ​លើ​របប​ណាស៊ី​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី​៩ ឧសភា នៅ​ទីក្រុង​មូស្គូ។

អ្នក​ចូលរួម​សម្ដែង​ជា​អ្នក​ជាប់​ច្រវ៉ាក់ក្នុង​ពេល​ដង្ហែ​ក្បួន​ប្រារព្ធ​ខួប​ទី​៥ នៃ​ការ​ចាប់​ខ្លួន​​អ្នក​ដឹក​នាំ​ផលិត​ភាព​យន្តជន​ជាតិ​អ៊ុយក្រែន លោក Oleg Sentsov ដែល​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ដោយ​បទ​ចោទ​«ប្រព្រឹត្ត​ភេរវកម្ម»​នៅ​រុស្ស៊ី។ ការ​សម្ដែង​​នេះ​ធ្វើ​ឡើង​ក្នុង​​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។

ការ​ប៉ះ​ទង្គិចគ្នា​នៅ​កន្លែង​ចត​ឡាន​នៅ​តំបន់ Mount Vernon នៃ​រដ្ឋ​ធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

ក្រុម​អ្នក​សម្ដែង​ចូលរួម​ក្នុង​ការ​រាប់​ថយ​ក្រោយ​រយៈ​ពេល​១០០០​ថ្ងៃ រហូត​ដល់ថ្ងៃបើក​ប្រកួត​កីឡា​រដូវ​រងា​នៅ​ទីក្រុង​ប៉េកាំង។

កម្មករ​កំពុង​កម្ទេច​អតីត​អាគារ​ស្ថាទូត​អាមេរិក​ក្នុង​ទីក្រុង​ប៉េកាំង រយៈ​ពេល​២០​ឆ្នាំ​ក្រោយ​ពេល​អាគារ​នេះ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​បាតុករ​ចិន កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ១៩៩៩។

ស្ត្រី​ក្មេង​ម្នាក់​កំពុង​រាំ​នៅ​ក្នុង​វាល​ផ្កា​ទូលីប នៅ​ក្នុង​ឧទ្យាន​កណ្ដាល​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី នៅ​ខណៈ​ដែល​ប្រទេស​រុស្ស៊ី​កំពុង​ទទួល​រង​រលក​កម្ដៅ ស្រប​ពេល​ដែល​តំបន់​អឺរ៉ុប​ផ្សេង​ទៀត​កំពុង​ជួប​នឹង​អាកាស​ធាតុ​ត្រជាក់។

អ្នក​រាំ​របាំ​កំពុង​សម្ដែង​ក្នុង​ពេល​បង្ហាញ​សមត្ថភាព​ជា​ក្រុម​សម្រាប់​ពិធី​ Giro d'Italia ឆ្នាំ​២០១៩ ដែល​ជា​ពិធី​ប្រណាំង​កង់​នៅ​អ៊ីតាលី ដែល​​នឹង​ចូល​មក​ដល់​ឆាប់ៗ​នេះ នៅ​ទីក្រុង ​Bologna ប្រទេស​អ៊ីតាលី។

ទិដ្ឋភាព​នៅ​កន្លែង​ជិះ​ទូក​ក្ដោង​​នៅក្រុង Saint-Leu នៅ​លើ​កោះ​របស់​ប្រទេស​បារាំងឈ្មោះ​ថា La Reunion ​ក្នុងមហា​សមុទ្រ​ឥណ្ឌា ដែល​នៅ​ទីនោះ​អ្នក​ជិះ​ទូក​ក្ដោង​ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ត្រី​ឆ្លាមកាល​ពី​ពេល​​ថ្មីៗ។ ការ​ស្លាប់​នេះ​​ជា​ហេតុការណ៍​កើតឡើង​ចុងក្រោយ​នៅ​ក្នុង​ទឹក​សមុទ្រ​នេះ។

ទីម៉ោង​ត្រូវ​បាន​គេ​ដាក់​តាំង​ក្នុង​ពិធីតាំង​បង្ហាញ​ទីម៉ោង​ នៅ​ភូមិ Castellar នៅ​ជិត​ក្រុង Cuneo។

ក្ងោក​មួយ​ក្បាល​បើក​រោម​​ទៅ​កាន់​សត្វ​ក្ងោក​ផ្សេង​ទៀត​នៅ​ក្នុង​ការ​បង្កាត់​ពូជ​ នៅ​​ក្នុង​ឧទ្យាន​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។