រូបភាព​ជុំ​វិញពិភព​លោក ១០ ឧសភា ២០១៨

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​​ ដូណាល់ ត្រាំ និង​ស្ត្រី​ទីមួយ Melania Trump ស្វាគមន៍​ដល់​ជន​ជាប់​ឃុំ​កូរ៉េ​ខាង​ជើង Kim Dong Chul (ស្តាំទី២) Tony Kim​ (កណ្ដាល) Kim Hak Song និង​ Tony Kim នៅ​ពេល​ពួក​គេ​បាន​​មក​ដល់​មូលដ្ឋាន​ទ័ព Joint Base Andrews ក្នុង​រដ្ឋ​ Maryland។

ឧទ្ធម្ភាចក្រ​យោធា​តួកគី ចូលរួម​ក្នុង​ការ​ហ្វឹកហាត់​ EFES 2018 នៅ​ជិត​សមុទ្រ Aegean ក្បែរ​ក្រុង Izmir ប្រទេស​តួកគី។

កុមារ​ម្នាក់​ដើរ​នៅ​ជិត​ផ្ទះ​ដែល​បាក់​បែក​ដោយ​សារ​ទឹក​ជំនន់​ ក្រោយ​ពេល​មាន​ការ​បាក់​ទំនប់​ នៅ​ក្នុង​ទីក្រុង Solio ប្រទេស​កេនយ៉ា។

ផ្សែង​ចេញ​ពី​រណ្ដៅ​ នៅ​ភ្នំភ្លើង​ Kīlauea ក្នុង​រដ្ឋ​ហាវ៉ៃ សហរដ្ឋ​អាមេរិក។

អ្នក​កំណត់​ភូមិសាស្ត្រ​របស់​ស្ថាប័នឃ្លាំ​មើល​ភ្នំភ្លើង Hawaiian Volcano Observatory កំពុង​កត់​ត្រា​​កម្រិត​អាកាសធាតុ​ ១០៣​ អង្សាសេ នៅ​ឯ​កន្លែង​បំបែក​​នៃ​ផ្លូវ Nohea នៅ​ចំណុច Leilani Estates រដ្ឋ​ហាវ៉ៃ។ ផ្លូវ​ក្រាល​កៅស៊ូ​ បាន​ក្លាយ​ជា​ផ្លូវ​ទន់​ដោយ​សារ​តែ​កម្រិត​កំដៅ​ខ្ពស់។

ក្រុម​បាតុករ​​ដែល​ធ្វើ​ការ​តវ៉ា​​នឹង​ការ​​ដាក់​គំនាប​របស់​រដ្ឋាភិបាល​ កំពុង​គ្រវី​ទង់​ជាតិ​នីការ៉ាហ្គា នៅ​ទីក្រុង​ម៉ាណាហ្គា ប្រទេស​នីការ៉ាហ្គា។

ជន​សង្ស័យ​ជា​ពួក​រត់ពន្ធ​មនុស្ស​កំពុង​ដឹក​បុរស ស្ត្រី និង​ក្មេងៗនៅ​លើ​ក្បូន នៅ​ក្នុង​ទន្លេ Rio Grande ក្នុង​ទឹក​ដី​ប្រទេស​ម៉ិកស៊ិក មុន​ពេល​ពួក​គេ​ចូលទៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់ នៅ​ក្បែរ​ក្រុង McAllen រដ្ឋ​តិច​សាស។

អ្នក​ស្រី Paula Laughton ដែល​ជា​អ្នក​រចនា​ម៉ូដ​ម្នាក់​ថត​រូប​ជាមួយរូបភាព​ប្រាសាទ​ LEGO Windsor ដោយ​មាន​រូប​អាពាហ៍​ពិពាហ៍​របស់​ព្រះ​អង្គម្ចាស់​ Prince Harry និង​ Meghan Markle នៅ​ចក្រភព​អង់គ្លេស។

តារា​សម្តែង​រាប់​ពី​ឆ្វេង​ទៅ​ស្តាំ៖ Fan Bingbing, Marion Cotillard, Jessica Chastain, Penelope Cruz និង Lupita Nyong'o នៃ​រឿង​​ «៣៥៥» ជុំ​គ្នា​ក្នុង​ពិធី​ភាពយន្ត​អន្តរជាតិ​លើក​ទី​៧១​ នៅ​ទីក្រុង Cannes នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។

រូបភាព​ពី​ដ្រូន (drone) បង្ហាញ​ឲ្យ​ឃើញ​កង់​សាធារណៈ​ដែល​គេ​ទុកចោល​នៅ​ក្នុងទីតាំង​មួយ​ក្នុង​ទីក្រុង​សៀងហៃ។