រូបភាព​ជុំវិញ​ពិភពលោក​ ១០ ឧសភា ២០១៧

ពុទ្ធសាសនិកជន​កាន់​ទៀន​នៅ​ពេល​ពួកគេ​កំពុង​បួង​សួង​ក្នុង​ថ្ងៃវិសាខ​បូជា​ ដែល​ជា​ពិធី​ប្រារព្ធ​នៃ​ថ្ងៃកំណើត​ព្រះ​ពុទ្ធ​រៀងរាល់ឆ្នាំ​ នៅ​វត្ត Yai Chai Mongkhon ក្នុង​ក្រុង​អយុធ្យា ប្រទេស​ថៃ។

ជនចំណាក​ស្រុក​ខុសច្បាប់​បាន​មកដល់​ដោយ​ជិះ​ទូក​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​បន្ទាប់​ពី​ពួកគេ​ត្រូវ​បានជួយ​សង្រ្គោះ​ដោយ​ឆ្មាំ​ល្បាត​ឆ្នេរ​លីប៊ី​ក្នុង​ទីក្រុង Tripoli។

នាយករដ្ឋមន្រ្តី​ប្រទេស​ន័រវែស​ Erna Solberg ថ្លែង​សុន្ទរកថា​មួយ​ក្នុង​ពិធី​អាហារ​ពេលល្ងាច​នៅ​ Opera House ក្នុង​ទីក្រុង​ Oslo ក្នុង​ការពិធី​ខួប​កំណើត​ទី​៨០​របស់​ព្រះមហាក្សត្រ​ Harald និង​ព្រះមហាក្សត្រី​ Sonja នៃ​ប្រទេស​ន័រវែស។

ទាហាន​នៃ​ប្រទេសសែប៊ី​សម្តែង​ក្នុង​ពិធី​សម្គាល់​៧២​ឆ្នាំ​ក្រោយ​ពី​សង្រ្គាម​លោក​លើក​ទី​២​បាន​បញ្ចប់​និង​ការ​បង្រ្កាប​ទ័ព​ណាស៊ី​អាល្លឺម៉ង់​នៅ​ទីលាន​ហ្វឹកហាត់ Nikinci ចម្ងាយ​ ៦០​គីឡូម៉ែត្រ​ពី​ភាគ​ខាងលិច​នៃ​ទីក្រុង​ Belgrade កាល​ពី​ថ្ងៃទី​០៩ ឧសភា ២០១៧។

ប្រធានាធិបតី​ជាប់​ឆ្នោត​បារាំង​ Emmanuel Macron ថត​រូប​ជាមួយ​អ្នក​គាំទ្រ​បន្ទាប់​ពី​ពិធី​គម្រប់​ខួប​នៃ​ការ​លុប​បំបាត់​ទាសករ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin រអិល​ដួល​ខណ​ដែល​លោក​ចូល​រួមក្នុង​ការ​ប្រកួតកីឡា​វាយកូន​ហ្គោល​លើ​ទឹកកកនៅ​កីឡដ្ឋាន​ Shayba ទីក្រុង​ Sochi ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃទី​១០ ឧសភា ២០១៧។

តារា​បង្ហាញ​ម៉ូត​ម្នាក់​បង្ហាញ​ពី​ស្នាដៃ​របស់​និស្សិត​នៅ​សាកល​វិទ្យាល័យ​ Medan ក្នុង​កម្មវិធី បង្ហាញ​ម៉ូត​នៅ​ក្នុង​ទីក្រុង​ Medan ភាគ​ខាងជើង​ខេត្ត​ Sumatra ប្រទេស​ឥណ្ឌូនេស៊ី។

កម្មករ​កំពុង​សម្អាត​ជញ្ជាំង​នៃ​មជ្ឈមណ្ឌល​ Art Creation Center នៅ​វិមាន​អូប៉េរ៉ា​ក្នុង​ទីក្រុង​ Cairo ប្រទេស​អេហ្ស៊ីប។

កាំជ្រួច​បានផ្ទុះ​ឡើង​នៅ​ Saint Peter និង Paul Fortress និង​ទន្លេ Neva ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី​៧២​នៃ​ការ​បង្រ្កាប​របប​ណាស៊ី​អាល្លឺម៉ង់​ក្នុង​សង្រ្គាម​លោក​លើកទី​២ នៅ​ Petersburg​ ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃទី​០៩ ឧសភា ២០១៧។

ទិដ្ឋភាព​ទូទៅ​នៃ​ការ​ត្រៀម​រៀបចំ​​​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​​របស់​ពលរដ្ឋ​កម្ពុជា​ រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី​ ១៣ ខែ​មេសា​ ឆ្នាំ២០២០។ (ហ៊ាន​ សុជាតា​/VOA

មន្រ្តីប៉ូលិស​ឈរ​នៅ​ខាង​មុខ​តុលាការសហព័ន្ធ​អំឡុង​ការ​កាត់ក្តី​អតីត​ប្រធានាធិបតី​ប្រេស៊ីល​លោក Luiz Inacio Lula da Silva ក្នុង​ទីក្រុង​ Curitiba។

មនុស្ស​ត្លុក​ម្នាក់​បង្កើត​ពពុះ​សាប៊ូ​ដ៏​ធំ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ទីក្រុង Bogota ប្រទេស​កូឡុំប៊ី​កាល​ពី​ថ្ងៃទី​០៩ ឧសភា ២០១៧។