រូបភាព​ជុំវិញ​ពិភពលោក ១០ ឧសភា ២០១៦

ដំរី​ទឹក​សម្បុរ​ខ្មៅ​ដែល​មាន​អាយុ​២សប្តាហ៍​ឆ្លង​កាត់​ការ​ពិនិត្យ​សុខភាព​នៅ​ក្នុង​ជម្រក​របស់​វា នៅ​ក្នុង​តំបន់​អភិរក្ស​ធម្មជាតិ Szeged ភាគ​អាគ្នេយ៍​នៃ​ក្រុង​ប៊ុយដាប៉ែស (Budapest) ប្រទេស​ហុងគ្រី។

កូន​ក្រមុំ​ប៉ាគីស្ថាន​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​ដ៏​ធំ​មួយ​នៅ​ក្នុង Karachi ប្រទេស​ប៉ាគីស្ថាន។

កីឡាករ Sascia Kraus របស់​ប្រទេស​ស្វ៊ីស សម្តែង​ក្នុង​ពេល​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​នៃ​ការ​ហែល​ទឹក​ Solo Free Synchronized Swimming ក្នុង​ពេល​ប្រកួត​ជើង​ឯក​ហែល​ទឹក​របស់​អឺរ៉ុប នៅ​មជ្ឈមណ្ឌល​ហែល​ទឹក​ក្រុង​ឡុងដ៍ ក្នុង​ប្រទេស​អង់គ្លេស។

ស្រ្តី​ស៊ីរី​ម្នាក់​ចម្អិន​អាហារ​នៅ​ភូមិ Idomeni ប្រទេស​ក្រិក។

ទាហាន​អ៊ីស្រាអែល​ដុត​ភ្លើង ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ ដើម្បី​គោរព​ដល់​ទាហាន​ដែល​ធ្លាក់​ពី​លើ​ភ្នំ នៅ​កន្លែង​បញ្ចុះ​សព​លើ​ភ្នំ Hertzl ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម។

អ្នក​គាំទ្រ​ក្រុម​បាល់ទាត់ Estoril សាទរ​សម្រាប់​ក្រុម​នេះ នៅ​ពេល​ចាប់​ផ្តើម​នៃ​ការ​ប្រកួត​បាល់​ទាត់ First League របស់​ព័រទុយហ្គាល់ នៅ​ស្តាត António Coimbra da Mota ក្នុង​ក្រុង​ Estoril ប្រទេស​ព័រទុយហ្គាល់។

បាតុករ​ម្នាក់​ប្រើប្រាស់​កាំភ្លើង​ទឹក​ដើម្បី​បាញ់​ថ្នាំ​ពណ៌​នៅ​លើ​ជញ្ជាំង នៅ​អគារ​ការិយាល័យ Public Revenue ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្នុង​ទីប្រជុំជន Skopje ប្រទេស​ម៉ាសេដ្ឋាន។