រូបភាពជុំវិញពិភពលោក ០១ ឧសភា ២០២០
សន្តិសុខម្នាក់កំពុងឈរមើលមនុស្សតម្រង់ជួរ និងរក្សាគម្លាតពីគ្នា មុនពេលចូលទៅកាន់«ទីក្រុងហាមឃាត់» ក្នុងទីក្រុងប៉េកាំង ដែលជាអតីតវិមានរបស់អធិរាជចិន។ ទីតាំងនេះត្រូវបានបើកឡើងវិញ បន្ទាប់ពីត្រូវបានបិទរយៈពេល ៣ ខែ ដោយសារតែខ្លាចការរាលដាលនៃការឆ្លងជំងឺកូរ៉ូណា។
ក្រុមអ្នកធ្វើការនៅសហជីពពលករ កំពុងរក្សាគម្លាតពីគ្នា ព្រមទាំងមានកាន់បដា នៅថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិ នៅទីក្រុងការ៉ាជី (Karachi) ប្រទេសប៉ាគីស្ថាន។
បុរសម្នាក់ពាក់ម៉ាស់ និង ថង ការពារមុខដើម្បីការពារវីរុសកូរ៉ូណា ឈរនៅក្នុងជួររង់ចាំដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុសម្រាប់រយៈពេល ៣ ខែ ពីរដ្ឋាភិបាល នៅមុខក្រសួងហិរញ្ញវត្ថុ ក្នុងទីក្រុងបាងកក ប្រទេសថៃ។
មនុស្សម្នាកំពុងលូកដៃដើម្បីទទួលយកចេកម្នាក់មួយផ្លែ មុនពេលឡើងជិះឡានដែលដឹកពួកគេត្រឡប់ទៅផ្ទះវិញនៅទីក្រុង Prayagraj រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។
ស្ត្រីម្នាក់បង្ហាញទឹកមុខឈឺចាប់ បន្ទាប់ពីមន្ត្រីប៉ូលិសអាហ្វ្រិកខាងត្បូងម្នាក់ (នៅក្រៅរូប) បានបាញ់ទឹកម្រេចដាក់មុខ ដោយសារតែស្ត្រីរូបនេះមិនពាក់ម៉ាស់ការពារ នៅតំបន់ Hillbrow ស្ថិតនៅក្នុងទីក្រុង Johannesburg។
ឆ្មាមួយក្បាលកំពុងអង្គុយនៅលើរានហាលនៃផ្ទះមួយ ក្នុងពេលប្រទេសនេះត្រូវបានបិទ ដើម្បីគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
បាតុករពាក់ម៉ាស់ការពារមុខ ប្រឈមជាមួយប៉ូលិសនៅពេលប្រារព្ធទិវាពលកម្មអន្តរជាតិ ខណៈពេលមានការរាតត្បាតជំងឺកូវីដ១៩ នៅស្រុក Kreuzberg នៃទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។
អ្នកគាំទ្រគណបក្សកុម្មុយនិស្តរុស្ស៊ី កាន់ទង់ជាតិពណ៌ក្រហម ដើរនៅលើទីលានក្រហម ក្នុងទីក្រុងមូស្គូ។ ការប្រារព្ធទិវាពលកម្មអន្តរជាតិត្រូវបានលុបចោល ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។
កីឡាករគប់ដុំដែក Sophie McKinn នៃចក្រភពអង់គ្លេស កំពុងហ្វឹកហាត់នៅក្នុងសួនរបស់ខ្លួន ក្នុងទីក្រុង Lound ចក្រភពអង់គ្លេស នៅពេលមានការរាលដាលសាកលនៃជំងឺកូវីដ១៩។
ក្រុមបាតុករដែលមានពាក់ម៉ាស់ការពារជំងឺកូវីដ១៩ កំពុងរុញច្រានជាមួយប៉ូលិសតួកគី ក្នុងពេលមានការដង្ហែនៅក្នុងទិវាពលកម្មអន្តរជាតិ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
ក្រុមសហជីពកម្មករកំពុងរក្សាគម្លាតពីគ្នា និងពាក់ម៉ាស់ ការពារការឆ្លងជំងឺកូវីដ១៩ ក្នុងពេលប្រារព្ធទិវាពលកម្មអន្តរជាតិ នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។