រូបភាព​ជុំវិញ​ពិភពលោក ០១ ឧសភា ២០១៩

អ្នក​ថតរូបម្នាក់​បាន​ប៉ះត្រូវ​ជាមួយ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​អំឡុង​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ក្នុង​ការ​ជួប​ជុំ​ប្រចាំឆ្នាំក្នុង​ខែឧសភា​នៅទីក្រុង​ប៉ារីស​ប្រទេស​បារាំង។
 

អធិរាជ​ជប៉ុន​ថ្មី​ Naruhito និង​មហាក្សត្រី Masako កំពុង​ធ្វើដំណើរ​ទៅ​កាន់​ព្រះរាជវាំង Imperial Palace ដើម្បី​ជួប​ជាមួយ​អធិរាជ Emeritus Akihito និងមហាក្សត្រី Emerita Michiko ក្នុង​ទីក្រុង​តូក្យូ។
 

រូបថត​ដែល​បញ្ចេញ​ដោយ​ការិយាល័យ​រាជវាំង​បង្ហាញ​ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn Bodindradebayavarangkun​ឲ្យ​អំណោយ​ទៅ​មហាក្សត្រី Suthida Vajiralongkorn Na Ayudhya នៅ​សាល Ampornsan ក្នុងទីក្រុង​បាងកក។ ការ​ប្រកាស​មួយ​នៅ​ក្នុង​ Royal Gazette បាន​និយាយ​ថា Suthida Vajiralongkorn Na Ayudhya បាន​រៀប​អភិសេកស្រប​ច្បាប់​ជាមួួយ​ព្រះមហាក្សត្រ​ថៃ​ដែល​មាន​ព្រះជន្ម​៦៦​ព្រះវស្សា​។
 

អ្នក​រាំ Chapel-en-le-Frith សម្តែង​របាំ​ប្រចាំឆ្នាំនៅ​លើភ្នំ Eccles Pike ក្នុង​ទីក្រុង Derbyshire ប្រទេស​អង់គ្លេស អំឡុង​ពេល​ព្រះអាទិត្យ​រះ​ ដើម្បី​អបអរ​ខែ​ឧសភា​និង​ការ​ចាប់ផ្តើម​នៃ​រដូវ​ក្តៅ។
 

ប្រជាពលរដ្ឋ​ជប៉ុន​គ្រវីទង់ជាតិ​និង​ថតរូប​អធិរាជ​ថ្មីឈ្មោះ Naruhito នៅពេល​ដែល​លោកចាកចេញ​ពី​ព្រះបរមរាជវាំង​ក្នុង​ទីក្រុង​តូក្យូ។
 

បុរស​ម្នាក់​ជួយ​សណ្តោង​ក្មេង​ស្រី​ម្នាក់​ឡើង​ក្នុងប្រអប់​រថភ្លើងនៅពេល​ដែល​ពួកគេ​និង​ជនភៀស​ខ្លួន​អាមេរិកកណ្តល​ផ្សេងទៀត​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០១៩។
 

សាសនិក​របស់​សាសនា Vale do Amanhecer ចូល​រួម​ក្នុង​ពិធី​នៅ​ព្រះវិហារ​របស់​ខ្លួន​ក្នុង​សហគមន៍ Vale do Amanhecer (ជ្រោះ​ព្រះអាទិត្យ​រះ) ដែល​នៅ​ជាយ​ក្រុង Planaltina ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត​ពី​រដ្ឋ​ធានី Brasilia នៃប្រទេស​ប្រេស៊ីល​កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០១៩។ 
 

ប៉ូលិស​ចាប់ខ្លួន​បាតុករ​ម្នាក់​បន្ទាប់​ពី​ការ​ដង្ហែ​ក្បួន​នៅ​ Taksim Square ដើម្បី​អបអរ​បុណ្យ​សម្រាប់​ខែ​ឧសភា​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ប្រទេស​តួកគី។
 

គ្រូ​វីទ្យាល័យ​ជាច្រើន​​ វេជ្ជបណ្ឌិត​ និង​និស្សិត​សាកល​វិទ្យាល័យ​អុជ​កាំជ្រួច​និង​ផាវ​ខណៈដែល​ពួកគេ​ហែទៅកាន់​អគារសភា​ ដើម្បី​បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​ផ្នែក​អប់រំ​និង​សុខាភិបាល​ក្នុង​ទីក្រុង​ Tegucigalpa ប្រទេស​ហុងឌូរ៉ាសកាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០១៩។