រូបភាពជុំវិញពិភពលោក ០១ ឧសភា ២០១៨

ប៉ូលិស​កូបកម្ម​តួកគី​​ប៉ះទង្គិច​ជា​មួយ​ក្រុម​បាតុករ​ខណ​ដែល​ពួកគេ​ព្យាយាម​ប្រឆាំង​នឹង​បំរាម​មួយ​និង​ធ្វើការ​ដង្ហែក្បួន​នៅ​ Taksim Square ដើម្បី​អបអរ​ទិវា​នៃ​ខែ​ឧសភា​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី។

កម្មករ​កំពុង​កាត់​ថ្ម​នៅកន្លែង​យកថ្ម​ខេត្ត​​ Minya ប្រទេស​អេហ្ស៊ីប​កាលពី​ថ្ងៃទី​៣០ មេសា​២០១៨។ ខេត្ត Minya នៃ​ប្រទេស​អេហ្ស៊ីប មាន​បុរស​រាប់ពាន់​នាក់​ធ្វើការ​ងារ​​ធ្ងន់​ៗ​ហើយ​ជារឿយៗ​មាន​គ្រោះ​ថ្នាក់​ក្នុង​តំបន់យកថ្ម។ ថ្ម​ដែល​ពួកគេ​ផលិត​គឺ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​ក្នុង​ខេត្ត​នេះ​ប៉ុន្តែ​ការ​បាត់​បង់​របស់​មនុស្ស​គឺ​ធំធេង។

ដប​ដែល​មាន​ដាក់​អង្ករ លុយ​ និង​ USB ត្រូវ​បាន​គេ​ប្រមូល​មុន​នឹង​គប់​ចូល​ទៅក្នុង​សមុទ្រ​ដោយសកម្មជន​ចុះ​ចូល​នៃ​ប្រទេស​កូរ៉េ​ខាងជើង​នៅ​កោះ​  Ganghwa ភាគ​ខាងលិចរដ្ឋ​ធានី​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង​។ ជនចុះ​ចូល​ទាំង​នើ​បាន​គប់​ចោល​ដប​ទឹក​ដែល​មាន​ផ្ទុក​លុយ អាហារ​ ថ្នាំសង្កូវ​និង​ កាត​ផ្ទុក​ការចងចាំ​ទៅ​ក្នុង​សមុទ្រ​ពីរ​ដង​ក្នុង​មួយ​ខែ​អស់រយៈពេល​ពីរ​ឆ្នាំ​មកហើយ។

អ្នកកាសែត​ប៉ាគីស្ថាន​អុជទៀន​និង​ចង្កៀង​នៅ​ក្បែរ​រូបថត​របស់​នាយក​ថតរូប Shah Marai ​របស់​ Agence France-Presse (AFP) នៅ​អាហ្វហ្គានីស្ថាន​ដែល​ត្រូវ​បាន​សម្លាប់ជាមួយ​នឹង​អ្នកកាសែត​ជនជាតិអាហ្វហ្កានីស្ថាន​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់ខ្លួន​​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ។

រថយន្ត​មួយ​គ្រឿង​ត្រូវ​បាន​ឆេះ​នៅ​ខាងក្រៅយានដ្ឋានរថយន្ត Renault អំឡូង​ការ​ប៉ះទង្គិច​នៅ​ក្នុង​ការ​ហែក្បួន​ទិវា​ពលកម្ម​អន្តរជាតិ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

បុរស​ម្នាក់​ចាក់ត្រី​ចេញ​ពី​កញ្ចែ្រង​នៅ​ក្នុង​ភូមិ​នេសាទ​នៅ​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​៣០ មេសា ២០១៨។

អ្នក​ពន្លត់អគ្គិភ័យ​កំពុង​ពន្លត់​ភ្លើង​នៅ​គំនរ​ថ្ម​នៃ​អគារ​មួយ​ដែល​បាន​រលំ​ក្នុង​ទីក្រុង​ Sao Paulo ប្រទេស​ប្រេស៊ីល។

អតីត​អនុប្រធាន​ផ្លូវ​អាកាស​កូរ៉េលោកស្រី Cho Hyun-min ថ្លែង​ខណ​ដែល​លោក​ស្រី​បាន​មកដល់​ស្ថានីយ៍​ប៉ូលិស​នៅ​រដ្ឋ​ធានី​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បួង​។​​ ទាយាទ​ស្រី​នៃ​កូរ៉េ​បាន​ធ្វើ​ការ​សុំអភ័យ​ទោស​ជាលើក​ដំបូង​នៅ​មុខ​សាធារណ​ជន​ពី​បទ​ប្រើ​អំណាច​រំលោភ​បំពាន​ នៅពេល​ដែលសាធារណ​ជន​ ​ទាមទារ​ឲ្យ​គ្រួសារ​នាង​លាលែង​ពីតំណែងកាន់តែ​ខ្លាំង។

ប្រជាជន​បង្ហោះ​យន្តហោះ​ក្រដាស​ជាសញ្ញា​របស់កម្មវិធី​ជជែក​កម្សាន្ត Telegram អំឡុង​ការ​ជួបជុំ​ក្នុង​ទីក្រុង​ម៉ូស្គូ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​តុលាការ​ដែល​បាន​បិទ​កម្មវិធី ជជែក​កម្សាន្ត​នេះ​ដោយសារ​តែ​វា​ខុស​ពី​ច្បាប់​របស់​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​៣០ មេសា ឆ្នាំ ២០១៨។

បាតុករ​ជនជាតិ​ Kashmir មូស្លីម​គប់ដុំថ្ម​ទៅកាន់​ប៉ូលិស​ឥណ្ឌា​អំឡុង​បាតុកម្ម​មួយ​ក្នុង​ទីក្រុង​ Srinagar កាន់​កាប់​ដោយ​​ជនជាតិ​ Kashmir ក្នុង​ប្រទេស​ឥណ្ឌា។