រូបភាព​ជុំវិញ​ពិភពលោក ០១ ឧសភា ២០១៧

បាតុករ​ម្នាក់​តុបតែង​ជា​មនុស្ស​ត្លុក​ កាន់​ឆ័ត្រ​មួយ​បាំង​ឲ្យ​ប៉ូលិស​ស្វ៊ីស​ម្នាក់ ក្នុង​ពេល​បាតុកម្ម​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ក្នុង​ក្រុង Zurich ប្រទេស​ស្វ៊ីស។

អ្នក​ទេសចរណ៍​ម្នាក់​ថត​រូប​នៅ​ពី​មុខ​លម្អង​ផ្កា​ នៅ​ទីសក្ការបូជា Kameido-tenjin ក្នុង​ពិធីបុណ្យ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ក្រុម Leicester Morrismen រាំ​ក្នុង​ពេល​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ឧទ្យាន Bradgate Park នៅ​ក្នុង​ក្រុង Newtown Linford ចក្រភព​អង់គ្លេស។

ប៉ូលិស​កុបកម្ម CRS របស់​បារាំង​ឆេះ​ខ្លួន នៅ​ពេល​ពួកគេ​ប្រឈម​មុខ​នឹង​បាតុករ​ ក្នុង​ពេល​ដើរ​ក្បួន​មួយ​សម្រាប់​ការ​ប្រមូល​ផ្តុំ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ក្នុង​ក្រុង​ប៉ារីស។

ប៉ូលិស​កុបកម្ម​ម្នាក់​ដើរ​នៅ​ពី​មុខ​របាំង​ដែល​មាន​ភ្លើង​ឆេះ​ ក្នុង​ពេល​ប្រមូល​ផ្តុំ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ក្នុង​ក្រុង Gijon ប្រទេស​អេស្ប៉ាញ។

កីឡាករ Ott Tanak និង​កីឡាករ Jarveoja Martin មក​ពី​ប្រទេស​អេស្តូនី ប្រកួត​នៅ​ក្នុង​រថយន្ត​ម៉ាក Ford Fiesta WRC របស់​ពួកគេ ក្នុង​ពេល​ប្រកួត​ជើង​ឯក FIA World Rally Championship នៅ​ក្នុង​ក្រុង Cordoba ប្រទេស​អាហ្សង់ទីន កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។

ជញ្ជាំង Rustic Barn ត្រូវ​បាន​បំផ្លាញ​ បន្ទាប់​ពី​មាន​ខ្យល់​ព្យុះ​បោកបក់​លើ​ក្រុង Canton រដ្ឋ Texas កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។

សមាជិក​គ្រួសារ Reyes ឱប​គ្នា នៅ​ពេល​ពួកគេ​បាន​ជួប​ជុំ​គ្នា​វិញ​រយៈពេល​៣នាទី នៅ​ពេល​ដែល​មន្ត្រី​ត្បាត​ព្រំដែន​អាមេរិក​បើក​ច្រក​មួយ​នៅ​តាម​ព្រំដែន​ម៉ិកស៊ិក ដែល​នេះ​ផ្នែក​នៃ​ទិវា Children's Day នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក នៅ​ឧទ្យាន Border Field State Park នៅ​ក្នុង​ក្រុង San Diego រដ្ឋ California​ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។

មនុស្ស​ម្នា​ប្រឡាក់​កម្ទេច​រុក្ខជាតិ ក្នុង​ពិធីបុណ្យ Monihei Carnival នៅ​ក្នុង​ក្រុង Cangyuan ខេត្ត Yunnan ប្រទេស​ចិន កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។

យុវជន​នៅ​ពី​ក្រោយ​បដា​ នៅ​ពេល​ប៉ូលិស​កុបកម្ម​បាញ់​ឧស្ម័ន​ទឹក​ភ្នែក​ នៅ​ពេល​បាតុកម្ម​ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។