រូបភាព​ជុំវិញ​ពិភពលោក ១ ឧសភា ២០១៦

ប៉ូលិស​មួយ​ស្រែក​ដាក់​សហការី​របស់​គាត់ ក្នុង​ពេល​ប៉ះទង្គិច​ជាមួយ​នឹង​បាតុករ​ នៅ​ពេល​ពួកគេ​ព្យាយាម​ប្រឹង​ចូល​ទៅ​ដល់​ទ្វារ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ។

តោ​ប្រមាណ​ជា​៣៣ក្បាល​ដែល​ត្រូវ​បាន​គេ​ជួយ​សង្រ្គោះ​​ពី​កន្លែង​បង្ហាត់​ដើម្បី​សម្តែង​សៀក​នៅ​ក្នុង​ប្រទេស​ប៉េរូ និង​ប្រទេស​កូឡុំប៊ី ខាំ​គ្នា​ទៅ​វិញ​ទៅ​មក បន្ទាប់​ពី​ត្រូវ​បាន​គេ​ប្រលែង​នៅ​សួន​សត្វ Emoya Big Cat Sanctuary នៅ​ខាង​ក្រៅ​ក្រុង Vaalwater ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

លោក Nico Rosberg ជនជាតិ​អាល្លឺម៉ង់​ដែល​បើកបរ​រថយន្ត Mercedes F1 អបអរ​នូវ​ជ័យ​ជម្នះ​ជាមួយ​នឹង​សមាជិក​ក្រុម​ នៅ​ក្នុង​ការ​ប្រកួត Grand Prix របស់​រុស្ស៊ី។

ថូ​ផ្កា​មួយ​ដែល​មាន​សុទ្ធ​តែ​ទឹក​ត្រូវ​បាន​គេ​គប់​ចេញ​រានហាល​មួយ​ក្នុង​ពិធី Botides ដែល​ជា​ប្រពៃណី​របស់​អ្នក​កាន់​សាសនា​គ្រិស្ត​នៅ​ប្រទេស​ក្រិក នៅ​ថ្ងៃ Holy Saturday ដើម្បី​សាទរ​ «ការ​រស់​ឡើង​វិញ​ជា​លើ​ដំបូង» ​នៅ​លើ​កោះ Corfu ប្រទេស​ក្រិក កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។

ប៉ូលិស​ឈរ​ជា​ក្រុម នៅ​ពេល​ពួកគេ​ប៉ះ​ទង្គិច​ជាមួយ​នឹង​បាតុករ​ នៅ​ពេល​បាតុកម្ម​ក្នុង​ទិវា​ពលកម្ម នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

បុគ្គលិក​នៅ​សាលា​មតេយ្យ​គោះ​ប្រដាប់ប្រដា​ផ្ទះ​បាយ និង​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​រដ្ឋាភិបាល ក្នុង​ពេល​បាតុកម្ម​មួយ​ ដោយ​ទាមទារ​ឲ្យ​មាន​ការ​តម្លើង​ប្រាក់​បៀវត្សរ៍​របស់​ពួកគេ​នៅ​ទិវា​ពលកម្ម​នៅ​ក្នុង​ក្រុង Chandigarh ប្រទេស​ឥណ្ឌា។

អ្នក​កាន់​សាសនា​គ្រិស្ត​ធ្វើ​ការ​បួងសួង​នៅ​ផ្នូរ​របស់​ព្រះ​យេស៊ូ នៅ​ពេល​បាតុភូត​នៃ​ភ្លើង​ពិសិដ្ឋ​បាន​កើត​ឡើង​នៅ​ក្នុង​ព្រះវិហារ Holy Sepulchre ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។

អ្នក​គាំទ្រ​ក្រុម Leicester City សាទរ​បន្ទាប់​ពី​ក្រុម​នេះ​ឈ្នះ​ក្រុម Manchester United នៅ​ពេល​មើល​ការ​ប្រកួត​នេះ​នៅ​លើ​ផ្ទាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ។

យានយន្ត​ជាច្រើន​ឆ្លង​កាត់​ភ្នំ Zojila​ ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រិល កាលពី​ថ្ងៃទី៣០ ខែមេសា​ឆ្នាំ២០១៦។

ការ​ប្រមូល​ផ្តុំ​អ្នក​លេង​ហ្គីតា​ដ៏​ច្រើន​ក្នុង​គោលបំណង​បំបែក​កំណត់ត្រា​ពិភពលោក​សម្រាប់​អ្នក​លេង​ហ្គីតា​ជា​ក្រុម នៅ​ក្នុង​ក្រុង Wroclaw ប្រទេស​ប៉ូឡូញ។ បើ​យោង​តាម​របាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ តន្រ្តីករ​ចំនួន​៧.៣៥៦ ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីលាន Wroclaw Market Square ដើម្បី​លេង​បទ Hey Joe ដ៏​ល្បី​របស់​លោក Jimi Hendrix។

អ្នក​ភូមិ​ឥណ្ឌា​ចូលរួម​នៅ​ក្នុង​សហគមន៍​នេសាទ​នៅ​ក្នុង​ភូមិ Mayong នៅ​ក្នុង​ស្រុក Morigaon របស់​រដ្ឋ Assam។

រថយន្ត​ជាច្រើន​ក្រឡាប់​បន្ទាប់​ពី​រថភ្លើង​ដឹក​ឥវ៉ាន់​របស់​ក្រុមហ៊ុន CSX រត់​ខុស​ផ្លូវ​នៅ​ក្បែរ​ហាង Metro នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នក​ពន្លត់​អគ្គិភ័យ​ឈរ​នៅ​ក្បែរ​គំនរ​ភ្លុក​ដំរី​ដែល​ត្រូវ​បាន​ដុត​ចោល​នៅ​ក្នុង​ឧទ្យាន​ជាតិ​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០១៦។