រូបភាព​ជុំវិញ​ពិភពលោក ០៣ ឧសភា ២០១៨

យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​អង់គ្លេស​មួយ​គ្រឿង​កំពុង​ហោះ​ហើរ​នៅ​ពី​មុខព្រះចន្ទ នៅ​ពី​លើ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ស្ត្រី​ម្នាក់​កំពុង​ដើរ​នៅ​ក្នុង​បន្ទប់​ដែល​មាន​ការ​តុបតែង​ដោយ​ពន្លឺអំពូល​​ឌីជីថល នៅ​អាគារ​សារមន្ទីរ​តាំង​សិល្បៈ​ Mori Building Digital Art Museum ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ក្រុម​សន្តិសុខ​កិត្តិយស​ជិះ​សេះ នៅក្នុង​ពិធី​ស្វាគមន៍​សម្រាប់​ស្ដេច​ស៊ុលតង់ Hassanal Bolkiah របស់​ប្រទេស​ព្រុយណេ នៅ​វាំង​ក្នុង​ទីក្រុង Bogor ស្ថិត​នៅ​ខាង​លិច​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី។

មន្ត្រី​យោធា​ម្នាក់​កំពុង​ចូលរួម​ក្នុង​ប្រតិបត្តិការណ៍​មួយ​ឈ្មោះ​ថា «ទីក្រុង​ខ្មោច» នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។

ព្រះ​អាទិត្យ​កំពុង​រះ​នៅ​ខាង​ក្រោយ​អាគារ​ខ្ពស់ ​នៅទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ស្ត្រី​ម្នាក់​រស់​នៅ​តំបន់​កាស្មៀរ​កំពុង​យំ​សោក​ ដោយ​កាន់​អាវ​សម្រាប់​ទៅ​សាលា​របស់​ប្អូន​ប្រុស​របស់​នាង ឈ្មោះ Umar Abdullah Kumar ក្នុង​ពិធី​​បុណ្យ​សព​ នៅ​ភូមិ Pinjura ស្ថិត​នៅ​៥២​គ.ម ពី​ទីក្រុង​ Srinagar ប្រទេស​ឥណ្ឌា។ Umar Abdullah Kumar ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កង​ទ័ព​ ​ក្នុង​ពេល​ធ្វើ​បាតុកម្មដែល​បាន​ជួយ​រំដោះ​ដល់​ក្រុម​ឧទ្ទាមដែល​ត្រូវបាន​ឡោម​ព័ទ្ធ។

ភ្នាក់​ងារ​ការ​ពារ​ព្រំដែន​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់​បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ឃើញ​ឆ្លង​កាត់​ព្រំដែន​ដោយ​ខុស​ច្បាប់​ចូល​ក្នុងព្រំដែន​​សហរដ្ឋ​អាមេរិក​ ពី​ប្រទេស​ម៉ិកស៊ិក នៅ​ជិត​ទីក្រុង McAllen រដ្ឋ Texas។

ក្រុម​អ្នក​ប្រកួត​ប្រជែង​កំពុង​ជិះ​កង់​ឡើង​លើ​ភ្នំខ្សាច់​ក្នុង​​​ដំណាក់​ទី៥ នៃ​​​ការ​ប្រកួត​ប្រណាំង​កង់​លើ​វាល​ខ្សាច់លើក​ទី​១៣ នៅ​ជុំវិញ​ក្រុង Merzouga  ប្រទេស​ម៉ារ៉ុក។

ក្រុម​អ្នក​ពន្លត់​ភ្លើង​កំពុង​ពន្លត់​ភ្លើង​​ នៅ​ពេល​មាន​​អគ្គិភ័យ​​មួយ​កើត​ឡើង​គំនរ​កង់ឡាន​ចាស់ៗ នៅ​មណ្ឌល់​កែ​ច្នៃ​ឡើង​វិញ​ ក្នុង​ទីក្រុង Ciudad Juarez ប្រទេស​ម៉ិកស៊ិក។

បុរស​ម្នាក់​រង​ការ​វាយ​ប្រហារ​ដោយ​សត្វ​កង់ហ្គារូ បន្ទាប់​ពី​គាត់​បាន​ឲ្យ​ចំណី​វា​នៅ​ជិត​ឧទ្យាន Morisset ក្នុង​ប្រទេស​អូស្ត្រាលី។