រូបភាព​ជុំវិញ​ពិភពលោក ០៨ មីនា ២០១៩

អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ នៅ​ទីក្រុង Pamplona នៅ​ភាគ​ខាង​ជើង​នៃប្រទេស​អេស្ប៉ាញ។

ឆ្កែ​មួយ​ក្បាល​ព្យាយាម​យក​ផ្កា​ដែល​ដាក់​ដោយ​ទាហាន​ស្ត្រី​ម្នាក់​របស់​កង​កម្លាំង​ប្រដាប់អាវុធ​អាល្លឺម៉ង់ ក្នុង​ទិវា​នារី​អន្តរជាតិ នៅជិត​ទ្វារ Brandenburg ក្នុង​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់។

ស្ត្រី​កែ​ភេទ​ Jazell Barbie Royale បាន​ឈ្នះ​ការ​​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី «ម្ចាស់​ក្សត្រី​អន្តរជាតិ​នៃ​អ្នក​កែ​ភេទ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ។

មនុស្ស​កំពុង​ដើរ​ឆ្លង​កាត់​ផ្លូវ​ក្នុង​ទីក្រុង​ការ៉ាកាស ក្នុង​ពេល​ដាច់​ភ្លើងដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​ស្ថិត​ក្នុង​ភាព​ងងឹត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ការ​ដាច់​ភ្លើង​នេះ​ទំនង​ជាង​ការ​ដាច់​ភ្លើង​ធំ​បំផុត​មិន​ធ្លាប់​មាន។

ភ្លើង​ក្រហម​ក្នុង​ទម្រង់​ជា​ផ្កាយ​៥​ជ្រុង ស្ថិត​នៅ​លើ​ពិដាន​នៃ​វិមាន​ប្រជាជន​ចិន ក្នុង​ថ្ងៃ​ទី​២​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​សមាជ​​ប្រជាជន​ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

បាតុករ​ជន​ជាតិ​អាល់ហ្សេរី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ព្យាយាម​កាន់​អំណាច​នៅ​អាណត្តិ​ទី​៥​របស់​ប្រធានាធិបតី​ដែល​កំពុង​ចុះ​ខ្សោយ​កម្លាំង នៅ​ទីក្រុង​អាល់ហ្សេ។

ប៉ូលិស្រី​ស​បង្ក្រាប​កុបកម្ម​ឈរ​យាម​នៅជិត​អាគារ​អនុប្រធានាធិបតី​ ក្នុង​ពេល​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ នៅ​ទីក្រុង​ឡាប៉ាស់ ប្រទេស​បូលីវី។

រូប​ថត​ពី​មន្ទីរ​ព័ត៌មាន​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បង្ហាញ​ឲ្យ​ឃើញ​ទាហាន​និង​អ្នក​រាំ​របាំ​បាឡេ ដែលថត​រូប​នៅ​ទីក្រុង Yekaterinburg ដើម្បី​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ។

បុរស​ម្នាក់​ដែល​គូរ​រូប​នៅ​លើ​មុខ​ដើម្បី​លើក​កម្ពស់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សាធរណរដ្ឋ​ឌូមីនីក នៅ​ក្នុង​ការ​តាំង​បង្ហាញ​ទេសចរណ៍​ ITB នៅ​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់។

ឆ្កែ​ប្រភេទ Komondor កំពុង​សម្រាក​នៅ​ថ្ងៃ​ទី២​នៃ​ការ​បង្ហាញ​​ឆ្កែក្នុង​កម្មវិធី Crufts នៅទីក្រុង​ Birmingham ប្រទេស​អង់គ្លេស។