រូបភាព​ជុំវិញ​ពិភពលោក ០៧ មីនា ២០១៧

សិស្ស​ឥណ្ឌា​ឈរ​ថត​រូប នៅ​មហាវិទ្យាល័យ​មួយ​នៅ​ក្នុង​ក្រុង Chennai នៅ​មុន​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។

សមាជិក​នៃ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​ផ្សេង​ទៀត​ដែល​ប្រឆាំង​នឹង​ច្បាប់ Senate Bill 6 ធ្វើ​ការ​តវ៉ា​នៅ​ផ្នែក​ខាង​ក្រៅ​នៃ​វិមានCapitol ក្នុង​រដ្ឋ Texas ​នៅ​ពេល​ដែល​គណៈកម្មាធិការ​កិច្ចការ​រដ្ឋ​របស់​ព្រឹទ្ធសភា​រៀបចំ​កិច្ចប្រជុំ​ទាក់ទង​នឹង​ច្បាប់​មួយ​នៅ​ក្នុង​ក្រុង Austin រដ្ឋ Texas សហរដ្ឋ​អាមេរិក។

ក្មេង​ប្រុស​អាហ្វហ្គានីស្ថាន​ម្នាក់​ដែល​កំពុង​លក់​ពងទា​ស្ងោរ​រង់ចាំ​អ្នក​ទិញ​នៅ​កន្លែង​ចាក់​ធ្បូង​ចោល នៅ​ជាយ​ក្រុង​កាប៊ុល។

អ្នក​គោរព​សាសនា​ហិណ្ឌូ​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​សាសនា Holi នៅ​ក្នុង​ភូមិ Nandgaon រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា។

Omsin ដែល​ជា​អណ្តើក​សមុទ្រ​ពណ៌​បៃតង​ញី​ អាយុ​២៥ឆ្នាំ សម្រាក​បន្ទាប់​ពី​គេ​ដក​យក​កាក់​ចេញ​ពី​ពោះ​របស់​វា​នៅ​មហាវិទ្យាល័យ Faculty of Veterinary Science សាកលវិទ្យាល័យ Chulalongkorn នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។ ក្នុង​ពេល​វះកាត់​៧ម៉ោង​ ពេទ្យ​បាន​យក​កាក់​ចំនួន​៩១៥​ចេញ​ពី​ខ្លួន​របស់​អណ្តើក​មួយ​នេះ។ វា​បាន​លេប​របស់របរ​នានា​ដែល​ភ្ញៀវ​ទេសចរ​គប់​ចូល​ទៅ​ក្នុង​ទឹក​ដើម្បី​សុំ​សំណាង​ល្អ។

ក្មេង​ស្រី​ពិការ​ជនជាតិ​អ៊ីរ៉ាក់​ម្នាក់​ដែល​បាន​រត់គេច​ចេញ​ពី​ផ្ទះ​របស់​នាង​រង់ចាំ​ឡាន​ដឹក​នាង​ទៅ​កន្លែង​មាន​សុវត្ថិភាព នៅ​ពេល​ដែល​កងកម្លាំង​អ៊ីរ៉ាក់​ប្រយុទ្ធ​ជាមួយ​នឹង​យុទ្ធជន​រដ្ឋ​ឥស្លាម នៅ​ភាគ​ខាង​លិច​នៃ​ក្រុង Mosul។

កូរ៉េ​ខាង​ជើង​បាញ់​បង្ហោះ​រ៉ុក្កែត​៤​នៅ​ក្នុង​រូបភាព​ដែល​មិន​កាលបរិច្ឆេទ​ ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ​ ឬ​ Korean Central News Agency (KCNA) របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង។

រថយន្ត Sedric ដែល​ផលិត​ឡើង​ដោយ​លោកVolkswagen ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​លើក​ទី៨៧ នៅ​អគារ Palexpo ក្នុង​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។​​​

អ្នក​បង្ហាញ​ម៉ូដ​ពាក់​ម៉ាក Chanel​ សម្រាប់​រដូវ​ស្លឹក​ឈើ​ជ្រុះ/រដូវ​រងា ដែល​បង្ហាញ​នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

ចាប់​ពី​ឆ្វេង​មក​ លោក Mariano Rajoy នាយក​រដ្ឋ​មន្រ្តី​អេស្ប៉ាញ លោកស្រី Angela Merkel អធិការបតី​អាល្លឺម៉ង់ លោក Francois Hollande ប្រធានាធិបតី​បារាំង និង​លោក Paolo Gentiloni នាយក​រដ្ឋ​មន្រ្តី​អ៊ីតាលី​ធ្វើ​ទស្សនកិច្ច​នៅ​វិមាន Palace of Versailles ក្បែរ​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។​

កីឡាករ Valtteri Bottas ដែល​បើក​រថយន្ត Mercedes ប្រណាំង​នៅ​ទីលាន Circuit de Barcelona Catalunya នៅ​ក្នុង​ក្រុង Montmelo ​ប្រទេស​អេស្ប៉ាញ ក្នុង​សប្តាហ៍​ទី២​នៃ​ការ​សាកល្បង​នៃ​ការ​ប្រកួត Formula One Grand Prix។