រូបភាពជុំវិញពិភពលោក ០៧ មិនា ២០១៦
សត្វឥន្រ្ទីរបស់ក្រុមហ៊ុន Guard from Above ចាប់យន្តហោះគ្មានមនុស្សបើកមួយនៅអំឡុងពេលលំហាត់សមប៉ូលិសនៅក្រុង Katwijk ប្រទេសហូឡង់។
បុរសម្នាក់អូសកុមារជិះលើក្តារមួយឆ្លងកាត់សួននាឡិកាស្ថានីយរថភ្លើងចំនួន២៤គ្របដណ្តប់ទៅដោយព្រិល ដែលសួននេះត្រូវបានរចនាឡើងដោយសិល្បករ Klaus Rinke នៅក្រុង Düsseldorf ប្រទេសអាល្លឺម៉ង់។
ស្រ្តីហិណ្ឌូចុះដងទឹកពីបឹង Pushkar ដើម្បីយកទៅស្រង់អាទិទេព Lord Shiva នៅក្នុងពិធីបុណ្យ Mahashivratri នៅក្រុង Pushkar។
ក្រុមសុនខអូសក្តារប្រណាំង Martin Koenig ប្រទាក់ខ្សែគ្នា មុនពេលចាកចេញពីចំណុចដើមនៅក្នុងការប្រកួត Iditarod Trail Sled Dog នៅក្រុង Willow រដ្ឋ Alaska នៅសហរដ្ឋអាមេរិក នាថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៦។
កម្មការិនីដែលមានពាក់មួកការពារឈប់សម្រាក់ពីការធ្វើការងារដាក់ខ្សែកាបអគ្គិសនីក្រោមដីនៅក្រុង Ahmedabad ប្រទេសឥណ្ឌា។
ប្រជាជនរស់នៅក្រុងCalais ឈរពីមុខប៉ូលិសបារាំងនៅអំឡុងពេលបាតុកម្ម ដែលជំរុញឲ្យរដ្ឋាភិបាលជួយស្តារអាជីវកម្មដែលកំពុងតែធ្លាក់ចុះរបស់ពួកគេ និងស្តារកេរ្តិ៍ឈ្មោះក្រុងកំពង់ផែមួយនេះឡើងវិញ ដែលត្រូវបានរងការប៉ះពាល់ដោយវិបត្តិជនចំណាកស្រុក។
ក្រុមសម្តែងតាមមហោស្រព La Fura del Baus នៃប្រទេសអេស្ប៉ាញសម្តែងក្រោមឈុតសម្តែងមួយឈ្មោះថា «Aphrodite and the Judgment of Paris” នៅអំឡុងពេលពិធីសម្ពោធពិធីបុណ្យមហោស្រព XV Iberoamerican Theatre នៅក្រុង Bogota ប្រទេសកូឡុំប៊ី។
មនុស្សយន្ត Nadine ដែលត្រូវបានបង្កើតឡើងដោយសាស្រ្តាចារ្យ Nadia Thalmann និងក្រុមការងាររបស់អ្នកស្រីនៃមហាវិទ្យាល័បច្ចេកវិទ្យា Nanyan លើកដៃស្វាគមន៍វត្តមានមនុស្សម្នាទូទៅនៅអំឡុងពេលបទសម្ភាសន៍មួយជាមួយនឹងទីភ្នាក់ងារព័ត៌មាន Reuters នៅប្រទេសសិង្ហបុរី។ ជាមួយនឹងសក់ពណ៌ត្នោត ស្បែកដ៏ទន់ និងមុខដែលអាចបង្ហាញអារម្មណ៍ផ្សេងៗ មនុស្សយន្ត Nadine គឺជាមនុស្សយន្តស្រដៀងនឹងមនុស្សប្រភេទថ្មីមួយ ដែលក្រុមអ្នកវិទ្យាសាស្រ្តសង្ឃឹមថា នៅថ្ងៃណាមួយ នឹងអាចប្រើជាជំនួយការឯកជន ឬអ្នកមើលថែមនុស្សចាស់ជរាបាន។
កម្មករធ្វើការនៅកសិដ្ឋានធ្វើស្រា Lavaux បន្ទាប់ពីមានការធ្លាក់ព្រិលពេញមួយយប់នៅក្រុង Puidoux ជិតក្រុង Vevey ប្រទេសស្វីស។ កសិដ្ឋាន Lavaux ត្រូវបានចុះបញ្ជីបេតិកភណ្ឌរបស់អង្គការ UNESCO។ ដោយត្រូវបានបង្កើតឡើងនៅក្នុងសតវត្សរ៍ទី១២ កសិដ្ឋានស្រា ដែលមានចំការចំនួន ១០.០០០ គ្របដណ្តប់លើផ្ទៃដី ៨០០ ហិចតានៅចន្លោះក្រុង Lausanne និង Vevey។
ព្រះអង្គម្ចាស់ William និងព្រះមហាក្សត្រី Duchess of Cambridge ជាមួយនឹងបុត្រី Charlotte (ខាងស្តាំ) និងបុត្រា George សម្រាកបន្ទាប់ពីការជិះស្គីនៅតំបន់ភ្នំ French Alps នាថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦។
កម្មករយកត្រីងាប់ចេញពីបឹង Ulsoor នៅក្រុង Bengaluru ប្រទេសឥណ្ឌា។ ហេតុផលនៅពីក្រោយការងាប់ត្រីរាប់ពាន់ក្បាលនៅមិនទាន់ច្បាស់នៅឡើយទេ។
ពន្លឺរស្មីពេលយប់ (Aurora Borealis) នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៦ នៅក្រុង Lietzen ជិតក្រុង Brandenburg ភាគខាងកើតប្រទេសអាល្លឺម៉ង់។