រូបភាព​ជុំវិញ​ពិភពលោក ០៦ មីនា ២០១៦

ព្រះ​សង្ឃ​មួួយ​អង្គ​កាន់​វត្ថុ​ស័ក្តិសិទ្ធិនិមន្ត​ដោយ​ព្រះ​បាទ​​ទទេ​ក្នុង​អណ្តាត​ភ្លើង​ដ៏សន្ធោសន្ធៅ ក្នុង​ពីធី​ដើរ​កាត់​ភ្លើង ដើម្បី​ជា​សារ​នៃ​រដូវ​ផ្កា​រីក​នៅ​ព្រះ​វិហារ Fudoji នៅ​ក្នុង​ក្រុង Nagatoro ប្រទេស​ជប៉ុន។

ជន​ទេសន្តរប្រវេសន៍​ប្រមូល​ផ្តុំ​គ្នា​នៅ​ឡាន​ដឹក​អុស​ដែល​ត្រូវ​បាន​គេ​បរិច្ចាគ​នៅ​ភូមិ Idomeni ព្រំ​ដែន​ភាគ​ខាង​ជើង​នៃ​ប្រទេស​ក្រិក។

ក្រុម​កីឡាករ​អ៊ុយក្រែន​មួយ​ក្រុម​សម្តែង​របាំ Free Routine ក្នុង​ពេល​ប្រកួត​ដើម្បី​ជម្រុះ​ទៅ​ការ​ប្រកួត​កីឡា​ហែល​ទឹក​អូឡាពិក ឬ Synchronized Swimming Olympic Games Qualification Tournament នៅ​មជ្ឈមណ្ឌល Maria Lenk Aquatics នៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។

ជន​ភៀស​ខ្លួន​ស៊ីរី Mohammed al-Shareef ដែល​ភៀស​ខ្លួន​ជាមួយ​នឹង​គ្រួសារ​របស់​គាត់​ពី​ក្រុង​ដាម៉ាស រាំ​នៅ​ផ្លូវ​ដើរ​មាត់​ទឹក​នៅ​សមុទ្រ​មេឌីទេរ៉ាណេ​នៅ​ក្នុង​ក្រុង​បេរូត ប្រទេស​លីបង់។

បុរស​នៅ​កោះ​បាលី​ចូល​ទៅ​ក្នុង​ទឹក​ ក្នុង​ពិធី Melasti នៅ​ឆ្នេរ Petitenget នៅ​ក្បែរ​ក្រុង Denpasar នៅ​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។

មឹក​មួយ​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ជម្រៅ​ទឹក​៤.២៩០​ម៉ែត្រ ដែល​នេះ​ថត​បាន​ដោយ​កប៉ាល់​នេសាទ​ក្រោម​ទឹក​ដែល​ប្រតិបត្តិការ​ពី​ចម្ងាយ​ឈ្មោះ​ថា Deep Discoverer នៅ​ក្បែរ​កោះ Necker។ រូប​នេះ​ផ្តល់​ដោយ​ការិយាល័យ NOAA សម្រាប់​ការ​រុករក​ និង​ការ​ស្រាវជ្រាវ​ក្នុង​សមុទ្រ និង​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦។

អ្នក​ទេសចរ​សប្បាយ​រីករាយ​នឹង​ទេសភាព​នៃ​ភ្នំ Bromo ដែល​មើល​ពី​ក្រុង Probolinggo ខេត្ត East Java ប្រទេស​ឥណ្ឌនេស៊ី។

លោក Mogul Rupert Murdoch និង​អ្នក​ស្រី Jerry Hall ដែលល​ជា​អតីត​តារា​បង្ហាញ​ម៉ូដ​ឈរ​ថត​រូប​នៅ​ខាង​ក្រៅ​ព្រះ​វិហារ St Bride បន្ទាប់​ពី​បាន​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​សុក្រ នៅ​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦។