រូបភាពជុំវិញពិភពលោក ០៥ មីនា ២០២០
ការផ្ទុះមួយបន្ទាប់ពីមានការវាយប្រហារតាមអាកាសដោយរុស្ស៊ី ទៅលើភូមិ al-Bara ស្ថិតនៅភាគខាងត្បូងនៃខេត្ត Idlib ប្រទេសស៊ីរី។
សិស្សសាលាមធ្យមសិក្សាពាក់ម៉ាស់ការពារនៅពេលពួកគេប្រឡងបាក់ឌុប នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
ក្រុមអ្នកស្ម័គ្រចិត្តប៉ាគីស្ថានកំពុងជួយសង្គ្រោះក្មេងស្រីដែលរងរបួស ចេញពីកម្ទេចនៃអាគារលំនៅដ្ឋាន៥ជាន់ដែលបានបាក់រលំ នៅទីក្រុងការ៉ាជី (Karachi)។
ជនចំណាកស្រុកម្នាក់និងកូនរបស់គាត់កំពុងសម្រាកនៅលើចិញ្ចើមផ្លូវ នៅពេលពួកគេកំពុងធ្វើដំណើរនៅក្នុងភូមិ Skala Sikaminias នៅលើកោះ Lesbos នៃប្រទេសក្រិក បន្ទាប់ពីពួកគេបានឆ្លងកាត់សមុទ្រ Aegean ដោយចាកចេញពីប្រទេសតួកគី។
Catherine នៃចក្រភពអង់គ្លេសកំពុងលេងបាល់ទាត់ Gaelic នៅពេលធ្វើទស្សនកិច្ចទៅកាន់ ក្លឹបនៃសមាគម Salthill Knocknacarra Gaelic Athletic នៅទីក្រុង Galway ប្រទេសអៀវឡង់។
ក្មេងប្រុសម្នាក់កាន់ដបសម្រាប់បាញ់ទឹកនៅពេលគាត់ចូលរួមក្នុងពិធីតាមបែបសាសនាហិណ្ឌូមួយ ឈ្មោះថា Holi នៅក្នុងប្រាសាទមួយក្នុងភូមិ Nandgaon ក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។
ឧទ្ធម្ភាចក្រ១គ្រឿងកំពុងដឹកក្ដាន់៣ក្បាលទៅកាន់គ្លីនិកនៅក្នុងតំបន់អភិរក្សសត្វព្រៃ ដើម្បីឆែកមើលពីស្ថានភាពរបស់វានិងកំណត់អំពីអាកប្បកិរិយារបស់វានារដូវធ្លាក់ទឹកកក នៅតំបន់អភិរក្សសត្វព្រៃ Hardware Ranch ជិតទីក្រុង Hyrum Utah សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ មីនា។
ក្មេងស្រីមូស្លីមកំពុងអនុវត្ត Vovinam ដែលជាក្បាច់គុណបូរាណវៀតណាមសម្រាប់ការពារខ្លួន ដោយប្រើដាវ និងដំបង ដែលការសម្ដែងនេះធ្វើឡើងសម្រាប់អបអរដល់ទិវានារីអន្តរជាតិ នៅវិទ្យាល័យ Maaz ក្នុងទីក្រុង Hyderabad ប្រទេសឥណ្ឌា។
បុរសម្នាក់កំពុងអង្គុយនៅលើបង់នៅឯទីលាន Piazza del Popolo ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បន្ទាប់ពីរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចបិទសាលា រោងភាពយន្ត ហើយបានលើកទឹកចិត្តពលរដ្ឋឲ្យធ្វើការពីផ្ទះ និងកុំឈរនៅជិតគ្នាក្នុងចន្លោះ១ម៉ែត្រ ជាវិធានការបង្ការការឆ្លងមេរោគកូវិដ១៩។