រូបភាព​ជុំវិញ​ពិភពលោក ០៥ មីនា ២០១៩

ប្រជាជន​វ៉េណេស៊ុយ​អេឡា​ឆ្លង​ព្រំដែនដោយ​ខុស​ច្បាប់​នៅ​កាន់​ប្រទេស​កូឡុំប៊ី​នៅ​ក្បែរ​ស្ពាន​អន្តរជាតិ Simon Bolivar ដែល​អាជ្ញាធរ​វ៉េណេស៊ុយអេឡា​បន្ត​បិទ​ច្រក​នៅ​ក្នុង​ទីក្រុង​ La Parada ក្បែរ​ទីក្រុង​ Cucuta។

សិស្ស​ម្នាក់​អង្គុយ​ដាក់​ដៃ​ខ្ទប់​មុខ​ខណៈ​ដែល​លោក​ស្រី​ទី១​នៃ​សហរដ្ឋ​អាមេរិក​ Melania Trump បាន​មក​ទស្សនកិច្ច​សាលា Dove School of Discovery រយៈ​ពេល​ពីរ​ថ្ងៃ​ដើម្បី​ផ្សព្វផ្សាយ​គម្រោង«ត្រូវ​តែ​ល្អ​ឥតខ្ចោះ» ទី​ក្រុង​ Tulsa រដ្ឋ​ Oklahoma កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០១៩។

បុរស​ម្នាក់​ដើរ​កាត់​កង់ឡាន​ដែល​កំពុង​ឆេះ​និង​ម្ឈូស​របស់​ជនរងគ្រោះ​នៃ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​មួយ​ ដែល​ត្រូវ​បាន​យក​មកដាក់​លើ​ដង​ផ្លូវ​ដោយ​សាច់ញាតិ​ក្នុង​ទីក្រុង​ Port-au-Prince ប្រទេស​ហៃទី​កាល​ពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០១៩។

ផ្ទះ​បញ្ច្រាស​មួយ​បាន​បើក​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​ ស្ថិត​នៅ​លើ​ភ្នំ​ក្បែរ​ផ្លូវ​ហាយវ៉េ​ក្នុង​ទីក្រុង​ Wertheim ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ២០១៩។

ភ្ញៀវ​ទេសចរ​ម្នាក់​ថត​រូប​បឹង​មួយ​ដែល​ទឹក​បាន​ក្លាយ​ជាពណ៌​ផ្កាឈូក​ ដោយសារ​កម្រិត​អំបិល​ឡើង​ខ្លាំង​ដោយសារ​កម្តៅ​នៅក្នុង​ទីក្រុង​ Melbourne ប្រទេស​អូស្រ្តាលី​កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០១៩។

កុមារ​ជាច្រើន​បាន​ចាប់​ផ្តើម​ការ​ប្រណាំង​នំខេក​ Shrove Tuesday ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ Olney នៃ​ក្រុង Buckinghamshire ប្រទេស​អង់គ្លេស។

Poppy សត្វ​សំពោច​ញី (Crowned sifaka​) មើល​កាមេរ៉ា​របស់​ជាង​ថត​រូប​នៅ​ក្នុង​សួន​សត្វ​មួយ​ក្នុង​ទីក្រុង​​ Mulhouse ប្រទេស​បារាំង។