រូបភាព​ជុំវិញ​ពិភពលោក ០៤ មីនា ២០១៨

បុរស​ម្នាក់​បណ្តើរ​សុនខ​របស់​គាត់​កាត់​ព្រៃ​មួយ ក្នុង​ពេល​ព្រឹក​មាន​អ័ព្ទ​មួយ​ នៅ​ក្នុង​ក្រុង Bern ប្រទេស​ស្វ៊ីស។

បុរស​ម្នាក់​ដេក​នៅ​លើ​ក្បែរ​ធុង​ហ្គាស់​ នៅ​ខាង​ក្រៅ​កន្លែង​បញ្ចូល​ហ្គាស់ នៅ​ពេល​ខ្វះ​ហ្គាស់​ចម្អិន​អាហារ​មួយ​នៅ​ក្នុង​ក្រុង Sana'a ប្រទេស​យេម៉ែន។

អ្នក​ជិះ​ស្គី និង​ក្តារ​រអិល​រាប់​រយ​នាក់​កាន់​ភ្លើង ខណៈ​ជិះ​ស្គី​ចុះ​ពី​ទួល​មួយ ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​មួយ​នៅ​ក្នុង​ក្រុង Zheleznogorsk ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។

ក្មេង​ប្រុស​ម្នាក់​លោត​នៅ​លើ​រថក្រោះ​សូវៀត នៅ​លើ​ទួល​មួយ​នៅ​ជាយក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

ត្រី​ម្យ៉ាង​ហែល​នៅ​ក្បែរ​ឆ្នេរ​ក្នុង​ភ្នំ Qalamoun ក្រុង Tripoli ប្រទេស​លីបង់។

លោក Eric Mikkelson ដែល​ជា​អ្នក​ជិះ​សេះ និង​លោក Jason Dahl អ្នក​ជិះ​ស្គី​ប្រកួត​ ក្នុង​ការ​ប្រកួត Leadville Ski Joring ប្រចាំ​ឆ្នាំ​លើក​ទី៧០ នៅ​ក្នុង​ក្រុង Leadville រដ្ឋ Colorado សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។

មនុស្សម្នា​ដើរ​នៅ​លើ​ទន្លេ Havel ដែល​កក នៅ​ក្នុង​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។

អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​បង្ហាញ​ម៉ូដ Comme des Garcons សម្រាប់​កម្មវិធី​បង្ហាញ​ឈុត​សម្លៀកបំពាក់​សម្រាប់​រដូវ​រងា/រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ២០១៨/២០១៩ នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី៣​ ខែមីនា ឆ្នាំ២០១៨។

អ្នក​នេសាទ​ម្នាក់​ស្ថិត​នៅ​លើ​ទូក​របស់​គាត់ នៅ​ក្នុង​កសិដ្ឋាន​ក្នុង​សមុទ្រ​មួយ​នៅ​ក្នុង​ភូមិ Huangqi ក្បែរ​ក្រុង Lianjiang ខេត្ត Fujian ប្រទេស​ចិន។

បុរស​ម្នាក់​ត្រាំ​ទឹក​ត្រជាក់​នៅ​ទំនប់​ទឹក Wawa នៅ​ក្នុង​ក្រុង Rodriguez ខេត្ត Rizal ប្រទេស​ហ្វីលីពីន។