រូបភាព​ជុំវិញ​ពិភពលោក ៣១ មីនា ២០១៩

តួអង្គ​ត្លុក​កំប្លែង និង​តួ​អង្គ​ធ្វើ​កាយវិការ​ត្រាប់ សម្តែង​នៅ​ក្នុង​ក្រុង Saint Petersburg ប្រទេស​រុស្ស៊ី ដើម្បី​អបអរសាទរ​ទិវា April Fools។

គូស្នេហ៍​មួយ​គូ​កំពុង​មើល​ផ្កា​រីក​នៅ​លើ​ទូក នៅ​ពេល​ពួកគេ​កំពុង​តែ​សប្បាយ​នឹង​ពិធី​ញ៉ាំ​តែ​នៅ​លើ​ទន្លេ​មួយ​ក្នុង​ក្រុង Yokohama ប្រទេស​ជប៉ុន។

ស្ត្រី​ចំណាស់​ម្នាក់​ធ្វើ​ការ​បោះឆ្នោត​នៅ​ផ្ទះ ក្នុង​ពេល​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ក្រុង Mariinka ប្រទេស​អ៊ុយក្រែន។

តារា​បង្ហាញ​ម៉ូដ​របស់​ម៉ូដ Heaven Gaia ដែល​រចនា​ដោយ Xiong Ying ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ចិន ក្នុង​ក្រុង​ប៉េកាំង។

ស្ត្រី​ប៉ាឡេស្ទីន​ម្នាក់​ស្រែក បន្ទាប់​ពី​បាន​ស្រូប​ឧស្ម័ន​ទឹកភ្នែក​ ដែល​កងកម្លាំង​អ៊ីស្រាអែល​បាន​បាញ់ ក្នុង​ពេល​បាតុកម្ម​មួយ ដើម្បី​ប្រារព្ធ​ទិវា​ភូមិបាល (Land Day) និង​ខួប​លើក​ទី១​នៃ​ការ​កើន​ឡើង​នៃ​ការ​តវ៉ា​លើ​បញ្ហា​ព្រំដែន នៅ​របង​ព្រំដែន​អ៊ីស្រាអែល-ហ្គាហ្សា កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

បាតុករ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​កុបកម្ម​ឃាត់​ខ្លួន ក្នុង​ពេល​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​ប្រមូល​ផ្តុំ​របស់​គណបក្ស VOX ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

មនុស្សម្នា​ចាប់​ផ្តើម​ការ​ប្រកួត​ចែវ​ទូក​ប្រចាំ​ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា Head of the River Race ដែល​មាន​ប្រវត្តិ​តាំង​ពី​ឆ្នាំ១៩២៦ នៅ​តាម​ទន្លេ River Thames ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

បាតុករ​ដើរ​ក្បួន​នៅ​តាម​ផ្លូវ​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុម័ត​ការ​ធ្វើ​បត្យាប័ន​ជាមួយ​នឹង​ចិន​ដីគោក តៃវ៉ាន់ និង​ម៉ាកាវ។

ទូរស័ព្ទ​ជ័រ Garfield ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​ឆ្នេរ​មួយ​នៅ​ក្នុង​សង្កាត់ Le Conquet ប្រទេស​បារាំង កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

កីឡាករ Andrea Dovizioso មក​ពី​អ៊ីតាលី​ដួល​ក្នុង​ពេល​ប្រណាំង​ម៉ូតូ Moto GP នៅ​ទីលាន Termas de Rio Hondo ប្រទេស​អាហ្សង់ទីន កាលពី​ថ្ងៃទិ៣០ ខែមីនា ឆ្នាំ២០១៩។

សត្វ​ស្លាប​មួយ​ហ្វូង​ហើរ​នៅ​លើ​អាកាស​នៅ​ក្នុង​តំបន់ Almaty ប្រទេស​កាហ្សាក់ស្ថាន។