រូបភាពជុំវិញពិភពលោក ៣១ មីនា ២០១៧
ទូកនេសាទនៅកំពង់ផែមួយនៅក្នុងក្រុង Eckernfoerde ជាប់សមុទ្របាល់ទិច ប្រទេសអាល្លឺម៉ង់។
អ្នកសារព័ត៌មានរូបភាពរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Marco Bello កំពុងរត់ខណៈពេលដែលទាហានសន្តិសុខជាតិវេណេស៊ុយអេឡា ដេញតាមលោកពីក្រោយក្នុងពេលមានបាតុកម្មមួយនៅខាងក្រៅតុលាការកំពូលក្នុងទីក្រុងការ៉ាកាស។
ស្ត្រីម្នាក់កំពុងបួងសួងខណៈនាងកំពុងទប់ជញ្ជាំងវិហារមួយក្នុងពិធីបុណ្យ Navratri នៅទីក្រុងកុលកាតា ប្រទេសឥណ្ឌា។
ទាហានអុយក្រែនដើរកាត់អាគារសិក្ខាសាលាដែលត្រូវបានកម្ទេច បន្ទាប់ពីមានការប្រយុទ្ធគ្នាជាមួយពួកផ្តាច់ខ្លួនគាំទ្ររុស្ស៊ី ក្នុងក្រុង Avdiivka នៃតំបន់ Donetsk។
ទេសចរម្នាក់កំពុងថតរូបផ្កាសាគូរ៉ាកំពុងរីក នៅជិតផ្លាកសញ្ញាហាមឃាត់មិនប៉ះផ្កានេះ នៅក្នុងឧទ្យាន Ueno ក្នុងទីក្រុងតូក្យូ។
ទិដ្ឋភាពនៅវិមានកាពីតូល នៅពេលភ្លៀងធ្លាក់នៅលើវិថី Pennsylvania រដ្ឋធានីវ៉ាស៊ីនតោន។
បុរសម្នាក់កំពុងបង់សំណាញ់នៅក្នុងទឹកទន្លេ Tawi ក្នុងថ្ងៃដ៏ក្តៅហែងមួយនៅទីក្រុង Jammu ប្រទេសឥណ្ឌា។
ក្រវិលមួយនៅលើបុរសម្នាក់ដែលមានសាក់ពេញមុខ និងក ក្នុងពេលពិធីចាក់សាក់របស់នេប៉ាល់ ក្នុងទីក្រុងកដ្ឋមណ្ឌូ។
លោក Tuskegee Airman Eugene J. Richardson Jr. កំពុងដាក់ផ្កានៅលើមឈូសដែលមានអដ្ឋិធាតុមិត្តរួមអាវុធរបស់គាត់គឺលោក John L. Harrison, Jr. បន្ទាប់ពីពិធីបុណ្យសពលោក John L. Harrison, Jr. នៅ Chapel of the Four Chaplains រដ្ឋ Philadelphia សហរដ្ឋអាមេរិក។
ស្ត្រីជនអំបូរភាគតិច Bedouin ស្លៀកសម្លៀកបំពាក់តាមបែបប្រពៃណី ក្នុងពីធីជួបជុំមួយដើម្បីរំឭកខួបទី៤១ នៃទិវាស្ត្រី នៅក្នុងក្រុង Deir el-Balah នៅកណ្តាលទីក្រុង Gaza Strip ក្នុងទឹកដីប៉ាឡេស្ទីន។
អ្នកចូលរួមរត់កាត់របាំងរបស់អ៊ីស្រាអែល ក្នុងអំឡុងការប្រកួតរត់ប្រណាំងម៉ារ៉ាតុងប្រចាំឆ្នាំនៅទីក្រុង Bethlehem តំបន់ West Bank ព្រំប្រទល់ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ក្រុមបាតុករកាន់ប៉ើតប៉ោង និង ទង់ជាតិក្នុងពេលធ្វើបាតុកម្មនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
មនុស្សតែងខ្លួនជាខ្មៅដៃពណ៌ថតរូបក្នុងទិវា Crayola នៅ Times Square នៃទីក្រុងញូវយ៉ក។
ក្រុមកម្មករចំណាកស្រុកមានភាពរីករាយមុនពេលចាប់ផ្តើមការប្រកួតបាល់ទាត់រវាងក្រុមកីឡា Al Asmakh Facilities Management និងក្រុង Nakheel Landscapes នៅក្នុងពានរង្វាន់សម្រាប់កម្មករនៅទីក្រុងដូហា ប្រទេសកាតា។
រូបដាយណូស័រធំដែលមានចលនា គេដាក់បង្ហាញមុនពេលការតាំងពិព័រណ៍អន្តរកម្មមួយដែលមានឈ្មោះថា Jurassic Kingdom នៅឧទ្យាន Osterley នៅភាគខាងលិចទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
កុមារីឥណ្ឌាម្នាក់រៀបចំអំពូលភ្លើងធ្វើពីដី ដើម្បីសម្តែងពិធីតាមប្រពៃណីមួយ ក្នុងពេលចាប់ផ្តើមនៃបុណ្យ Namami Brahmaputra ដែលមានរយៈពេល៥ថ្ងៃ ក្នុងទីក្រុង Gauhati ប្រទេសឥណ្ឌា។