រូបភាព​ជុំវិញ​ពិភពលោក ៣១ មីនា ២០១៦

ផ្កា​ Tulip កំពុង​រីក​ស្គុសស្គាយ​ពេញ​សួន​មួយ​នៅ​ជាយ​ក្រុង Srinagar ក្នុងតំបន់​ Kashmir ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា។

សត្វ​ក្ងោក​មួយ​បង្ហាញ​ស្លាប​ពោរពេញ​ទៅ​ដោយ​ពណ៌​របស់​វា​នៅ​ឯ​សួន​សត្វ​មួយ​នៅ​ក្រុង Duisburg ប្រទេស​អាល្លឺម៉ង់។ 

នាង Natasha ឈរ​ឲ្យ​គេ​ថត​រូប​ជាមួយ​នឹង​រថយន្ត​​​ប្រភេទ Fiat-Abarth 1000 Pininfarina ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពិព័រណ៌​រថយន្ត «Techno Classica» នៅ​ក្រុង Essen ប្រទេស​អាល្លឺម៉ង់។ 

បំពង់ឬស្សី​កំពុង​ត្រូវ​បាន​គេ​ដឹកជញ្ជូន​តាម​ដង​ទន្លេ​ Howrah ជិត​ភូមិ Chakmaghat នៅ​រដ្ឋ Tripura ភាគ​ឦសាន​ប្រទេស​ឥណ្ឌា។

ក្រុម​យុវជន​ការពារ​ខ្លួន​ពី​គ្រាប់បែក​ផ្សែង​ដោយ​ស្ថិត​នៅ​ពី​ក្រោយ​ពូក​មួយ​នៅ​អំឡុង​ពេល​ការ​ប៉ះទង្គិច​គ្នា ខណៈ​សិស្ស​វិទ្យាល័យ និង​មហាវិទ្យាល័យ​នៅ​ប្រទេស​បារាំង​បាន​ចូលរួម​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​សំណើរ​ច្បាប់​ការងារ​នៅ​ក្រុង Nantes ប្រទេស​បារាំង​ ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ធ្វើ​កំណែទម្រង់​វិស័យ​ការងារ។

ស្រ្តី និង​កុមារី​ពីរនាក់​ធ្វើ​ដំណើរ​នៅ​អំឡុង​ថ្ងៃ​រង​ការ​បំពុល​មួយនៅ​ក្រុង Shenyang ខេត្ត​ Liaoning ប្រទេស​ចិន។

បុរស​ម្នាក់​ជាប់​នៅ​ក្នុង​បំណែក​សំណង់​ បន្ទាប់​ពី​ស្ពានអាកាស​មួយ​បាន​រំលំ​នៅ​ក្រុង Kolkata ប្រទេស​ឥណ្ឌា។ 

ក្រុម​ស្រ្តី​ធ្វើ​លំហាត់​ប្រាណ​យោហ្គា​នៅ​លើ​ស្ពាន​យោល​កញ្ចក់​មួយ​នៅ​រមណីយដ្ឋាន​ទេសចរណ៍​ Fuxishan ក្រុង Zhengzhou ខេត្ត Henan ប្រទេស​ចិន នា​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ​២០១៦។

ស្រ្តី​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​ពិនិត្យ​មើល​ផ្ទះ​របស់​បុរស​ឈ្មោះ Ehab Maswada​ ដែល​រង​ការបំផ្លាញ​ដោយ​យោធា​អ៊ីស្រាអែល​នៅ​ក្រុង Hebron នៃ​តំបន់ West Bank។ Maswada ​បាន​ចាក់​សម្លាប់​ជន​ស៊ីវិល​អ៊ីស្រាអែល​ម្នាក់​នៅ​ក្រុង Hebron កាល​ពី​ចុង​ឆ្នាំ​មុន។ 

មនុស្ស​ម្នា​ដើរ​នៅ​ខាង​ក្រោម​ដើម Cherry Blossoms នៅ​សង្កាត់ Asakusa ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។ 

ទាហាន​កិត្តិយស​ចិន​លើក​មឈូស​ប្រគល់​ត្រលប់​មក​វិញ​ដោយ​ប្រទេស​កូរ៉េខាងត្បូង​ ដែល​មឈូស​នេះ​មាន​ផ្ទុក​បំណែក​សាកសព​ទាហាន​ចិន ដែល​ត្រូវ​បាន​សម្លាប់​នៅ​អំឡុងពេល​សង្រ្គាម​កូរ៉េ​រវាង​ឆ្នាំ​១៩៥០ និង​១៩៥៣ នៅ​ឯ​ព្រលានយន្តហោះ​មួយ​នៅ​ក្រុង Shenyang ខេត្ត​ Liaoning។

កុមារ​ម្នាក់​ក្តោប​យក​ម្សៅ​ល័ក្ខ​មួយ​ពី​ដី​នៅ​អំឡុង​ពេល​ពិធីបុណ្យ​ Holi Festival of Colors ដែល​ត្រូវ​បាន​រៀបចំ​ដោយ​សហគមន៍​ឥណ្ឌា​ម៉ាល់តា​នៅ​ក្រុង Qormi ប្រទេស​ម៉ាល់តា។

សត្វ​ស្វា​ Chimpanzee ឈ្មោះ Anfisa អាយុ​១១ឆ្នាំ បញ្ចេញ​ប្រតិកម្ម​នៅ​ស្របពេល​វា​មើល​ការ​សម្តែង​របស់​លោក Yaroslav Osipov ដែល​ជា​បុគ្គលិក​នៃ​សារមន្ទីរ​វិទ្យាសាស្រ្ត «Newton Park»។ លោក Yaroslav បាន​បង្ហាញ​ពី​ឥទ្ធិពល​នៃ​នីត្រូសែន​រាវ​នៅ​អំឡុងពេល​ថត​ឈុត​កំប្លែង​សម្រាប់​បុស្តិ៍​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​មុន​ថ្ងៃ​ April Fools' Day នៅ​ឯ​សួនសត្វ​មួយ​នៅ​ក្រុង Krasnoyarsk តំបន់​ស៊ីប៊េរី ប្រទេស​រុស្ស៊ី។ 

សត្វ​អណ្តើក​មួយ​ក្បាល​នៅ​ក្នុង​ចំណោម​សត្វ​អណ្តើក​ប្រភេទ Olive Ridley ​ដែល​រង​ការ​ជិត​ពុជ​ពីរ​ក្បាល​ ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ បាន​មក​ដល់​មជ្ឈមណ្ឌល​ជួយ​សង្រ្គោះ​សត្វ Sea World បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ពី​តំបន់​ឆ្នេរ​រដ្ឋ Oregon ជាមួយ​នឹង​ឆ្មាំ​ឆ្នេរ​សមុទ្រ​អាមេរិក្​នៅ​ក្រុង San Diego រដ្ឋ​ California នា​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ​២០១៦។

ក្រុម​ Blue Man Group ធ្វើ​ការ​សម្តែង​នៅ​អំឡុងពេល​បើកបង្ហាញ​ខ្លី​មួយ​ទៅ​កាន់​បណ្តាញ​ផ្សព្វផ្សាយ​នៅ​ប្រទេស​សិង្ហបុរី ទី​ដែល​ពួកគេ​នឹង​ចាប់​ផ្តើម​ដំណើរ​សម្តែង​ជុំវិញ​ពិភពលោក​ ដើម្បី​អបអរសាទរ​ការ​បង្កើត​ក្រុម​ខ្លួន​កាល​ពី​ ២៥​ឆ្នាំ​មុន។