រូបភាព​ជុំ​វិញ​ពិភពលោក​ ៣១ មីនា ២០១៥

កម្មករ​សែង​​​ខ្សែ​ពួរ​​ទៅ​កាន់​​កាប៉ាល់​ដែល​​គេ​ទុក​ចោល​មួយ​នៅ​ឯ​រោងចក្រ​សាងសង់​នាវា​ Alang នៅ​​រដ្ឋ ​Gujarat ភាគ​ខាង​លិច​ប្រទេ​សឥណ្ឌា។

ក្រុម​ទាហាន​ពី​កង​កិត្តិយស​រង់​ចាំ​ការ​មក​ដល់​នៃ​អធិការបតី​អាល្លឺម៉ង់ ​Angela Merkel និង​ប្រធានាធិបតី​បារាំង ​Francois Hollande សម្រាប់​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​រវាង​បារាំង​និង​អាល្លឺម៉ង់​នៅ​ឯ​វិមាន​អធិការបតី​នៅ​ក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់។

សាច់​ញាតិ​ស្រែក​យំ​ក្នុង​អំឡុង​បុណ្យ​សព​សម្រាប់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្រោយ​ពី​ការ​បាក់​ភ្នំ​សង្កត់​ផ្ទះ​នៅ​ភូមិ ​Ledhan នៅ​រដ្ឋ​កាស្មៀរ​របស់​ឥណ្ឌា។

កីឡាករ ​Shinji Okazaki របស់​ជប៉ុន​និង​កីឡាករ ​Lutfulla Turaev របស់​អ៊ូសបេគីស្ថាន​ចូល​សំណាញ់​ក្រោយ​ការ​ស៊ុត​ចូល​ទី​របស់​កីឡាករ​ជប៉ុន ​ Gaku Shibasaki នៅ​ឯ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ជា​មិត្តភាព​នៅ​ទី​ក្រុង​តូក្យូ។

កុមារី ​Georgia Ball Keely អាយុ​៤​ឆ្នាំ​ឲ្យ​មេអំបៅ​ ​Danaus Chrysippus ទុំ​លើ​ច្រមុះ​នៅ​ឯ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​នៅ​ទី​ក្រុង​ឡុង​ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៥។

បន្ទះ​​ថាមពល​សូឡារ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​​​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។

អ្នក​ស្រុក​ប៉ាឡេស្ទីន​នៅ​សង្កាត់ ​Nada Towers ដែល​ត្រូវ​ខ្ទេច​ខ្ទាំ​ដើរ​នៅ​តាម​ផ្លូវ​ក្នុង​អំឡុង​ថ្ងៃ​លិច​នៅ​ភាគ​​ខាង​ជើង​ដែន​ដី Gaza។

កម្មករ​ពិនិត្យ​មើល​មាស៊ីន Bertha ដែល​ជា​ម៉ាស៊ីន​ខួង​រូង​ក្រោម​ដី​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​ត្រូវ​គេ​ស្ទូច​ឡើង​នៅ​ក្រុង Seattle សហរដ្ឋ​អាមេរិក។

ផ្លូវ​ក្វាត់ក្វែង​គ្នា​នៅ​តំបន់​កសិដ្ឋាន​ដែល​រង​ភាព​រីងស្ងួន​មួយ​កន្លែង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អូស្ត្រាលី។

អ្នក​បម្រើការ​នៅ​ឯ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​ព្យាយាម​បើក​ទ្វា​ឲ្យ​អ្នក​ដំណើរ​ដែល​ចង់​ចូល​រថភ្លើង​នៅ​ស្ថានីយ ​Kawasaki ជិត​ទី​ក្រុង​តូក្យូ​​ប្រទេស​ជប៉ុន​ក្នុង​អឡុង​ម៉ោង​ទៅ​ធ្វើ​ការ​ពេល​ព្រឹក។
 

រូប​គំនូរ​ប្រឌិត​នេះ​បង្ហាញ​អំពី​យាន ​Density Supersonic Decelerator (LDSD) របស់​អង្គការ​អវកាស​​ NASA របស់​អាមេរិក ដែល​យាន​នេះ​ត្រូវ​គេ​ស្ថាបនា​ឡើង​ដើម្បី​សាកល្បង​បច្ចេកវិទ្យា​ចុង​ក្រោយ​សម្រាប់​បេសកកម្ម​ទៅ​ភព​ព្រះ​អង្គារ​នៅ​ពេល​អនាគត។