រូបភាព​ជុំវិញ​ពិភពលោក ៣០ មីនា ២០១៨

អ្នក​គោរព​សាសនា​ហិណ្ឌូ​ម្នាក់​សម្តែង​ពិធី​តាម​ប្រពៃណី​មួយ​​ក្នុង​ពិធីបុណ្យ Panguni Uthiram នៅ​​ក្រុង Jalandhar។ ពិធី​បុណ្យ​នេះ​ធ្វើ​ឡើង​ក្នុង​ខែ​ Panguni របស់​ជាតិ​សាសន៍​តាមីល​ដើម្បី​ផ្តល់​កិត្តិយស​ដល់​ព្រះ Murugan នៃ​សាសនា​ហិណ្ឌូ។

អ្នក​ចែវ​ទូក​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ទន្លេ Potomac ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន នៅ​ពេល​ដែល​មាន​ផ្កាសេរីហ្សចាប់​ផ្តើម​រីក​។ សេវា​សួន​ច្បារ​ជាតិ​បាន​ប្រមាណ​ថា ផ្កាសេរីហ្ស​នឹង​រីក​ខ្លាំ​ពី​ថ្ងៃទី​៨​ដល់​ទី​១២​ ខែ​មេសា។

សមាជិក​គ្រួសារ​បស់​លោក Omar Samour អាយុ​២៧ ដែល​ជា​អ្នក​ចម្ការ​​ កំពុង​យំ​សោក​ក្នុង​ពិធី​បុណ្យ​សព​នៅ​ទីក្រុង Khan Yunis នៅ​ភាគ​ខាង​ត្បូង​នៃ​តំបន់​ Gaza strip។ លោក Omar Samour ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់​កាំភ្លើង​បាញ់​ដោយ​រថក្រោះ​អ៊ីស្រាអែល។

សិស្ស​ទាហាន​រុស្ស៊ី​កំពុង​ដើរ​ក្បួន​នៅ​ក្នុង​សាលា​ហាត់​ទាហាន​ នៅ​ទីក្រុង​មូស្គូ។

លោក Uwe Gerstenberg កំពុង​ភ្ជាប់​ពង់​មាន់ទៅ​នឹង​ដើម​ឈើ​សម្រាប់​ប្រារព​បុណ្យ​​​មួយ​ដែល​គេ​ជឿ​ថា​​ព្រះ​យេស៊ូ​រស់​ឡើង​វិញ ​ដោយ​មាន​ពង់​មាន់​លាប​ពណ៌​ជាង​មួយ​ម៉ឺន​គ្រាប់​ នៅក្រុង​ Saalfeld ភាគ​កណ្ដាល​​ប្រទេស​អាល្លឺម៉ង។

ទាហាន​អ៊ីស្រាអែល​នៅ​ជិត​របង​ការពារ​ព្រំដែន​ស្ថិត​នៅ​ខាង​ទឹក​ដី​អ៊ីស្រាអែល ដែល​ភ្ជាប់​ទៅ​នឹង​តំបន់​ Gaza Strip ភាគ​ខាង​ជើង។

កូន​សត្វ​ Wombat ដែល​ទើបកើត​ហើយ​គេ​ដាក់ឈ្មោះ​ APARI កំពុង​អង្គុយ​លើ​​មេ​របស់​វា​នៅ​ក្នុង​សួន​សត្វ​នៃ​ទីក្រុង Duisburg​ ប្រទេស​អាល្លឺម៉ង់។

អ្នក​គាំទ្រ​ម្នាក់​(ដោះ​អាវ) ត្រូវ​បាន​ចាប់ផ្តួល​ដោយ​សន្តិសុខ​ ក្រោយ​ពេល​លោក​រត់​ចូល​តារាង​ក្នុង​ពេល​ប្រកួត​វាយ​កូន​បាល់​ រវាង​ក្រុម​ Colorado Rockies និង​ក្រុម Arizona Diamondbacks នៅ​ក្រុង Phoenix។

លោក ​Ruben Enaje បង្ហាញ​ទឹក​មុខ​ដោយ​ការ​ឈឺ​ចាប់​ ក្រោយ​ពេល​លោក​ត្រូវ​បាន​គេ​ដំ​ដែក​គោល​ភ្ជាប់​ទៅ​នឹង​ឈើ​ឆ្កាង​លើក​ទី​៣២ ជា​រៀង​រាល់ឆ្នាំ​ ក្នុង​ពិធី​ធ្វើ​ត្រាប​តាម​ការ​ឈឺ​ចាប់​របស់​ព្រះ​យេស៊ូ​ ដែល​ពិធី​នេះ​ជា​ផ្នែក​មួយ​នៃ​ពិធី Good Friday នៅ​ភូមិ San Pedro Cutud ក្នុង​ខេត្ត Pampanga ប្រទេស​ហ្វីលីពីន។