រូបភាពជុំវិញពិភពលោក ៣០ មីនា ២០១៦
លោក Freddy Nock មកពីប្រទេសស្វីសដើរលើខ្សែនៅអំឡុងពេលការប្រកួតប្រជែងមួយនៅក្រុង Wulong ខេត្ត Chongqing ប្រទេសចិន។
សិស្សសាលាប៉ាឡេស្ទីនមួយនាក់អង្គុយក្រោមប៉ាណូដ៏ធំមួយធ្វើឡើងដោយសិល្បករជនជាតិប៉ាឡេស្ទីនដើម្បីកំណត់ប្រារព្ធពិធីបុណ្យ Land Day ខួបទី៤០ នៅក្រុង Gaza City។
លោកស្រី Renata Ford ភរិយាអតីតចៅហ្វាយក្រុង Toronto លោក Rob Ford ដែលបានស្លាប់ដោយសារជំងឺមហារីកកាលពីសប្តាហ៍មុន ថើបមឈូសប្តីរបស់លោកស្រីនៅអំឡុងពេលពិធីបុណ្យសពនៅឯវិហារ St.James Cathedral នៅក្រុង Toronto ប្រទេសកាណាដា។
ទស្សនីយភាពទូទៅមួយបង្ហាញពីអគារប្រវត្តិសាស្រ្ត Petronas Twin Towers (ទីពីរខាងស្តាំ) និងអគារ Kuala Lumpur Tower (ខាងឆ្វេង) ខណៈដែលផ្សែងអ័ព្ទគ្រប់ដណ្តប់លើទីក្រុងនៅអំឡុងពេលថ្ងៃលិច។
កូនតោអាស៊ីចំនួនបីក្បាលអង្គុយជិតម៉ែរបស់ពួកវាឈ្មោះ Lorena ខណៈពេលដែលពួកវាត្រូវបានដាក់បង្ហាញទៅសាធារណៈនៅឯឧទ្យាន Planckendael ក្នុងក្រុង Mechelen ប្រទេសប៊ែលហ្ស៊ិក។
នៅអំឡុងពេលស្ថានីយអវកាសអន្តរជាតិហោះសំកាំងពីលើប្រទេសអូស្រ្តាលី អវកាសយានិកលោក Jeff Williams បានថតរួបឆ្នេរសមុទ្រប្រកបទៅដោយពណ៌ផ្សេងៗមួយ ហើយបានចែករំលែករូបភាពនោះជាមួយនឹងអ្នកតាមដានលោកនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម។ លោកបានសរសេរថា «សណ្ឋានដីដ៏ខុសប្លែកពីគេនៃឆ្នេរសមុទ្រភាគពាយព្យប្រទេសអូស្ត្រាលី។
បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋនិងជាសមាជិកព្រឹទ្ធសភាលោក Ted Cruz បញ្ចេញសំណើចដាក់ផ្ទាំងរូបភាពមួយដែលត្រូវបានបង្ហាញដោយអ្នកសម្របសម្រួលនាង Rebecca Hagelin នៅអំឡុងពេលឈប់សំចតយុទ្ធនាការឃោសនាបោះឆ្នោតមួយនៅក្រុង Madison រដ្ឋ Wisconsin។
ប្រជាជនប៉ាគីស្ថានកាន់សាសនាគ្រឹស្តកាន់ទៀននៅអំឡុងពេលរំឮកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅក្រុង Lahore។
ប៉េងប៉ោងដែលមានដាក់ល័ក្តពណ៌បៃតង ត្រូវបានគប់ដោយជនផ្តាច់ខ្លួនចេញពីប្រទេសកូរ៉េខាងជើងដាក់រូបមេដឹកនាំលោក Kim Jong Un នៅអំឡុងពេលបាតុកម្មប្រឆាំងប្រទេសកូរ៉េខាងជើងនៅរដ្ឋធានី សេអ៊ូល ប្រទេសកូរ៉េខាងជើង។
អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ីស្លៀកក្នុងសំលៀកបំពាក់ជាសត្វខ្លាធ្វើការស្រែកសាទរនៅមុនពេលការប្រកួតជម្រុះពាន់រង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ជាមួយនឹងក្រុមជម្រើសជាតិអេក្វាឌ័រនៅក្រុង Barranquilla ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦។