រូបភាព​ជុំវិញ​ពិភពលោក ០៣ មីនា ២០១៩

មនុស្សម្នា​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​គប់​ផ្លែក្រូច​នៅ​ក្នុង​ការ​ប្រកួត​ប្រចាំ​ឆ្នាំ​មួយ​នៅ​ក្នុង​ក្រុង Ivrea ប្រទេស​អ៊ីតាលី។

មនុស្សម្នា​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ជិះ​ស្គី​ក្នុង​ចម្ងាយ​ឆ្ងាយ​ដែល​គេ​ហៅ​ថា Vasaloppet នៅ​ក្នុង​ក្រុង Salen ប្រទេស​ស៊ុយអែត។

ស្មៅ​ស្ងួត​បាន​ឆេះ​នៅ​ក្នុង​ពេល​អាទិត្យ​លិច​ នៅ​ក្បែរ​ភូមិ Ivanovka តំបន់ Crimea។

មនុស្សម្នា​ដែល​ពាក់​ស្រោម​មុខ​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ Carnival នៅ​ក្នុង​ក្រុង Venice ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។

អ្នក​បង្ហាញ​សញ្ញា​ដល់​ក្រុម​ភ្លេង​យោធា​ចិន​ម្នាក់​ដឹកនាំ​ក្រុម​ហាត់សម​នៅ​មុន​ពិធី​បើក​សន្និសីទ​ផ្តល់​យោបល់​លើ​នយោបាយ​របស់​ពលរដ្ឋ​ចិន ឬ Chinese People's Political Consultative Conference (CPPCC) នៅ​វិមាន Great Hall of the People ក្នុង​ក្រុង​ប៉េកាំង។

ក្មេង​ម្នាក់​តុបតែង​ជា​សម្តេច​ប៉ាប​យំ​នៅ​ក្នុង​កម្មវិធី​អធិដ្ឋាន Angelus ប្រចាំ​សប្តាហ៍​នៅ​ទីលាន St. Peter នៅ​បុរី​វ៉ាទីកង់។

សមាជិក​ក្រុម​ប្រកួត​កំពុង​តាមដាន​ការ​ប្រកួត​ជិះ​ស្គី​លោត Nordic Combined Team Gundersen NH/4x5 Km​ សម្រាប់​ពានរង្វាន់ FIS Nordic World Ski Championships នៅ​ក្នុង​ក្រុង Seefeld ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។

កីឡាករ Birhanu Legese មក​ពី​អេត្យូពី​រត់​កាត់​បន្ទាប់​ចុង​ក្រោយ​សម្រាប់​ការ​រត់ប្រណាំង Tokyo Marathon នៅ​ក្នុង​ប្រទេស​ជប៉ុន។

សុនខ​មួយ​ក្បាល​ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួន Blocao នៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។

រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX ត្រូវ​បាន​គេ​បាញ់​បង្ហោះ​សាកលល្បង​ដោយ​មិន​ប្រើ​អ្នក​បើក ទៅ​កាន់​ស្ថានីយ​អាកាស​អន្តរជាតិ​ ចេញ​ពី​មជ្ឈមណ្ឌល​អាកាស Kennedy កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។

លោក Jeff Dahl ជិះ​សេះ​កាត់​មហាវិថី Harrison Avenue ខណៈ​ដែល​លោក Vincent Pestello ដែល​កំពុង​តែ​ជិះ​ស្គី​ដួល នៅ​ក្នុង​ការ​លោត​លើក​ដំបូង​របស់​លោក នៅ​ក្នុង​ការ​ប្រកួត​ Leadville Ski Joring លើក​ទី៧១ កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង Leadville រដ្ឋ Colorado។

មនុស្សម្នា​ចូលរួម​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​ជិះ​ម៉ូតូ​នៅ​ក្នុង​ក្បួន Gay and Lesbian Mardi Gras ប្រចាំ​ឆ្នាំ នៅ​ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។