រូបភាពជុំវិញពិភពលោក ២៩ មីនា ២០២០
ប៉ូលិសម្នាក់រក្សាគម្លាត នៅពេលលោកឃាត់ខ្លួនបុរសម្នាក់ដែលប្រឆាំងនឹងការបិទប្រទេស ដែលជាវិធានការចេញដោយរដ្ឋាភិបាលក្នុងពេលបារម្ភអំពីការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងក្រុង Kathmandu ប្រទេសនេប៉ាល់។
ភ្ញៀវទេសចរចិនម្នាក់ត្រៀមជិះយន្តហោះទៅកាន់ប្រទេសចិនវិញ នៅអាកាសយានដ្ឋានមួយក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
បុគ្គលិកស្លៀកពាក់ឈុតការពារបាញ់ថ្នាំសម្លាប់មេរោគនៅលើផ្លូវនៅតំបន់ស្នាក់នៅមួយក្នុងពេលបិទប្រទេស ដែលជាវិធានការបង្ការដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណា នៅក្នុងក្រុង Islamabad ប្រទេសប៉ាគីស្ថាន។
ប៉ូលិសម្នាក់ដែលពាក់មួករូបមេរោគកូរ៉ូណានិយាយទៅកាន់អ្នកជិះម៉ូតូនៅកន្លែងត្រួតពិនិត្យមួយក្នុងពេលបិទប្រទេស នៅក្នុងក្រុង Chennai ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។
បុគ្គលិកសង្គ្រោះបន្ទាន់រុញអ្នកជំងឺដែលឆ្លងមេរោគកូរ៉ូណាចេញពីមន្ទីរពេទ្យយោធាចូលទៅក្នុងរថយន្តសង្គ្រោះបន្ទាន់មួយនៅក្នុងក្រុង Mulhouse ប្រទេសបារាំង។
រូបភាពពីលើអាកាសនេះបង្ហាញថា ម្ចាស់ទូកដែលកំពុងរង់ចាំអ្នកដំណើរ ចតទូករបស់ខ្លួននៅច្រាំងទន្លេនៅក្នុងក្រុង Dhaka ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។
កម្មករធ្វើដំណើរនៅលើរថយន្តក្រុងមួយ នៅពេលពួកគេត្រឡប់ទៅភូមិរបស់ពួកគេវិញ នៅពេលមានការបិទប្រទេសរយៈពេល២១ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណានៅជាយក្រុងញូវដេលី ប្រទេសឥណ្ឌា។
កងកម្លាំងការពារជាតិរបស់អាហ្រ្វិកខាងត្បូងដើរត្បាតនៅកន្លែងស្នាក់នៅមួយឈ្មោះ Men's Hostel នៅក្នុងក្រុង Alexandra ដែលសម្បូរមនុស្សរស់នៅ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ដើម្បីអនុវត្តការបិទប្រទេសក៏តឹងរ៉ឹងមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណា។
តុ និងកៅអីត្រូវបានគេបិទស្កុតដើម្បីអនុវត្តការរក្សាគម្លាតសង្គមដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណានៅហាងកាហ្វេ Starbucks ក្នុងក្រុងហុងកុង។