រូបភាព​ជុំវិញ​ពិភពលោក ២៩ មីនា ២០១៩

ក្រុម​អ្នក​គាំទ្រ​ឲ្យ​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ចូល​រួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

កង​ទ័ព​សហភាព​អឺរ៉ុប​កំពុង​គោរព​ភ្លេងជាតិ​នៃ​សហភាព​អឺរ៉ុប​ក្នុង​ពេល​ផ្ទេរ​អំណាច​នៃការ​ដឹក​នាំ​ «ប្រតិបត្តិការ​ Atalanta របស់​សហភាព​អឺរ៉ុប»​ពី​ប្រទេស​អង់គ្លេស​ទៅ​ប្រទេស​អេស្ប៉ាញ នៅ​ឯ​មូលដ្ឋាន​អាកាស​របស់​ទាហាន​ជើង​ទឹក​ ជិត​ទីក្រុង​ Cadiz នៅ​ភាគខាង​ត្បូង​នៃ​ប្រទេស​អេស្ប៉ាញ។

បាតុករ​ម្នាក់​ពាក់​ម៉ាស់​ដោយ​មាន​សញ្ញា​នៅ​លើ​ម៉ាស់​នោះ​ថា មាត្រា​១០២​នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​មាត្រា​នេះ​បើក​ផ្លូវ​ឲ្យ​មាន​ការ​បដិសេធ​មិនទទួល​យក​លោកប្រធានាធិបតី Abdelaziz Bouteflika ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​អាល់ហ្សេ ប្រទេស​អាល់ហ្សេរី។

សិស្ស​ទាហាន​រុស្ស៊ី​លេង​ក្នុង​ពេល​ជួបជុំ​គ្នា​នៅ​សាលា​ទាហាន​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

អ្នក​ស្រី Daria Marchenko សិល្បការនី​ផ្នែក​រចនា​ម៉ូត​កំពុង​បង្កើត​សិល្បៈ​ដែល​មាន​ចំណង​ជើង​ថា «មុខ​នៃ​អំពើ​ពុក​រលួយ» ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រធានាធិបតី Petro Poroshenko។ រូប​សិល្បៈ​នេះ​ធ្វើ​ពី​បណ្ដុំ​កម្ទេច​ទន់ៗ​យក​ពី​ក្រុមហ៊ុន Roshen ដែល​ជា​ក្រុម​ហ៊ុន​ផលិត​នំផ្អែម​របស់​លោក Poroshenko នៅ​ក្នុង​រោង​ជាង​នៅ​ទីក្រុង​កៀវ។ ការ​រៀប​ចំ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពេល​ការ​រៀប​ការ​បោះ​ឆ្នោត​អ៊ុយក្រែន ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៣១ មីនា។

កម្រង​ផ្កា​ក្នុង​ទម្រង់​ជា​មុខ​ញញឹម​ ត្រូវ​បាន​គេ​លើក​កាន់​នៅ​ក្នុង​ពិធី​បុណ្យ​សព​នៃ​តារា​ចម្រៀង​អង់គ្លេស​ Keith Flint នៃ​ក្រុម​ចម្រៀង «មហា​អស្ចារ្យ» នៅទីក្រុង Essex ប្រទេស​អង់គ្លេស។

អ្នក​គាំទ្រ​ពាក់​មួយក​ធ្វើ​ពី​រូបថត​នៃ​បេក្ខជន​តំណែង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Prabowo Subianto សម្រាប់​ការ​បោះ​ឆ្នោតនៅ​​ខែ​ក្រោយ​ និង​រូប​លោក​ Sandiaga Uno ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា នៅ​ក្រុង Bogor​ ខេត្ត Java ខាង​លិច។

រូប​ឆ្លុះ​លើ​ឡាន​ក្រុង​ដែល​បង្ហាញ​ឲ្យ​ឃើញ​​អ្នក​គាំទ្រ​គណបក្ស​«យុត្តិធម៌​និង​ការ​អភិវឌ្ឍ»​ ក្នុង​យុទ្ធនាការឃោសនា​បោះ​ឆ្នោត​នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេស​តួកគី។

សិល្បករ​ Cosimo Cavallaro ដែល​កើត​នៅ​ប្រទេស​កាណាដា​កំពុង​សាង​ជញ្ជាំង​ពី​ហ្រូម៉ាស់​ នៅ​ពេល​លោក​​ទទួល​បាន​ការ​គាំទ្រ​លើ​គម្រោង​នេះ​ពី​សាធារណ​ជន​ នៅ​ជិត​​របង​ព្រំដែន​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក ជិត​ក្រុង​ Tecate រដ្ឋ​កាលីហ្វ័រញ៉ា។

ព្រះ​អង្គម្ចាស់​ Charles នៃ​ចក្រ​ភព​អង់គ្លេស​កំពុង​សើច​សប្បាយ​ជាមួយ Peter ដែល​ជា​សត្វ​ទន្សង​​ពណ៌​​ខៀវ នៅ​ក្នុង​សួន​ផ្កា​របស់​ម្ចាស់​ក្សត្រី​ Elizabeth II នៅ​កោះ Cayman។

ក្រុម​អ្នក​គាំ​ទ្រ​ចូល​រួម​ការ​ប្រកួត​កីឡា​ cricket ដែល​មាន​ឈ្មោះ​ថា «មួយ​ថ្ងៃ​អន្តរជាតិ» រវាង​ប្រទេស​ប៉ាគីស្ថាន និង​អូស្ត្រាលី​ នៅ​កីឡដ្ឋាន​អន្តរជាតិ ក្នុង​ទីក្រុង​ឌូបៃ ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម។

អ្នក​បើក​បរ​ឡានជន​ជាតិ​ហ្វាំងឡង់ របស់​ក្រុម​ហ៊ុន​​ Mercedes លោក Valtteri Bottas ចូលរួម​ហាត់​សម​មុន​ពេល​ប្រកួត​ ការ​ប្រណាំង​រថ​យន្ត​ Formula One Bahrain Grand Prix នៅ​ទីលាន​ប្រណាំង​ឡាន​ Sakhir នៅ​វាល​ខ្សាច់​ខាង​លិច​នៃ​រាជ​ធានី​ម៉ាណាម៉ា ប្រទេស​បារ៉ែន។

ស៊ុត​ដែល​គេ​ស្ងោរ​ឆ្អិន​ដោយ​មាន​បន្ទះ​មាស​ស្ដើងៗ​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ក្នុង​ពិធី​បង្ហាញ​ម្ហូប​ ក្នុង​ពេល​​អាហារ​ពេល​ល្ងាច​ដែល​មាន​លម្អ​ដោយ​មុខ​ម្ហូប​តុប​តែង​ដោយ​មាស​២៤​ការ៉ាត់ ដែល​រៀប​ចំ​ដោយ​អ្នក​សិល្បករ​និង​អ្នក​សម្ដែង Frederique Lecerf នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។