រូបភាព​ជុំវិញ​ពិភពលោក ២៩ មីនា ២០១៨

សម្តេច​ប៉ាប Francis ​កំពុង​ដឹកនាំ​​ពិធី​សាសនា​ឈ្មោះ​ថា Chrism Mass នៅថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​ដែល​ប្រេង​ស័កសិទ្ធ​ត្រូវ​បាន​ស្រោច​នៅ​ឯ​​អាគារ​ Basilica នៃ​ Saint Peter នៅ​ទីក្រុង​វ៉ាទីកង់។

ម្ចាស់​ក្សត្រី Elizabeth នៃ​ចក្រភព​អង់គ្លេស​កំពុង​កាន់​ផ្កា​ ក្រោយ​ពេល​ចូល​រួម​កម្មវិធី Royal Maundy នៅ​កន្លែង​គោរព​នៃព្រះ​​វិហារ St George នៅ​ Windsor។

សង្ឃ​កាតូលិក​កំពុង​ដើរ​ក្នុង​ពិធី​ដង្ហែក្បួន​ Washing of the Feet នៅ​ព្រះវិហារ​គ្រិស្តសាសនា Holy Sepulchre ដែល​គ្រិស្តសាសនិក​ជឿ​ថា​ជា​កន្លែង​ព្រះ​យេស៊ូ​ត្រូវ​បានដំ​ជាប់​នឹង​ឈើ​ឆ្កាង​ ​និង​ជា​កន្លែង​សម្រាប់​កប់​ព្រះ​យេស៊ូ នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម។

ក្រុម​គ្រួសារ​របស់​អ្នក​ទោស​កំពុង​យំ​នៅ​អគ្គ​បញ្ជាការដ្ឋាន​ប៉ូលិស Carabobo នៅ​ពេល​ពួក​គេ​រង់​ចាំ​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ ដែល​មាន​អគ្គិភ័យ​កើត​ឡើង​ក្នុង​បន្ទប់​ឃុំ​ឃាំង នៅ​ទីក្រុង Valencia ប្រទេស​វេណេស៊ុយអេឡា។ ការ​ធ្វើ​កុបកម្ម​និង​អគ្គិភ័យ​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​របស់​ប៉ូលិស​នៅ​កណ្ដាល​ទីក្រុង បាន​សម្លាប់​មនុស្ស​៦៨​នាក់ នេះ​បើ​យោង​តាម​ការ​​​បញ្ជាក់​របស់​រដ្ឋាភិបាល​និង​សាក្សី។

រថ​យន្ត​ម៉ាក Volkswagen និង​ម៉ាក​ ​Audi ប្រើ​ម៉ាស៊ូត​ដែល​ត្រូវ​បាន​ហៅ​យក​មក​វិញ​ កំពុង​ចត​នៅ​ក្នុង​ទី​បញ្ចុះ​សាក​សព​កណ្ដាលវាល នៅ​ជិត​ក្រុង Victorville រដ្ឋ California។

នាយក​រដ្ឋ​មន្ត្រីបារាំង Edouard Philippe (ស្តាំ) កំពុង​កាន់​ផ្កា​កូលាប​ពណ៌​ស​ដើម្បី​ដាក់​នៅ​លើ​ក្តារ​មឈូស​ នៅ​ពេល​លោក​​មើល​ទៅ​កាន់​ក្រុម​គ្រួសារ​សព​ដែល​កំពុង​គោរព​សពជា​លើក​ចុង​ក្រោយ ក្នុង​ពិធី​បុណ្យ​សព​មនុស្ស​៣​នាក់ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​ភេរវជន​នៅទីក្រុង Trebes។

បុរស​ជន​ជាតិ​ភាគតិច Lisu កំពុង​រាំ​ដោយ​ជើង​ទទេ​នៅ​លើ​ផេះ​ក្តៅ​ដើម្បី​ប្រារព​ពិធីបុណ្យ Knife Pole នៅ​ក្រុង Luzhang ក្នុង​តំបន់​ស្វយ័ត Nujiang Lisu នៅ​ខេត្ត Yunna ប្រទេស​ចិន។

Families evacuated from Kabul, Afghanistan, walk through the terminal before boarding a bus after they arrived at Washington Dulles International Airport, in Chantilly, Va., on Friday, Aug. 27, 2021. (AP Photo/Jose Luis Magana)

សត្វ​ស្វា​​ប្រភេទ​កំប្រុក​ កំពុង​រុញ​ដៃ​គូ​របស់​វា​ចេញ​​នៅពេល​វា​ស៊ី​ចំណី​នំ​ពង​ទា​ នៅ​ក្នុង​សួន​សត្វ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។

ជន​ជាតិ​ឥណ្ឌា​កំពុង​ឈរ​មើល​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​របស់​អង្គការ​ស្រាជ្រាវ​អវកាស​ឥណ្ឌា ដែល​កំពុង​បង្ហោះផ្កាយ​រណប​ប្រភេទ GSAT-6A ពីជើង​ទម្រ​ផ្កាយ​រណប​ ដែល​បង្ហោះ​ចេញ​ពី​​តំបន់ Sriharikota នៅ​រដ្ឋ Andhra Pradesh​ ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា។

ទាហាន​បូលីវី​ធ្វើ​ត្រាប​ឡើង​វិញ​​នូវសមរភូមិ​​មួយ​ដែល​មាន​ឈ្មោះថា Canchas Blancas ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​ ១៨៧៩ ក្នុង​អំឡុង​សង្គ្រាុម​លើ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​នៅក្នុង​សង្គ្រាម​នោះ​ប្រទេស​បូលីវី បាន​ចាញ់​ប្រទេស​ឈីលី ហើយ​ក៏​បាន​បាត់​បង់​​ដែន​ដី​ជាប់​មាត់​សមុទ្រ​។ សមយុទ្ធ​នេះ​ធ្វើ​ឡើង​នៅ​ចំណុច​ Canchas Blancas ប្រទេស​បូលីវី គឺ​នៅ​លើ​ទីតាំង​ដែល​សង្គ្រាម​បាន​កើត​ឡើង​ជាក់​ស្តែង។

លោក Sandip Soparkar អ្នក​រៀបចំ​លំដាប់​ឆាក​នៃ​ភាព​យន្ត​បូលីវូដ​របស់​ឥណ្ឌា រាំ​ក្នុង​ពេល​បើក​សម្ពោធ​ទំព័រ​មុខ​​នៃ​ទស្សនាវដ្ដី BE Publication Magazine នៅ​ទីក្រុង ​Mumbai ប្រទេស​ឥណ្ឌា។

សត្វ​ព្រាប​ហើរ​ចេញ​ពី​ខ្សែ​ភ្លើង​នៅ​ខាង​មុខ​អាគារ​ក្រសួង​ការបរទេស​រុស្ស៊ី​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។