រូបភាពជុំវិញពិភពលោក ២៨ មីនា ២០១៨
ទិដ្ឋភាពនៃអគារពាណិជ្ជកម្ម Lakhta Centre (កណ្តាល) កំពុងសាងសង់និងកីឡដ្ឋាន Saint Petersburg Stadium (ឆ្វេង) អំឡុងពេលថ្ងៃរះនៅ St. Petersburg ប្រទេសរុស្ស៊ី។
ស្រ្តីម្នាក់អោបម្ឈូសក្នុងពិធីបុណ្យសពជនរងគ្រោះម្នាក់នៅទីបញ្ចុះសពក្នុងទីក្រុង Kemerovo ប្រទេសរុស្ស៊ី។
ក្រុមបំបែកទឹកកក KV Svalbard បង្កើតឡើងដោយអ្នកវិទ្យាសាស្រ្តfសម្ងាត់របស់នាវាចម្បាំងន័រវ៉េសពីវិទ្យាស្ថានស្រាវជ្រាវជើងទឹកន័រវ៉េសលេងបាល់ទាត់នៅលើទឹកកកជុំវិញ Greenland។
ក្មេងប្រុសជនជាតិស៊ីរីដើរកាត់គំនរថ្មនិងរថយន្តដែលខ្ទេចខ្ទីនៅទីក្រុង Hazzeh ភាគខាងកើត Ghouta ជាយរដ្ឋធានី Damascus ប្រទេសស៊ីរី។
ទាហានកាន់ម្ឈូសដាក់សំណល់ពីទាហានចិននៅអាកាសយានដ្ឋានអន្តរជាតិ Incheon ប្រទេសកូរ៉េខាងត្បូង។
សាសនិកជនកាតូលិកលីរូប «ព្រះយេស៊ូនៃអំណាចដ៏មហស្ចារ្យ» អំឡុងពិធីសាសនានៅព្រះវិហារ La Merced ក្នុងទីក្រុង Granada ដែលមានចម្ងាយប្រមាណ៤៨គីឡូម៉ែតពីទីក្រុង Managua កាលពីថ្ងៃទី២៧ មីនា ២០១៨។
នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ Taro Aso ចូលរួមក្នុងសម័យប្រជុំសភាក្នុងទីក្រុងតូក្យូ។
កម្មករម្នាក់ចងដែកនៅការដ្ឋានធ្វើផ្លូវមួយនៅទីក្រុង Peshawar ប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី២៧ មីនា ២០១៨។