រូបភាព​ជុំវិញ​ពិភពលោក ២៨ មិនា ២០១៦

រលក​បោកបក់​ទៅ​លើ​ខឿន​ការពារ​រលក​សមុទ្រ​របស់​ភោជនីយដ្ឋាន​មួយ នៅ​ខណៈ​ដែល​ពពក​លាត​សន្ធឹង​ខ្មៅ​ងងឹត​ពេញ​ផ្ទៃ​មេឃ​ពី​លើ​រដ្ឋធានី​បេរូត ប្រទេស​លីបង់។

អ្នក​លក់​តាម​ដងផ្លូវ​លក់​ប៉េងប៉ោង​ក្នុង​អំឡុងពេល​ពិធី​បុណ្យ Easter Monday នៅ​រដ្ឋធានី​វ៉ាសូវី ប្រទេស​ប៉ូឡូញ។ 

ក្រុម​និស្សិត​ប៉ាឡេស្ទីន​កាន់​កាំភ្លើង​ធ្វើ​ពី​ឈើ​ ​ខណៈ​ដែល​ពួកគេ​ចូលរួម​នៅ​ក្នុង​ពិធី​សម្តែង​បែប​យោធា​នៅ​ឯ​សាលា​មួយ​នៅ​ក្រុង Rafah ភាគ​ខាង​ត្បូង​តំបន់ Gaza Strip។

ក្រុម​បុរស​ជះ​ទឹក​ដាក់​ស្រ្តី​ម្នាក់​ជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​ពិធី​បុណ្យ​ប្រពៃណី Easter នៅ​ក្រុង Szenna ប្រទេស​ហុងគ្រី។

វត្ថុ​បុរាណ​រង​ការ​ខូចខាត​នៅ​ខាង​ក្នុង​សារមន្ទីរ​នៃ​ក្រុង​ប្រវត្តិសាស្រ្ត Palmyra បន្ទាប់​ពី​កងកម្លាំង​ស្មោះស្ម័គ្រ​នឹង​ប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assad បាន​ដណ្តើម​ក្រុង​នេះ​មក​វិញ នៅ​ក្នុង​រូបភាព​ផ្តល់​ឲ្យ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន SANA នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៦។ 

នាយក​សារមន្ទីរ Denver Art Museum លោក Christoph Heinrich បំពាក់​កម្រង​ផ្កា​ម្លិះ​ពី​លើ​ដងខ្លូន​រូប​បដិមា​រ៉ាម៉ា ដែល​ជា​រូប​សំណាក់​ថ្ម​ពី​សតវត្សរ៍​ទី១០ ក្នុង​ពិធី​ប្រគល់​រូបសំណាក់​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។

ជន​ចំណាកស្រុក​ទទួលទាន​ដំណេក​នៅ​លើ​ផ្លូវ​រថភ្លើង​ជិត​ជំរុំ​ជន​ភៀសខ្លួន​នៅ​​ភូមិ Idomeni នៃ​ភាគ​ខាង​ជើង​ព្រំដែន​ប្រទេស​ក្រិក។

កុមារា​ម្នាក់​ត្រូវ​បាន​គេ​ចាប់​បោះ​ឡើង​លើ ហើយ​ចាប់​ពេល​ធ្លាក់​ចុះ​មក​វីញ ខណៈ​ពេល​ដែល​ជនចំណាកស្រុក​បាន​ប្រមូលផ្តុំ និង​ធ្វើ​ពិធី​ជប់លៀង​មួយ​នៅ​ភូមិ Idomeni តាម​បណ្តោយ​ព្រំដែន​ប្រទេស​ក្រិក។ 

លោក Marcus Ehning មក​ពី​ប្រទេស​អាល្លឺម៉ង់​ជិះ​សេះ​ឈ្មោះ Cornado នៅ​អំឡុង​ពេល​ការ​ប្រកួត​ជិះ​សេះ​លោត​រំលង​ឧបសគ្គ​ Equestrian-FEI World Cup Jumping Final III ក្នុង​កម្មវិធី​ Gotenburg Horse Show នៅ​ឯ​ទីលាន Scandinavium Arena ក្រុង Gotenburg ប្រទេស​ស៊ុយអ៊ែត។ 

សមាជិក​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយ​ដុត​ទៀន​នៅ​អំឡុងពេល​រំឮក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​គ្រាប់បែក​អត្តឃាត​នៃ​ក្រុង Karachi ប្រទេស​ប៉ាគីស្ថាន។ 

កុមារា​ Butler-Cole អាយុ​ ៩ឆ្នាំ​ លេង​នៅ​ក្នុង​ស្នោ​នៅ​អំឡុងពេល​អាកាសធាតុ​មិន​សូវ​ល្អ​មួយ​នៅ​ឆ្នេរ Newhaven ភាគ​ខាង​ត្បូង​ប្រទេស​អង់គ្លេស។