រូបភាព​ជុំវិញ​ពិភពលោក ២៧ មីនា​ ២០១៩

បុគ្គលិក​សារៈមន្ទីរ​ដើរ​ជាមួយ​ទូរសព្ទ​នៅ​លើ​ផែន​ទី​របស់​ទីក្រុង​បែរឡាំង រួមទាំង​ជញ្ជាំង​បែរឡាំង​​និង​ទីតាំង​ផ្សេង​ៗ​ដែល​មាន​ទាក់ទិន​នឹងអតីត​​ក្រសួង​សន្តិសុខ​ជាតិ​របស់​អាល្លឺម៉ង់​ខាងកើត​ហៅ​កាត់​ថា Stasi នៅ​ក្នុង​ពិព័រណ៌​មួយឈ្មោះ «The Stasi in Berlin» ខាង​ក្នុងអតីត​គុក Stasi នៅស្រុក​​ Hohenschoenhausen ទីក្រុង​បែរឡាំង។

ម្ឈូស​ដែល​មាន​ដាក់​សាកសព​ជងរងគ្រោះ​ដោយ​ទឹកជំនន់​ត្រូវ​បាន​គេ​រៀប​ចំ​ដើម្បី​បញ្ចុះ​នៅ​ទីលាន​កប់​ខ្មោច​មួយ​នៅ​ក្នុង​ទីក្រុង​ Sentani ប្រទេស​ឥណ្ឌូណេស៊ី។

សម្តេច​ប៉ាប​ Francis បាន​មកដល់​ដើម្បី​ដឹក​នាំ​ការ​ជួប​ជុំ​នៅ​ថ្ងៃ​ពុធ​មួយ​ ក្នុង​បុរី​វ៉ាទីកង់ សួន​ Saint Peter's Square។

ក្មេង​ប្រុស​ម្នាក់​ដើរ​ចេញ​ពី​កន្លែង​ចែក​អាហារ​នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង​ Dondo ដែល​មាន​ចម្ងាយ​៣៥​គីឡូម៉ែត​ភាគ​ខាងជើង​ពី​ទីក្រុង​ Beira ប្រទេស​ម៉ូសំ​ប៊ិក។

តារា​សម្តែង​ជនជាតិ​ស៊ីរី​លោក Walid Abu Rashed (ពាក់​សក់​ពណ៌លឿង​) និង​មិត្ត​រួម​អាជីព​សម្តែង​រឿងដោយ​ប្រើ​អាយ៉ង​មួយ​ទៅកាន់​កុមារ​នៅ​ក្នុង​ជំរំ​បណ្តោះ​អាសន្ន​ នៅ​ឯ​អគារ​បែក​បាក់​ក្នុង​ទីក្រុង​ Saraqib ភាគ​ខាងជើង​ខេត្ត​ Idlib ដែល​ត្រូវ​បាន​​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម។

ស្ត្រី​ម្នាក់​ស្រែក​ពាក្យ​ស្លោក​របស់​សហភាព​អឺរ៉ុប​តាម​មីក្រូហ្វូន​នៅ​វិមាន​សភា​ក្នុង​ទីក្រុង​ឡុងដ៏​ប្រទេស​អង់គ្លេស។

អ្នក​សម្តែង​ម្នាក់​ត្រូវ​បាន​ឃើញ​នៅ​ខាង​ក្រៅ​វិមាន​សភា​ក្នុង​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស។