រូបភាពជុំវិញពិភពលោក ២៧ មីនា ២០១៦
ជនជាតិកូរ៉េខាងត្បូងដែលកាន់សាសនាគ្រិស្តចូលរួមនៅក្នុងថ្ងៃ Easter នៅព្រះវិហារ Kwanglim ក្នុងក្រុងសេអ៊ូល។
ស្រ្តីក្មេងៗដែលស្លៀកពាក់សម្លាប់បំពាក់ប្រពៃណីរត់ចេញពីក្មេងប្រុសៗ ដែលព្យាយាមចាក់ទឹកលើពួកគេនៅក្នុងភូមិ Holloko ប្រទេសហុងគ្រី។
មនុស្សម្នាបង្ហាញនូវសម្លៀកបំពាក់ពិសេសៗរបស់ពួកគេ នៅពេលពួកគេដើរនៅតាមផ្លូវ Fifth Avenue នៅក្នុងក្រុងញូវយ៉ក ក្នុងពេលដើរក្បួន Easter ប្រចាំឆ្នាំ និងពិធី Easter Bonnet។
An anti-government demonstrator fires a homemade mortar in Managua, Nicaragua demanding justice for the death of six members of a single family who died when their house was burnt.
យានដឹកទំនិញឈ្មោះ Cygnus នៅក្បែរដៃមនុស្សយន្តនៅស្ថានីយអាកាសអន្តរជាតិ។ យាន Cygnus ផ្ទុកទៅដោយអាហារជិត៣.៤០០គីឡូក្រាម ការពិសោធវិទ្យាសាស្រ្ត និងឧបករណ៍នានាដូចជា ម៉ាស៊ីនព្រីន 3-D ដើម្បីបង្កើតសម្ភារៈសម្រាប់អាកាសយានិក។
ប៉ូលិសដែលស្ថិតនៅក្នុងសម្លៀកបំពាក់ការពារខ្លួនពីកុបកម្មការពារកន្លែងរំលឹកវិញ្ញាណក្ខន្ធមួយរបស់ជនរងគ្រោះនៃការវាយប្រហារទៅលើក្រុងប្រ៊ុចសែល នៅពេលដែលក្រុមបាតុករស្តាំនិយមតវ៉ានៅក្បែរវិមាន Place de la Bourse ក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។
ថ្មសមុទ្រ Raouche នៅក្នុងក្រុងបេរូត ប្រទេសលីបង់ ត្រូវបានគេបំពាក់ភ្លើងពណ៌ដែលមានរូបទង់ជាតិរបស់ប្រទេសប៊ែលហ្ស៊ិក ដើម្បីបង្ហាញពីការរួបរួមគ្នាជាមួយនឹងប៊ែលហ្ស៊ិក បន្ទាប់ពីការវាយប្រហារនៅក្នុងក្រុងប្រ៊ុចសែល កាលពីដើមសបា្តហ៍មុន។
Nikaragua'da, evlerinde çıkan yangın sonucu hayatını kaybeden 6 kişi için adalet isteyen bir eylemci,ev yapımı bir havan topuyla protesto ediyor.
មនុស្សម្នាចូលរួមនៅក្នុងពិធី Holi Rangotsav ប្រចាំឆ្នាំដែលរៀបចំដោយសមាគម Vishwa Hindu Parishad នៅសាកលវិទ្យាល័យមួយនៅក្នុងក្រុងបាងកក ប្រទេសថៃ។
ពលករសម្អាតប្រេង ក្នុងប្រតិបត្តិការសម្អាតមួយ បន្ទាប់ពីមានការលេចធ្លាយប្រេងពីកប៉ាល់ដឹកទំនិញមួយរបស់ក្រុមហ៊ុន TS Lines Co នៅតាមបណ្តោយឆ្នេររបស់ក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដដែលរចនាឡើងដោយអ្នករចនាម៉ូដ Tao LouLan នៅសប្តាហ៍បង្ហាញម៉ូដរបស់ចិន នៅក្នុងក្រុងប៉េកាំង ប្រទេសចិន។
កីឡាករ Glenn Maxwell របស់អូស្រ្តាលីដោះមួកការពាររបស់គាត់ ដើម្បីញ៉ាំទឹក ក្នុងពេលប្រកួត World Twenty20 រវាងប្រទេសឥណ្ឌា និងអូស្រា្តលី នៅក្នុងក្រុង Mohali ប្រទេសឥណ្ឌា។