រូបភាពជុំវិញពិភពលោក ២៦ មីនា ២០២០
បុរសម្នាក់ដោះម៉ាស ហើយលាតដៃសន្ធឹង ដើម្បីស្រូបយកខ្យល់អាកាសដែលបក់ពីកន្លែងដែលមានផ្កាឈឺរី នៅឯឧទ្យាន Yuyuantan នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ២០២០។
អ្នកគោរពសាសនាគ្រិស្តនិកាយ Orthodox ជនជាតិអេត្យូពីកាន់ភ្លើងទៀន នៅពេលទទួលពរពីបព្វជិត ដោយមានផ្សេងធូប ដែលពិធីនេះគឺធ្វើឡើងតាមបែបសាសនាដើម្បីបញ្ចៀសជំងឺកូវីដ១៩ នៅទីក្រុងអាឌីសអាបេបា ប្រទេសអេត្យូពី។
ឡានយោធាដឹកមឈូសនៃអ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩ ពីកន្លែងញ្ចុះសាកសពនៅទីក្រុង Bergamo ប្រទេសអ៊ីតាលី យកទៅកន្លែងបញ្ចុះសពផ្សេងទៀត ដោយសារតែកន្លែងបញ្ចុះសាកសពក្នុងស្រុកបានពេញអស់ហើយ។
រូបថពីយោធាថៃ បង្ហាញពីទាហានពាក់សម្លៀកបំពាក់ការពារ និងបាញ់ថ្នាំសម្លាប់មេរោគ នៅលើដងផ្លូវមួយដើម្បីបញ្ឈប់ការរាលដាលនៃវីរុសកូរ៉ូណា នៅទីក្រុងបាងកក ប្រទេសថៃ។
វាលដែលមានពោរពេញទៅដោយផ្កា ប៉ុន្តែគ្មានអ្នកទៅមើល ក្នុងពេលមានការរីករាលដាលនៃវីរុសកូរ៉ូណា នៅទីក្រុង Carlsbad រដ្ឋកាលីហ្វ័រញ៉ា។
លោក Marzio Toniolo គ្រូបង្រៀនអាយុ ៣៥ ឆ្នាំ ថតរូបកូនស្រីអាយុ ២ ឆ្នាំ ឈ្មោះ Bianca ដែលកំពុងលាបថ្នាំនៅលើក្រចកជើងនៅផ្ទះ ក្នុងពេលដែលប្រទេសនេះត្រូវបានបិទ នៅទីក្រុង San Fiorano នៅភាគខាងកើតនៃប្រទេសអ៊ីតាលី។
ក្រុមអ្នកភូមិកំពុងហាត់ប្រាណនៅលើរានហាល ដោយអនុវត្តតាមការណែនាំផ្នែកសុខភាពដែលលើកឡើងដោយអ្នកបង្ហាត់បង្រៀន Patricio Cervantes ក្នុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
បុគ្គលិកសុខាភិបាលកំពុងជួយគ្នាទៅវិញទៅមកនៅកន្លែងធ្វើតេសត្តរកមេរោគកូរ៉ូណា នៅកន្លែងចតឡាន នៅ Walmart ក្រុង North Lake រដ្ឋ Illinois។
មន្ត្រីប៉ូលិសកំពុងដេញអ្នកលក់ដូរតាមផ្លូវ នៅទីក្រុងកាំប៉ាឡា ប្រទេសអ៊ូហ្គាន់ដា បន្ទាប់ពីប្រធានាធិបតី Yoweri Museveni បានដាក់បទបញ្ជាឲ្យសាធារណជនស្នាក់នៅផ្ទះ រយៈពេល ៣២ ថ្ងៃ ដើម្បីចាប់ផ្ដើមការទប់ស្កាត់ការរាតត្បាតវីរុសកូរ៉ូណា។
បព្វជិត Don Giuseppe Arnaudo (ស្ដាំ) និង Don Kresimir Busic កាន់ឈើឆ្កាង កំពុងធ្វើពិធីនៅជនបទ ដើម្បីប្រសិទ្ធិពរជ័យដលផ្ទះនានា ប្រឆាំងនឹងការរាលដាលសាកលនៃវីរុសកូរ៉ូណា នៅទីក្រុង Manta ប្រទេសអ៊ីតាលី។
ក្រុមអ្នកជំងឺកំពុងរង់ចាំធ្វើតេស្តមើលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ Elmhurst នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។