រូបភាពជុំវិញពិភពលោក ២៦ មីនា ២០១៩

ក្មេងស្រីប៉ាឡេស្ទីនម្នាក់ជូតមុខប្អូនប្រុសរបស់នាងនៅខាងក្រៅផ្ទះរបស់នាងដែលត្រូវបានបំផ្លាញខ្ទេចខ្ទីបន្ទាប់ពីកាំជ្រួចមីស៊ីលរបស់អ៊ីស្រាអែលមួយបាញ់សំដៅទីក្រុង Hamas ទីក្រុង Gaza នៅ Gaza Strip។

ជនរងគ្រោះពីខ្យល់ព្យុះ Idai ឆ្លងស្ពានមួយនៅពេលដែលបានមកដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម Coppa ដើម្បីទទួលជំនួយនៅក្នុងទីក្រុង Chipinge ប្រទេសស៊ីមបាវ៉េ។

គ្រួសារមួយឈរនៅខាងក្រៅខ្ទមដែលលិចទឹកនៅក្បែរទីក្រុង Nhamatanda ប្រហែល១៣០គីឡូម៉ែតពីទីក្រុង Beira ម៉ូសំប៊ិក។

អ្នកគាំទ្រព្យាយាមតម្រង់ស្តង់ឃោសនារបស់អតីតនាយករដ្ឋមន្រ្តីអ៊ុយក្រែននិងបេក្ខជនប្រធានាធិបតី Yulia Tymoshenko អំឡុងពេលខ្យល់ធ្លាក់ខ្លាំងនៅទីក្រុង Kiyev មុននឹងការបោះឆ្នោតប្រធានាធិបតីដែលនឹងប្រព្រឹត្តិនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។
បុរសម្នាក់ទម្រេតខ្លួនជាមួយសត្វព្រាបនៅតាមដងផ្លូវដើរ«Promenade des anglais» ក្នុងទីក្រុង Nice នៃប្រទេសបារាំង។
អ្នកលក់នំអាហ្វហ្គានីស្ថានរង់ចាំអតិថិជននៅលើភ្នំ Wazir Akbar Khan ក្នុងទីក្រុងកាប៊ុល។