រូបភាពជុំវិញពិភពលោក ២៦ មីនា ២០១៨
អ្នកទេសចរណ៍ជិះទូក និងរីករាយជាមួយនឹងទេសភាពលម្អងផ្កា Someiyoshino នៅវិមាន Chitorigafuchi Imperial Palace ក្នុងក្រុងតូក្យូ។
បុគ្គលិកក្រសួងជួយសង្គ្រោះក្នុងគ្រាអាសន្នធ្វើការពន្លត់អគ្គិភ័យនៅក្នុងផ្សារទំនើបមួយនៅក្នុងក្រុង Kemerovo ប្រទេសរុស្ស៊ី។
សារមន្ទីរ Madame Tussauds បង្ហាញនូវកន្លែងសម្រាប់រាជវង្សមួយ ដែលមានបង្ហាញព្រះឆាយាលក្ខរបស់ព្រះអង្គម្ចាស់ Charles និងព្រះនាង Camilla ម្ចាស់ក្សត្រី Queen Elizabeth ព្រះអង្គម្ចាស់ Philip ព្រះអង្គម្ចាស់ William និងព្រះនាង Catherine។
ប៉ូលិសតំបន់ Catalan ចាប់ខ្លួនបុរសម្នាក់ក្នុងពេលប៉ះទង្គិចជាមួយនឹងអ្នកគាំទ្រការបំបែករដ្ឋ ខណៈដែលពួកគេព្យាយាមចូលទៅកាន់ការិយាល័យរដ្ឋាភិបាល ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។
ពលករចិនម្នាក់ដើរនៅចន្លោះផ្ទះកញ្ចក់ នៅការដ្ឋានមួយនៅក្នុងក្រុង Lianyungang ខេត្ត Jiangsu ប្រទេសចិន។
អ្នកកាន់សាសនាកាតូលិកចូលរួមការបង្ហែក្បួន Palm Sunday នៅព្រះវិហារ Metropolitan Cathedral ក្នុងក្រុង Managua ប្រទេសនីការ៉ាហ្គា (Nicaragua)។
ពលរដ្ឋអេហ្ស៊ីបរាំ និងសាទរជាមួយនឹងបដារូបលោក Abdel Fattah al-Sisi ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតី នៅខាងក្រៅស្ថានីយបោះឆ្នោត នៅក្នុងសង្កាត់ Abdin ក្រុងគែរ នៅថ្ងៃទី១ នៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៨។
មនុស្សម្នាមើលការបែកបាក់ បន្ទាប់ពីមានការបាញ់មីស៊ីលផ្លោងដោយយោធា Houthi ក្នុងប្រទេសយេម៉ែន ហើយវាបានធ្លាក់ទៅលើផ្ទះមួយ ក្នុងក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។
បុរសប៉ាឡេស្ទីនម្នាក់មើលក្នុងរថយន្តចាស់មួយនៅក្បែរព្រំដែនអ៊ីស្រាអែល និងក្រុង Gaza។