រូបភាព​ជុំវិញ​ពិភពលោក ២៦ មីនា ២០១៧

ប៉ូលិស​ឃាត់​ខ្លួន​បាតុកម្ម​ម្នាក់​នៅ​ទីប្រជុំជន​មួយនៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។ មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន Pushkin របស់​ក្រុង​មូស្គូ​សម្រាប់​បាតុកម្ម​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល។

នៅ​ក្នុង​រូបភាព​នេះ​ដែល​ផ្តល់​ដោយ​ក្រសួង​ជលផល និង​នេសាទ​របស់​កូរ៉េ​ខាង​ត្បូង​ សាឡាង​ឈ្មោះ Sewol ដែល​លិច​ ត្រូវ​បាន​ស្រង់​ និង​ស្ថិត​នៅ​លើ​កប៉ាល់​មួយ​ក្នុង​ប្រតិបត្តិការ​ស្រង់​របស់របរ​នានា​ពី​ក្នុង​ទឹក​ នៅ​កោះ Jindo ប្រទេស​កូរ៉េ​ខាង​ត្បូង។ បុគ្គលិក​ក្នុង​ប្រតិបត្តិការ​នេះ​បាន​ស្រង់​យក​សាឡាង​ដែល​មាន​ទម្ងន់៦.៨០០តោន​ ដែល​នេះ​ជា​ការងារ​ពិបាក​បំផុត​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​យក​សាឡាង​នេះ​មក​កាន់​ឆ្នេរ​ ជិត​៣ឆ្នាំ​ក្រោយ​ពេល​ដែល​វា​លិច។

ក្រុម​សម្តែង​ក្បួន​យន្តហោះ La Patrouille de France ​ធ្វើ​ការ​សម្តែង​នៅ​លើ​ពី​រូប​សំណាក​សេរីភាព ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ទស្សនកិច្ច​រយៈពេល​៦សប្តាហ៍​របស់​អាមេរិក នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។

ក្មេង​ប្រុស​ស៊ីរី​យំ នៅ​ពេល​ខ្លួន​ត្រូវ​ជាប់​នៅ​ជំរំ​ជន​ភៀស​ខ្លួន​បណ្តោះ​អាសន្ន នៅ​ក្នុង​ភូមិ Ain Issa ទី​ផ្តល់​ជម្រក​ដល់​មនុស្ស​ដែល​រត់គេច​ពី​ក្រុម​រដ្ឋ​ឥស្លាម កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។

អ្នក​កាសែត​ចាំង​នឹង​វ៉ែនតា​របស់​ស្ត្រី​ម្នាក់​ ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​ឃាតកម្ម​លើ​នាង Miroslava Breach អ្នក​កាសែត​ម៉ិកស៊ិក នៅ​ខាង​ក្រៅ​ការិយាល័យ​ក្រសួង​យុត្តិធម៌​ នៅ​ក្នុង​ក្រុង Ciudad Juarez ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។

កាំភ្លើង​បាញ់​ចេញ​ពី​ភ្នំ Lycabettus ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ក្នុង​ក្រុង​អាថែន ប្រទេស​ក្រិក កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។

បុរស​ម្នាក់​គ្រវី​កាំបិត​បុរាណ នៅ​ពេល​លោក​ចូលរួម​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​ចលនា Houthi និង​លោក Ali Abdullah Saleh អតីត​ប្រធានាធិបតី​យេម៉ែន ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ដើម្បី​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ​នៃ​ការ​លូក​ដៃ​របស់​យោធា​ធ្វើ​ឡើង​ដោយ​សម្ព័ន្ធ​ដែល​ដឹក​នាំ​ដោយ​អារ៉ាប៊ី​សាអូឌីត ក្នុង​ក្រុង​សាណា ប្រទេស​យេម៉ែន។

វិមាន Belvedere ចាំង​នឹង​ទឹក​ មុន​ពេល​ភ្លើង​ត្រូវ​បាន​គេ​កាត់​ផ្តាច់​សម្រាប់​ប្រារព្ធ​ទិវា Earth Hour នៅ​ក្នុង​ក្រុង​វីយែន ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នា២០១៧។