រូបភាព​ជុំវិញ​ពិភពលោក ២៥ មីនា ២០១៨

ប៉ូលិស​តំបន់ Catalan ប៉ះទង្គិច​ជាមួយ​នឹង​អ្នក​គាំទ្រ​បំបែក​រដ្ឋ​ ព្យាយាម​ចូល​ទៅ​កាន់​ការិយាល័យ​រដ្ឋាភិបាល​អេស្ប៉ាញ នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ។

សិល្បករ​ឥណ្ឌា​តុបតែង​ជា​ហនុមាន​ក្នុង​សាសនា​ហិណ្ឌូ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ Rama Navami នៅ​ក្នុង​ក្រុង Bangalore។

មនុស្ស​ម្នា​លើក​ធាង​ចេក​ នៅ​ពេល​ពួកគេ​ទទួល​ពរ​ពី​បព្វជិត​កាតូលិក​រ៉ូម៉ាំង​ នៅ​ក្នុង​ទិវា Palm Sunday នៅ​ព្រះវិហារ Baclaran នៅ​ក្នុង​ក្រុង Paranaque ប្រទេស​ហ្វីលីពីន។

កីឡាការនី Kaisa Makarainen របស់​ហ្វាំងឡាំង​ប្រកយត​ ក្នុង​ការ​ប្រកួត Biathlon Women's World Cup ចម្ងាយ​១២,៥គ.ម. នៅ​ក្នុង​ក្រុង Tyumen ប្រទេស​រុស្ស៊ី។

មនុស្សម្នា​ប្រមូល​ផ្តុំ​នៅ​លើ​មហាវិថី Pennsylvania Avenue ក្នុង​ការ​ប្រមូល​ផ្តុំ March for Our Lives ដើម្បី​គាំទ្រ​លើ​យន្តការ​គ្រប់គ្រង​អាវុធ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

កប៉ាល់ Symphony of the Seas របស់​ក្រុមហ៊ុន​អាមេរិកាំង Royal Caribbean Cruise Limited ចាកចេញ​ពី​ផែ Saint-Nazaire ប្រទេស​បារាំង កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

លោក John Cena ត្រូវ​បាន​គេ​ជះ​ទឹក​ នៅ​ក្នុង​កម្មវិធី Kids Choice Awards ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Inglewood រដ្ឋ California កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

ទូក​របស់​រាជវង្ស​មួយ​ឈ្មោះ Gloriana​ ត្រូវ​បាន​ថត​បាន​ នៅ​មុន​ពេល​ប្រណាំង​ទុក​បុរស និង​ស្ត្រី​ប្រចាំ​ឆ្នាំ​រវាង​សាកលវិទ្យាល័យ Oxford និង​សាកលវិទ្យាល័យ Cambridge នៅ​ទន្លេ Thames នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

អគារ​បុរាណ Colosseum ត្រូវ​បាន​គេ​ថត​បាន​នៅ​ពេល​ព្រលប់​ ក្នុង​ពេល​ប្រារព្ធ​កម្មវិធី Earth Hour នៅ​ក្នុង​ក្រុង Rome ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។