រូបភាព​ជុំវិញ​ពិភពលោក ២៤ មីនា ២០១៧

មនុស្សម្នា​ចូលរួម​ក្នុង​ការ​ប្រកួត​ទិវានៅ​«លើ​វាល​ភក់» ដែល​ជា​ការ​ប្រកួតរត់​ចម្ងាយ​១៣​គីឡូម៉ែត្រមាន​ពោរពេញ​ដោយ​ឧបសគ្គ​ ​​នៅ​ទីក្រុង​ Tel Aviv ដែល​ជា​ទីក្រុង​មាត់​សមុទ្រ​មេឌីទែរ៉ានេ របស់ប្រទេ​ស​អ៊ីស្រាអែល។

បុរសម្នាក់គប់ដុំថ្ម​លើ​ប៉ូលិស​ក្នុង​ពេល​មាន​បាតុកម្ម​ដោយ​ជន​មូស្លិម​ជ្រុល​និយម​ប្រឆាំង​នឹង​ការ​សាងសង់​វិហារ​គ្រិស្ត​សាសនា​ ក្នុង​ទីក្រុង​ Bekasi ប្រទេស​ឥណ្ឌូនេស៊ី។

បក្សី​កំពុង​ហើយ​នៅ​លើភ្លើង​​ទៀន​អេឡិចត្រូនិច​ដែល​គេ​ដាក់​នៅ​លើ​ស្ពាន​ Westminster ទល់​មុខ​អាគារ​រដ្ឋសភា​នៅកណ្តាល​ក្រុង​ឡុងដ៍​ ២​ថ្ងៃ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃទី​២២ លើ​រដ្ឋសភា​អង់គ្លេស និង​ស្ពាន​ Westminster។

មេដឹកនាំសាសនា​តំបន់​ទីបេ ​សម្តេច​សង្ឃ ដាឡៃ ឡាម៉ា ប៉ះចង្កា​របស់​ប្រធានក្រុម​កីឡា​បាល់​អោប​អូស្ត្រាលី Steven Smith ក្នុង​ពេល​ព្រះ​អង្គ​ជួប​ជាមួយ​ក្រុម​នេះ​នៅ​វិហារ Tsuglakhang ក្រុង Dharmsala ប្រទេស​ឥណ្ឌា។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​អង្គុយ​លើ​ត្រាក់ទ័រ​មួយ​ ពេល​លោក​ស្វាគមន៍​អ្នក​បើក​ត្រាក់ទ័រ និង​ប្រធាន​ប្រតិបត្តិ​ជា​ច្រើន​ដែល​ចូលរួម​កិច្ច​ប្រជុំ​មួយ​ទាក់​ទង​នឹង​ការ​ថែទាំ​សុខភាព នៅ​សេតវិមាន ក្នុងទីក្រុង​វ៉ាស៊ីនតោន។

អ្នកស្រុកដើរកាត់ទឹកនៅលើផ្លូវមួយ​នៅ​តំបន់​ El Indio ជាយក្រុង​ Piura នៅ​ភាគខាង​កើត​ប្រទេស​ប៉េរូ។

មេខ្លាឃ្មុំឈ្មោះ Giovanna ត្រូវ​បាន​គេ​ថត​រូប​ពេល​នៅ​ជាមួយ​កូន​របស់​វា​ដែល​មាន​អាយុ​៤ខែ នៅ​សួន ​Hellabrunn ​ក្នុង​ទីក្រុង​មុយនិច នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អាល្លឺម៉ង់។

ក្មេង​ប្រុស​ម្នាក់​កាន់​សត្វ​ពពែ​ងាប់​នៅ​ក្នុង​ភូមិមួយ​ជិត​ក្រុង Loiyangalani ប្រទេស​កេនយ៉ា។

មន្ត្រីប៉ូលិសអបអរសាទរ​នៅ​ពេល​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ប៉ូលិស​នៅ​ទីក្រុង Nimes នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​បារាំង។

ក្មេងប្រុស​ម្នាក់​លក់​ប៉ើតប៉ោង​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

កម្មករម្នាក់កំពុងពិនិត្យ​ផ្កា​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​ផ្កា​នៅ​រដូវ​ផ្ការីក​នៅ​សួន Orman ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។

ស្ត្រីម្នាក់ព្យាយាមចាប់គ្រាប់ព្រិលក្នុងវិថី Gran Via កណ្ដាល​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស៉្បាញ។