រូបភាពជុំវិញពិភពលោក ២៤ មិនា ២០១៦
ស្រ្តីឈ្មោះ Bida Smajlovic ធ្វើការបួងសួងនៅជិតកន្លែងគោរពវិញ្ញាណក្ខន្ធ ដែលមានដាក់ឈ្មោះជនដែលត្រូវបានសម្លាប់ក្នុងការសម្លាប់រង្គាលនៅក្រុង Potocari ជិតក្រុង Sebrenica ប្រទេសបូស្នី និងហេហ្ស៊េហ្គោវីណា។
ផ្កាឈីរីរីកស្គុសស្គាយនៅខាងមុខកន្លែងរំឮកវិញ្ញាណក្ខន្ធ Jefferson នៅឯទំនប់ទឹក Tidal Basin នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។
បព្វជិតរ៉ូម៉ាំងកាតូលិកកាន់ទៀន នៅខណៈពេលដែលពួកគេធ្វើដំណើរព័ទ្ធជុំវិញទីសក្ការៈបូជា Aedicula នៅអំឡុងពិធីបុណ្យ Holy Thursday (Maudy Thursday) នៅឯព្រះវិហារ Holy Sepulchre នៅ Old City នៃរដ្ឋធានីហ្ស៊េរុយសាឡិម។
លោក Mohamed Abdulrahman Abdulrab វេជ្ជបណ្ឌិតហុងគ្រីដើមកំណើតយេម៉ែន ដែលត្រូវបានបោះឆ្នោតជា «វេជ្ជបណ្ឌិតប្រចាំឆ្នាំ» ដោយអ្នកជំងឺជនជាតិហុងគ្រីសម្រាប់ការប្តេជ្ញារបស់លោក កំពុងបីទារកទើបនឹងកើតមួយនៅឯមន្ទីរពេទ្យក្នុងក្រុង Gyula កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៦។
ទឹកកកផ្តុំនៅលើស្រទាប់ដីនៅតំបន់ជនបទក្រុងវីយ៉ែន រដ្ឋ Wisconsin ស.រ.អា។ ការព្រមានពីព្យុះទឹកកកបានចូលជាធរមានសម្រាប់មួយភាគធំនៃតំបន់កណ្តាលរដ្ឋ Wisconsin ហើយសេចក្តីប្រកាសណែនាំសម្រាប់អាកាសធាតុរដូវធ្លាក់ទឹកកកក៏ត្រូវបានធ្វើឡើងផងដែរនៅតំបន់ភាគខាងត្បូងនៃរដ្ឋ Wisconsin។
លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងស្រី្តទីមួយលោកស្រីមីឆែល អូបាម៉ា (ខាងស្តាំ) រាំចង្វាក់ Tango ជាមួយនឹងអ្នករាំក្បាច់ Tango នៅពិធីទទួលទានអាហារពេលល្ងាចថ្នាក់ជាតិនៅឯមជ្ឈមណ្ឌលវប្បធម៌ Centro Cultural Kirchner នៅរដ្ឋធានីប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។
ក្រុមបូលិសយោធាពិសេសមួយក្រុមចូលរូមក្នុងការហ្វឹកហាត់មួយនៅក្រុង Yueyang ខេត្ត Hunan ប្រទេសចិន។
យន្តហោះមួយរៀបចុះចតក្នុងព្រលានយន្តហោះ Newark Liberty International ហោះឆ្លងកាត់ព្រះច័ន្ទពេញវង់ ដែលអាចត្រូវបានឃើញពី Eagle Rock Reservation នៅក្រុង West Orange រដ្ឋ New Jersey កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៦។
ទស្សនិកជនព្យាយាមគេចចេញបន្ទាប់ពីកីឡាករវាយបាល់សម្រាប់ក្រុម San Franciso Giants របូតដំបងវាយបាល់ពីដីនៅអំឡុងពេលការប្រកួតហ្វឹកហាត់ជាមួយនឹងក្រុម Arizona Diamondbacks នៅ Salt River Pima-Maricopa រដ្ឋ Arizona កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។
អ្នកសុំលាងបាបកាន់ទៀត ខណៈពេលដែលពួកគេចូលរួមនៅក្នុង «ក្បូនដង្ហែដោយភាពស្ងប់ស្ងាត់» (Procesion del Silencio) នៅអំឡុងពេលពិធីបុណ្យសាសនា Holy Week នៅក្រុង Zamora ប្រទេសអេស្ប៉ាញ។
អ្នកជិះសេះព្យាយាមជិះលើសេះមិនទាន់សាំងមួយនៅក្នុងការអបអរពិធីបុណ្យ Creole នៅក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ុយរូហ្គាយ។
អ្នកភូមិដេញចាប់ទា ស្របពេលដែលពួកគេអបអរសាទរពិធីបុណ្យប្រពៃណីជនជាតិភាគតិច Miao នៅក្រុង Jianhe ខេត្ត Guizhou ប្រទេសចិន។