រូបភាព​ជុំវិញ​ពិភពលោក ២៣ មីនា ២០១៨

មនុស្ស​ដើរ​នៅ​ក្រោម​ផ្កា​សេរីហ្ស (cherry) ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ ភ្នាក់​ងារ​ឧត្តុនិយម​និយាយ​ថា ផ្កា​សេរីហ្សឆ្នាំ​នេះ​បាន​រីក​៩​ថ្ងៃ​​មុន​ពេល​កំណត់​ ដោយ​សារ​តែ​អាកាស​ធាតុ​ក្តៅ។

ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​អាគារ​ខ្ពស់​មួយ​ក្នុង​ហេតុ​ការណ៍​អគ្គិភ័យ​នៅទីក្រុង​ហូជីមីញ ប្រទេស​វៀតណាម។ អគ្គិភ័យ​នេះ​បា​ន​សម្លាប់​មនុស្ស​ជាង​១០​នាក់ ដែល​ភាគ​ច្រើន​ស្លាប់​ដោយ​សារ​ឈ្លក់​នឹង​ផ្សេង​ ឬ​លោត​ចេញ​ពី​ជាន់​ខ្បស់ៗ។

ភ្ញៀវទេសចរ​មើល​វិមាន​ដ៏​ល្បី​ល្បាញ​​របស់​ឥណ្ឌា ឈ្មោះ​ថា Taj Mahal ក្នុង​ទីក្រុង​ Agra។ វិមាន​​ពណ៌ស​ធ្វើ​ពី​ថ្ម​ម៉ាប​កាល​ពី​សតវត្សរ៍​ទី​១៧​មួយ​នេះ គឺ​ជា​ទិស​ដៅ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​​ទេសចរណ៍​ដ៏ធំ​មួយ​របស់​ប្រទេស​ឥណ្ឌា ដែល​មាន​អ្នកទៅ​ទស្សនា​ប្រហែល​៣​លាន​នាក់ ក្នុង​មួយ​ឆ្នាំ។

ក្រុម​យោធា​ប៉ាគីស្ថាន​ដែល​ជិះ​លើ​សត្វ​អូដ្ឋ​សម្តែង​ក្នុង​ក្បួនយោធា​ប៉ាគីស្ថាន​នៅ «ទិវា​ប៉ាគីស្ថាន» ក្នុង​រដ្ឋ​ធានី​អ៊ីស្លាម៉ាបាដ។

ក្មេង​ស្រី​សិស្ស​សាលា​ជន​ជាតិ​នីហ្សេរីយ៉ា ដែល​ត្រូវ​បានដោះ​លែង​មក​វិញ​ក្រោយពេល​ត្រូវ​បាន​ចាប់​ពង្រត់​ចេញ​ពី​សាលា​របស់​ពួក​គេ​នៅ​ទីក្រុង Dapchi ក្នុង​រដ្ឋ Yobe កំពុង​រង់ចាំ​ប្រធានាធិបតី​នីហ្សេរីយ៉ា នៅ​ផ្ទះវីឡា​របស់​ប្រធានាធិបតី ក្នុង​ទីក្រុងអាប៊ូហ្សា។

ក្មេង​ស្រី​ម្នាក់​កំពុង​មើល​មក​អ្នក​ថត​រូប​ ក្នុង​ពេល​មាន​ការ​ជម្លៀស​មួយ​ចេញ​ពី​ក្រុង Douma ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ ស្ថិត​នៅ​ក្នុង​តំបន់ Ghouta នៅ​ខាង​កើត​នៃ​រដ្ឋធានី​ដាម៉ាស ប្រទេស​ស៊ីរី។

ក្រុម​ប៉ូលិស​នៅ​​កន្លែង​កើត​ហេតុ​ករណី​ចាប់មនុស្ស​ធ្វើ​​ជា​ចំណាប់​ខ្មាំង​មួយ​នៅ​ឃុំ Trebes ក្រុង Aude ប្រទេស​បារាំង។ រូប​ភាពនេះ​ត្រូវ​បាន​យក​ចេញពី​វីដេអូ​ដេល​បង្ហោះ​លើ​បណ្ដាញ​សង្គម។

ស្ត្រីជនជាតិ​សូម៉ាលី​រង់ចាំ​យក​ទឹក​នៅ​ឯ​ជំរំ​ New Kabasa ដែល​ជា​ជំរំ​សម្រាប់​ជន​​បាត់​បង់​ទី​ជម្រក​ក្នុង​ក្រុង Dollow ប្រទេស​សូម៉ាលី។