រូបភាព​ជុំ​វិញពិភព​លោក ២៣ មីនា ២០១៧

ក្រុមកម្មករ​កំពុង​ត្រៀង​លើក​សាឡាង​ Sewol ដែល​បាន​លិច​នៅ​ក្នុង​ផ្ទៃ​ទឹក​នៃ​កោះ​ Jindo ប្រទេស​កូរ៉េ​ខាង​ត្បូង។

ខ្លោងទ្វារ Brandenburg ត្រូវបាន​គេ​រំលេច​ពណ៌​តាម​ទង់ជាតិ​ប្រទេស​អង់គ្លេស​ ដើម្បី​គោរព​ដល់​ជន​រងគ្រោះ​នៃ​ការ​វាយប្រហារ​នៅ​ទីក្រុង​ឡុងដ៍​ ក្នុង​រដ្ឋធានី​ប៊ែកឡាំង ប្រទេស​អាល្លឺម៉ង់។

អំបូរ​សត្វ​ Oryx ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុងឧទ្យា​ការពារ​នៅ​​ទីក្រុង​ Um al-Zamool នៅ​ជិត​ព្រំដែន​រវាង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម និង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ជន​អ៊ីរ៉ាក់​ដែល​បាត់​បង់​ទីជម្រក​កំពុង​រត់​គេច​ពី​ការ​ប្រយុទ្ធគ្នា​រវាង​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ និងយុទ្ធជន​រដ្ឋ​ឥស្លាម​។ ពួក​គេ​កំពុង​ជិះ​លើ​រថយន្ត​មួយ​មុន​ពេល​គេ​នាំ​យក​ទៅ​ជំរំ​មួយ​នៅ​ភាគ​ខាង​លិច​របស់​ទីក្រុង​ Mosul​ ប្រទេស​អ៊ីរ៉ាក់។

មឈួស​អតីត​មេបញ្ជាការ​ IRA និង​ជា​អនុប្រធាន​គណបក្ស​ Sinn Fein លោក Martin McGuinness ត្រូវ​បាន​សែង​ទៅ​កាន់​វិហារ​ St Columba ក្នុង​ទីក្រុង​ Londonderry ប្រទេស​អៀរឡង់​ខាង​ជើង។

ក្រុមអ្នកធ្វើការស្ម័គ្រ​ចិត្ត​នៃ​គំនិត​ផ្តួច​ផ្តើម​មនុស្ស​ធម៌ដែល​មាន​ឈ្មោះ​ថា «ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ» កំពុង​ឲ្យ​សម្លរ​មួយ​ពែង​ និង​នំ​មួយដុំ​ ទៅ​កុមារ​គ្មាន​ទីជម្រក​នៅ​លើ​ដង​ផ្លូវ​ក្នុង​ទីក្រុងការ៉ាកាស ប្រទេស​វេណេស៊ុយអេឡា។

ក្រុមអ្នក​ប្រណាំង​កង់​កំពុង​ឆ្លង​កាត់​ស្ពាន​មួយ​នៅ​លើ​បឹង​រក្សា​ទឹក Oliana ក្នុង​ជុំ​ទីបី​នៃ​កម្មវិធីប្រណាំង​កង់​ Volta Catalunya ឆ្នាំ២០១៧ លើក​ទី​៩៧ ដែល​ត្រូវ​ជិះ​ចម្ងាយ ​១៩៤.៣​គីឡូម៉ែត្រ ពី​ទីក្រុង​ Llivia ទៅ​ទីក្រុង Igualada ប្រទេស​អេស៉្បាញ។

គំរូម៉ូតមួយ​របស់​អ្នក​រចនាម៉ូត Viviano Sue និង Misa Li ក្នុង​ចំណោម​ម៉ូត​សម្រាប់រដូវ​ស្លឹក​ឈើ​ជ្រុះ និង​រដូវ​រវាង​ឆ្នាំ​២០១៧ បង្ហាញ​នៅ​ក្នុង​កម្មវិធី​ម៉ូត​ប្រចាំ​សប្តាហ៍​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ហ្វូងមនុស្សកំពុងលើកគ្រូ​បង្រៀន​ម្នាក់​ដែល​សន្លប់​បាត់​បង់​ស្មារតី បន្ទាប់​ពី​លោក​បាន​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​​គ្នា​ជាមួយ​ប៉ូលិស​ឥណ្ឌា ក្នុង​ពេល​ធ្វើ​បាតុកម្ម​ដោយ​ក្រុម​គ្រូ​បង្រៀន​ដែល​ទាមទារ​ឲ្យ​មាន​ការងារ​ទៀតទាត់​និង​តាម​កិច្ច​សន្យា ព្រម​ទាំង​ទាម​ទារ​ការ​ដំឡើង​ប្រាក់​ខែ​ នៅ​ក្នុង​ទីក្រុង Srinagar។

តារាបង្ហាញម៉ូត​កំពុង​បង្ហាញ​ម៉ូត​​ច្នៃ​ប្រឌិត​ដោយ​ អ្នក​រចនាម៉ូត Tokuko Maeda ក្នុង​ការ​បង្ហាញ​ម៉ូត​ប្រចាំ​សប្តាហ៍​សម្រាប់​រដូវ​ស្លឹក​ឈើ​ជ្រុះ​និង​រដូវ​រងា នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ជន​ជាតិ​ភាគ​តិចអំបូរ Turkana ម្នាក់​កំពុង​ដើរ​នៅ​ពីមុខ​ខ្មោច​សត្វ​ពពែ​ដែល​កំពុង​ឆេះ នៅ​ក្នុង​ភូមិ​មួយ​នៅ​ជិត​ក្រុង​ Loiyangalani ប្រទេស​កេនយ៉ា។ 

អំបូរ​សត្វ Lemur ដែល​បាន​កើត​កាល​ពី​ថ្ងៃទី​១៨ ខែមីនា កំពុង​នៅ​ជា​មួយ​មេ​របស់​វា​ នៅក្នុង​សួន​សត្វ Schoenbrunn ក្នុង​ទីក្រុងវីយែន ប្រទេស​អូទ្រីស។