រូបភាពជុំវិញពិភពលោក ២៣ មិនា ២០១៦
កុមារាឈ្មោះ Bjorn អាយុ ៥ឆ្នាំ ញញឹមជាមួយនឹងសត្វមេអំបៅទីទុយនៅអំឡុងពេលពិធីសម្ពោធពិព័រណ៌ Sensational Butterflies នៅឯសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិនៅក្រុងឡុងដិ៍ ប្រទេសអង់គ្លេស។
បុរសរស់នៅតំបន់ Kashmir មួយរូបដើរកាត់វាលដើមម៉ូតាត (mustard) នៅជាយក្រុង Srinagar ប្រទេសឥណ្ឌា។
បុរសម្នាក់បញ្ចេញប្រតិកម្មនៅពិធីរំឮកវិញ្ញាណក្ខន្ធតាមដងផ្លូវមួយ បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកនៅរាជធានីប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។
ស្រ្តីម្នាក់ស្រែកយំ បន្ទាប់ពីការរក្សាភាពស្ងប់ស្ងាត់ដើម្បីគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ និងរងរបួសនៅរាជធានីប្រ៊ុចសែស ប្រទេសប៊ែលហ្ស៊ិក។
ក្មេងប្រុសៗមើលទៅរណ្តៅមួយ ដែលត្រូវបានបង្កឡើងដោយការវាយប្រហារតាមអាកាសដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតទៅលើស្ពានមួយនៅរដ្ឋធានីសាណា ប្រទេសយេម៉ែន។
រូបភាពព្រះចន្ទះរះពេញវង់មួយស្ថិតនៅពីក្រោយដើមផ្កាដើមឈឺរី (Cherry) ដែលកំពុងរីកតាមបណ្តោយទំនប់ទឹក Tidal Basin នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦។
អ្នកកាន់សាសនាហិណ្ឌូដោយមានលាបពណ៌ពេញខ្លួនច្រៀងចម្រៀងសាសនានៅខាងក្នុងវិហារមួយនៅអំឡុងពេលអបអរសាទរពិធីបុណ្យ Holi នៅក្រុងAhmedabad ប្រទេសឥណ្ឌា។
អ្នកគាំទ្រលោក Jerry Emmett កាន់បដា មុនពេលការដង្ហែក្បួនយុទ្ធនាការឃោសនាដោយបេក្ខនារីប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton នៅឯវិទ្យាល័យ Carl Hayden Community នៅក្រុង Phoenix រដ្ឋ Arizona កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦។
តារាម៉ូដែលមួយរូបត្រៀមលក្ខណៈនៅខាងក្រោយឆាកនៅអំឡុងពេលពិធីបុណ្យសិល្បៈលើរូបរាងកាយមួយនៅក្រុង Almaty ប្រទេសកាហ្សាស្តង់។