រូបភាព​ជុំវិញ​ពិភពលោក ២២ មីនា ២០២០

រថយន្ត​មួយ​ត្រូវ​ខូចខាត​ បន្ទាប់​ពី​មាន​គ្រោះរញ្ជួយដី​កម្រិត​៥,៣វ៉ិចទ័រ នៅ​ក្នុង​ក្រុង Zagreb ប្រទេស​ក្រូអាស៊ី។

មនុស្សម្នា​ទះដៃ​ចេញ​ពី​សំយ៉ាប​អគារ​ដើម្បី​បង្ហាញ​ពី​ការ​អរគុណ​ដល់​បុគ្គលិក​សុខាភិបាល​នៅ​សំណង់​អនាធិបតេយ្យ​មួយ​នៅ​ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា។ លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​Narendra Modiដាក់​បម្រាម​គោចរណ៍​រយៈពេល​១៤ម៉ោង ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​វីរុស​នៅ​ក្នុង​ប្រទេស​នេះ។

បុគ្គលិក​សុខាភិបាល​បញ្ជូន​អ្នក​ជំងឺ​ម្នាក់​ចូល​ទៅ​ក្នុង​ឧទ្ធមាគចក្រ​ពេទ្យ​នៅ​មន្ទីរពេទ្យ The Emile Muller នៅ​ក្នុង​ក្រុង Mulhouse ប្រទេស​បារាំង នៅ​ពេល​ដែល​អ្នក​ជំងឺ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​ទៀត នៅ​ថ្ងៃទី៦ បន្ទាប់​ពី​មាន​ការ​បិទ​ប្រទេស​ក៏​តឹងរ៉ឹង​មួយ​នៅ​ក្នុង​ប្រទេស​បារាំង​ដើម្បី​បញ្ឈប់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

អ្នក​កាន់​សាសនា​កាតូលិក​លុត​ជង្គង់ នៅ​ពេល​លោក​ឪ Norbert Abekan នៃ​ព្រះវិហារ Notre Dame de la Tendresse de la Riviera ធ្វើ​ដំណើរ​តាម​ផ្លូវ​ដើម្បី​ធ្វើ​ការ​អធិដ្ឋាន​នៅ​ក្នុង​ក្រុង Abidjan ប្រទេស​កូតឌីវ័រ។

សាច់ញាតិ​របស់​អ្នក​ទោស​យំ នៅ​ពេល​នាង​និយាយ​តាម​ទូរស័ព្ទ​នៅ​ខាង​ក្រៅ​ពន្ធនាគារ La Modelo ក្នុង​ក្រុង Bogot ប្រទេស​កូឡុំប៊ី។ អំពើ​ហិង្សា​បាន​កើត​ឡើង​នៅ​ក្នុង​ពន្ធនាគារ ដោយសារ​តែ​ការ​ភ័យខ្លាច​របស់​អ្នក​ទោស​ថា អាជ្ញាធរ​មិន​បាន​ចាត់​វិធានការ​គ្រប់គ្រង​ក្នុង​ការ​បង្ការ​មេរោគ​កូរ៉ូណា​កុំ​ឱ្យ​ឆ្លង​ចូល​ទៅ​ក្នុង​ពន្ធនាគារ។

មនុស្សម្នា​រុញ​កែវ​ចិញ្ចឹម​ទារក​ទើប​តែ​កើត នៅ​ពេល​ដែល​មន្ទីរពេទ្យ​ត្រូវ​បាន​ជម្លៀស ដោយសារ​តែ​មាន​រញ្ជួយ​ដី​នៅ​ក្នុង​ក្រុង Zagreb ប្រទេស​ក្រូអាស៊ី។

អ្នក​ទេសចរ​ដែល​ពាក់​ម៉ាស់​ការពារ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ មើល​ផ្ការីក​នៅ​ឧទ្យាន Ueno ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ក្មេង​ជំទង់​ម្នាក់​លោត​ចុះ​លោត​ឡើង​នៅ​លើ​ឆកសមុទ្រ Amur ក្នុង​ក្រុង Vladivostok ប្រទេស​រុស្ស៊ី។

មេ​អំបៅ​ និង​ឃ្មុំ​ក្រេប​លម្អង​ផ្កា​ នៅ​ក្បែរ​ក្រុងPristin ប្រទេស​កូសូវ៉ូ កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

គូស្នេហ៍​មួយ​គូ​មើល​ទូរស័ព្ទ​ដៃ នៅ​ពេល​ពួកគេ​អង្គុយ​នៅ​ក្នុង​រថយន្ត​ នៅ​កន្លែង​បញ្ចាំង​ភាពយន្ត​​នៅ​រោងភាពយន្ត​ដែល​អាច​បើក​រថយន្ត​ចូល​បាន​​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

សន្តិសុខ​ឧទ្យាន​ម្នាក់​ពាក់​ម៉ាស់​ការពារ​ឱ្យ​ចំណី​សត្វ​កំប្រុក​ បន្ទាប់​ពី​មាន​ការ​ហាមឃាត់​មិន​ឱ្យ​មាន​ការ​ចេញចូល​ក្នុង​ឧទ្យាន​ទីក្រុង​នេះ​ដើម្បី​បង្ការ​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា​វីរុស​នៅ​ក្នុង​ក្រុង Sofia ប្រទេស​ប៊ុលហ្គារី។

អណ្តើក​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​បឹង​មួយ​ក្នុង​ក្រុង Gelsenkirchen ប្រទេស​អាល្លឺម៉ង់។

បុរស​ម្នាក់​ដើរ​កាត់​ដើម​ឈើ​មាន​ព្រិល នៅ​ក្នុង​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន។