រូបភាព​ជុំវិញ​ពិភពលោក ២២ មីនា ២០១៩

កូន​ដំរី​ដើរ​នៅ​ក្នុង​សួន​សត្វ​ជាមួយដំរី​ធំ​​ឈ្មោះ Rani (ឆ្វេង) និង​ Don Chung (ស្ដាំ) ក្នុង​ពេល​គេ​បង្ហាញ​ឲ្យ​សាធារណជន​បានឃើញ​នៅ​សួន​សត្វ Leipzig ក្នុង​ទីក្រុង Leipzig ប្រទេស​អាល្លឺម៉ង់។

ផ្កា​ត្រូវ​បាន​គេ​ដាក់​នៅ​កន្លែង​ចង​ចាំ​សង្គ្រាម​លោក​លើក​ទី​២ ក្នុង​អតីត​ភូមិ Khatyn ប្រទេស​បេឡារុស។ កង​ទ័ព​នៃ​របប​ណាស៊ី បាន​សម្លាប់​អ្នក​ភូមិ​ចំនួន​ ១៤៩​នាក់ កាល​ពី​ថ្ងៃទី​២២ មីនា ១៩៤៣ ដែលអ្នក​ស្លាប់​ភាគ​ច្រើន​ជា​កុមារ​និង​ស្ត្រី ហើយ​បាន​ដុត​បំផ្លាញ​ផ្ទះ​របស់​ពួក​គេ។ ភូមិ​នេះ​មិន​បាន​ងើប​ឡើង​វិញ​ទេ​ចាប់​ពី​ពេល​នោះ​មក។

មនុស្ស​កំពុង​សែង​សាក​សព​ក្នុង​ពិធី​បញ្ចុះ​សព​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​លើ​វិហារ​ឥស្លាម​កាល​ពី​ថ្ងៃ​ទី​១៥ មីនា ២០១៩ នៅ​កន្លែង​បញ្ចុះ​សព​ Memorial Park Cemetery ក្នុង​ទីក្រុង​ Christchurch ប្រទេស​នូវែលសេឡង់។

ក្រុម​អ្នក​ពន្លត់​ភ្លើង​កំពុង​ប្រឹង​ប្រែង​ធ្វើ​ការ​ក្រោយ​ពេល​មាន​ការ​ផ្ទុះ​រោង​ចក្រ​គីមី​មួយ​នៅ​ក្រុង Yancheng ខេត្ត​ជាំងស៊ូ ប្រទេស​ចិន។ ការ​ផ្ទុះ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​សម្លាប់​មនុស្ស​៤៤​នាក់ ដែល​ធ្វើឲ្យ​ឧប្បត្តិហេតុ​នេះ​ជា​ហេតុ​ការណ៍​អាក្រក់​ជាង​គេ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ។

ជន​ជាតិ​អ៊ីរ៉ាក់ឈរ​នៅ​ជិត​ទន្លេ Tigris ក្នុង​ពេល​ធ្វើ​ពិធី​គោរព​ដល់​ជន​រងគ្រោះ​នៃ​ការ​ក្រឡាប់​សាឡាង​នៅ​ទីក្រុង​ Mosul។ មនុស្ស​យ៉ាង​តិច​១០០​នាក់​បាន​ស្លាប់​នៅ​ពេល​សាឡាង​ដែល​​ដឹក​ក្រុម​គ្រួសារ​ជា​ច្រើន​ដែលកំពុង​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ថ្មីសម្រាប់​ពួក​ឃើដ បាន​លិច កាល​ពី​ថ្ងៃ​ទី​២១ មីនា ២០១៩។

បុរស​ម្នាក់​កំពុង​ងូត​ទឹក​នៅ​លើ​ផ្លូវ​ដែល​មាន​ដាក់​ក្បាល​រ៉ូប៊ីនេ នៅ​តំបន់​លក់​ដូរ​ក្នុង​ទីក្រុង Kolkata ប្រទេស​ឥណ្ឌា។

អ្នក​ទស្សនា​ម្នាក់​កំពុង​មើល​ផ្កា​នៅ​វាល​ផ្កា​នៅចំណុច Carlsbad Ranch នៅ​ពេល​ដែល​ផ្កា​ដែល​ស្ថិត​នៅ​លើ​ទីវាល​៥០​អា កំពុង​ចេញ​ផ្កា ក្នុង​ក្រុង Carlsbad រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

មនុស្ស​កំពុង​ដើរ​តាម​ប្រឡាយ​ដែល​រងកង្វក់​ដោយ​ថង់​ផ្លាស្ទិក​និង​សំរាម​នៅ​​ Estero de San Lazaro ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ក្រុម​សកម្មជន​អាកាស​ធាតុ​អន្តរជាតិ​ដែល​មាន​ឈ្មោះ​ថា 350.org ពាក់​ម៉ាស់​ធ្វើ​ជា​លោក Patrick Pouyanne ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ថាមពល​ Total នៅ​ Marly នៃ​សារមន្ទីរ  Louvre ក្នុង​ទីក្រុង​ប៉ារីស ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ចូល​រួម​ជា​ដៃ​គូរវាង​ក្រុមហ៊ុន Total និង​ក្រុមហ៊ុន​ Louvre។

ស្រម៉ោច​រាប់​ពាន់​ក្បាល​កំពុង​ប្រមូល​ផ្ដុំ​នៅក្រោម​កម្ដៅ​ថ្ងៃ​នៅ​លើ​ដំបូក​នៅ​ក្នុង​ព្រៃ​នៅ​ជាយ​ក្រុងមីនស្តិ៍ ប្រទេស​បេឡារុស ក្នុង​ថ្ងៃ​នៃ​រដូវ​ផ្ការីក។

រូប​កៅស៊ូ​ដ៏​​ធំមួយ​ត្រូវ​បាន​គេ​បង្ហាញ​នៅ​ផែ Victoria ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន។ រូប​នេះ​​រៀប​ចំ​ដោយ​សិល្បករ Brian Donnelly ដែល​គេ​ស្គាល់​នៅ​ក្នុង​ការងារ​ជំនាញ​របស់​គាត់​ថាឈ្មោះ Kaws។​

កីឡាករ Markus Eisenbichler របស់​ប្រទេស​អាល្លឺម៉ង់​ប្រកួត​ជុំ​ទី២​នៃ​កីឡាលោក​ស្គី​ពិភពលោក នៅ​ទីក្រុង Planica ប្រទេស​ស្លូវេនី។