រូបភាពជុំវិញពិភពលោក ២២ មីនា ២០១៨
អ្នកភូមិជនជាតិឥណ្ឌូនេស៊ី ឈ្មោះ Mama Hasria ហែលបញ្ច្រាសលំហូរទឹកដោយមានចងកំប៉ុងទទេចំនួន២០០ជាប់ទៅនឹងខ្នងរបស់គាត់។ នេះជាការធ្វើដំណើរប្រចាំថ្ងៃរបស់គាត់ក៏ដូចជាស្ត្រីផ្សេងទៀតដើម្បីទៅយកទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ នៅលើកោះ Sulawesi។
ក្មេងស្រីម្នាក់កំពុងអូសធុងមានទឹកពេញចេញពីអណ្ដូងនៅឯជំរំ Tawakal IDP ស្ថិតនៅជាយក្រុងម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។ ព្រឹត្តិការណ៍មួយឈ្មោះថា «ទិវាទឹកពិភពលោក» កាលពីថ្ងៃទី២២មីនា បានអំពាវនាវឲ្យមានការចាប់អារម្មណ៍លើសារៈសំខាន់នៃទឹក ដោយប្រធានបទឆ្នាំនេះគឺ «ធម្មជាតិរបស់ទឹក» និងការស្វែងរកដំណោះស្រាយតាមបែបធម្មជាតិសម្រាប់បញ្ហាប្រឈមនៃកង្វះទឹកដែលយើងជួបប្រទះនៅសតវត្សរ៍ទី២១។
កម្មករម្នាក់កំពុងភ្ជាប់ឈ្មោះពុទ្ធសាសនិកដែលបានបរិច្ចាគសម្រាប់រៀបចំចង្កៀងគោមត្រៀមសម្រាប់ការប្រារពថ្ងៃកំណើតរបស់ព្រះពុទ្ធ នៅវត្ត Jogye ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ទិដ្ឋភាពពីលើអាកាសនៃការប្រណាំងឡានដែលបើកបរនៅលើផ្លូវកាត់ព្រៃ បន្ទាប់ពីមានធ្លាក់ព្រិលនៅខាងក្រៅទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak កំពុងចូលទៅក្នុងឡាននៅពេលលោកត្រូវបានគេនាំទៅកាន់មណ្ឌលឃុំខ្លួននៅឯនិវេសនដ្ឋានរបស់លោក ក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ លោកត្រូវបានតុលាការចេញដីកាចាប់ខ្លួនពាក់ព័ន្ធនឹងរឿងពុករលួយ។
បុរសម្នាក់បានលោតគេចចេញពីការបាញ់ទឹករបស់ប៉ូលិសក្នុងការធ្វើបាតុកម្មមួយ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ការធ្វើកូដកម្មនៅទូទាំងប្រទេសបានបង្កការរាំងស្ទះដល់រថភ្លើង យន្តហោះ និងសេវាដឹកជញ្ជូនសាធារណៈផ្សេងទៀត នៅពេលដែលក្រុមសហជីពបានរៀបចំឲ្យមានការធ្វើបាតុកម្មជាច្រើនកន្លែងនៅទូទាំងប្រទេស។
លោក Deniss Vasiljevs ជនជាតិឡេតូនីកំពុងសម្ដែងក្នុងកម្មវិធីរយៈពេលខ្លីមួយនៅក្នុងការប្រកួតជិះស្គីលំនឹង នៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី។
ស្ត្រីម្នាក់ដើរកាត់ទីលានក្នុងពេលមានព្រិលធ្លាក់ខ្លាំងនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
យានអវកាស Soyuz MS-08 កំពុងដឹកអវកាសយានិក លោក Drew Feustel និង Ricky Arnold ជនជាតិអាមេរិក និងអាវកាសយានិកជនជាតិរុស្ស៊ីឈ្មោះ Oleg Artemyev។ យានអវកាសនេះហោះចេញពីស្ថានីយ៍អន្តរជាតិនៅមូលដ្ឋាន Baikonur Cosmodrome ប្រទេសកាហ្សាក់ស្ថាន។
ប្រភេទសត្វ Nutria កំពុងខាំគ្នាដណ្ដើមការ៉ុតនៅក្នុងភក់នៅក្នុងសួនមួយនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។